en     km
en     km

សមាជិកព្រឹទ្ធសភា USA៖ ចិននិងរុស្ស៊ីខំការពារអំណាចរបស់កូនបំណុលនៅវេណេហ្សូអេឡាខណៈរបបនេះជិតដួលរំលំ

Share

វេណេហ្សូអេឡា ជាប្រទេសផលិតប្រេងដ៏ធំមួយនៅលើពិភពលោក បន្ទាប់ពីអារ៉ាប៊ីសាវអូឌិត​អេរ៉ង់ និងអ៊ីរ៉ាក់ ។ គេអាចប៉ាន់ប្រមាណថា ប្រទេសនេះ មានប្រេង ឆៅរហូតដល់ទៅជាង ៣០០ពាន់លានប៉ារ៉ែល។ តែប្រទេសនេះបានធ្លាក់ចំនួននៃបរិមាណផលិតប្រេង ដល់ជិត៥០ភាគរយ ចាប់តាំងពីមានវិបត្តិនយោបាយនៅចុងឆ្នាំ២០១៦។

ដោយសារវិបត្តិនេះ នាំអោយ សេដ្ឋកិច្ចទាំងមូលរបស់ប្រទេសនេះ កំពុងទៅរកការរំលំរលាយឆាប់ៗនេះ។ នេះបើតាមព្យាករណ៍របស់មូលនិធិរូបីយវត្ថុអន្តរជាតិ IFM

ប្រទេសដែលទិញប្រេងពីប្រទេសនេះ ច្រើ​នជាងគេគឺសហរដ្ឋអាមេរិក ចិន រុស្ស៊ី និងឥណ្ឌា។ ប៉ុន្តែ សម្រាប់ចិន គឺជាម្ចាស់ធំជាង​គេសម្រាប់ របបរបស់ប្រធានាធិបតីម៉ាឌូរ៉ូ ដែលបានខ្ចីចិន ៥ពាន់លាន​ដុល្លារ​ជាថ្នូនឹង​ការទិញ​ប្រេងពីប្រទេសនេះ ។ ចិនត្រូវការប្រេងពីវេណេហ្សូអេឡា ក្នុងមួយថ្ងៃ ៣សែន ៤ម៉ឺន បារ៉េល។ ចំណែករុស្ស៊ីវិញមានទាំងភាគហ៊ុន និងអណ្ដូង​ប្រេង​ជាមួយវេណេហ្សូអេឡាទៀតផង។ តែរុស្ស៊ី  ក៏ជាម្ចាស់បំណុលសម្រាប់ វេណេហ្សូអេឡា ដែលជំពាក់រុស្ស៊ី មួយពាន់លានដុលា្លរ។

ដោយឡែកឥណ្ឌា ជាប្រទេសនាំប្រេងពីវេណេហ្សូអេឡា ធំទី៤ ដែលមួយថ្ងៃប្រទេសនេះបាន​តម្រូវអោយវេណេហ្សូអេឡា បញ្ចេញប្រេងមកអោយ ២សែន ៨ម៉ឺនធុងក្នុង​មួយ​ថ្ងៃ។ តែ​​មកដល់ពេលនេះ  ​បរិមាណនៃការផលិតប្រេងសម្រាប់ឥណ្ឌាបានធ្លាក់ចុះ២១ភាគរយ។

បណ្ដាញផ្សាយព័ត៌មានរបស់អាមេរិក Fox News ដែលស្រង់សំដីព្រឹទ្ធសភាអាមេរិកMarco Robio ថា ទាំងចិននិងរុស្ស៊ី កំពុងបារម្ភពីការធ្លាក់ពីអំណាចរបស់ លោកម៉ាឌូរ៉ូ។ លោកថា ប្រទេសទាំងពីរ មានការបារម្ភព្រោះតែ ជាម្ចាស់បំណុលនៃរបបម៉ាឌូរ៉ូដែលខុសច្បាប់៕

 

Share

Image
Image
Image