en     km
en     km

អន្តរជាតិចាប់ផ្ដើមថោ្កលទោសមេដឹកនាំកោះម៉ាល់ឌៀវខណៈឥណ្ឌារៀបចំបញ្ជូនទ័ពធ្វើរដ្ឋប្រហារ

Share

ភ្លាមៗបន្ទាប់ពី ប្រធានាធិបតី  Abdulla Yameen បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នរយៈពេល១៥ថ្ងៃ គេសង្កេតឃើញសហគមន៍អន្តងរជាតិ ចាប់ផ្ដើមទម្លាក់ ការថ្កោលទោស និងទាមទារឱ្យ មេដឹកនាំ ដែនដីកោះតូចមួយនេះអនុវត្តតាមសាលដីការបស់តុលាការកំពូល ដែលបង្គាប់ឱ្យដោះលែងអ្នកទោស នយោបាយនិងបើកផ្លូវឱ្យមេដឹកនាំបក្សប្រឆាំងវិលចូលប្រទេសវិញ។

ប្រតិកម្មដំបូងគេ គឺប្រទេសអង់គ្លេស អាមេរិក ឥណ្ឌា ស្រីលង្កា និងចុងក្រោយគឺ អគ្គលេខាធិ​ការ អង្គការសហប្រជាជាតិ។ រដ្ឋាភិបាលប្រទេសទាំងនេះ ព្រួយបារម្ភអំពីហិង្សា អាចធ្វើមានអ្នកស្លាប់និងចាប់ខ្លួន ក្រុមប្រឆាំង។

រដ្ឋាភិបាលប្រទេសទាំងនេះ បានទាមទារឱ្យ មានការផ្សះផ្សាជាតិ ជាបន្ទាន់។ លោកអគ្គលេខាធិការ អង្គការ ក៏បានទាមទារស្ដារស្ថិរភាព មកវិញ ដើម្បី បញ្ចប់ គ្រាមានអាសន្ន។ ស្របពេលនេះដែរ មេដឹកនាំបក្សប្រឆាំងនិរទេសខ្លួន Mohamed Nasheedបានទទូចដល់អាមេរិក និងឥណ្ឌា ឆាប់ជួយស្ដារឡើងវិញ សិទ្ធិសេរីភាព ពលរដ្ឋ និង​ស្នើដាក់ទណ្ឌកម្ម អ្វីតាមដែលអាចធ្វើ់បាន។

ស្របពេលនេះ បណ្ដាញផ្សាយព័ត៌មានរបស់ប្រទេស ឥណ្ឌាបាន ចុះផ្សាយថា ឥណ្ឌាបាន ត្រៀមទ័ពរួច ហើយដើម្បី អន្តរាគមន៍ ស្ដារលទ្ធិប្រជាធិបតេយ្យប្រទេសនេះឡើងវិញ។ ប៉ុន្តែលើកនេះ គេមានការសង្ស័យថា ឥណ្ឌានឹងមិនជួយរដ្ឋាភិបាលរបស់ប្រធានាធិបតី Abdulla Yameen ដូចឥណ្ឌាធ្លាប់ជួយកាលពីរដ្ឋប្រហារ កន្លងមកនោះទេជាពិសេស រដ្ឋប្រហារ នៅឆ្នាំ១៩៨០ដោយសារលោកAbdulla Yameen ដឹកនាំប្រទេសមិនមានទំនោ ទៅរកឥណ្ឌានោះទេ ។

លោកដឹកនាំប្រទេសមាននិន្នាការច្រើនទៅរកប្រទេសចិន។ តាមប្រភពរបស់ គេហទំព័រThe Times of India  គឺលើកនេះ ទ័ពឥណ្ឌាមកកាន់កោះម៉ាល់ឌៀវ មាន២រូបភាព គឺមួយអាចជួយរដ្ឋាភិបាល លោក Abdulla Yameenតែមួយទៀត ចូលអន្តរាគមន៍បង្ខំឱ្យ ទទួលយកសាលដីការរបស់ តុលាការកំពូល។

ដោយសារជំទាស់ ការអនុវត្តតាម សាលដីកា លោកប្រធានាធិបតីAbdulla Yameen បានបញ្ជាប៉ូលិសឡោមព័ន្ធអាតុលាការនិងចាប់ខ្លួនចៅក្រម២ និងអតីតប្រធានាធិបតី ម្នាក់ផងដែរ ករណី រិះគន់លោក៕ ប្រភពៈ The Times of India

 

Share

Image
Image
Image