en     km
en     km

មហាក្សត្រម៉ាឡេស៊ីយាងជាព្រះអធិបតីនៃកិច្ចប្រជុំសភាថ្មីបន្ទាប់ពីUMNO ក្លាយជាបក្សប្រឆាំង

Share

នៅថ្ងៃចន្ទទី១៦កក្កដានេះ គឺជាការចូលស្បថរបស់អ្នកតំណាងរាស្ត្រជាប់ឆ្នោតក្នុងការបោះឆ្នោតកាលពីថ្ងៃទី៩ឧសភា ដែលនាំអោយបក្សប្រឆាំងបានឈ្នះការដឹកនាំរាជរដ្ឋាភិបាល ជាដំបូងរយៈពេល ជាង៦០ឆ្នាំ។

តាមបណ្ដាញផ្សាយព័ត៌មាន The Straits Times ការចូលស្បថរបស់តំណាងរាស្ត្រជាប់ឆ្នោត នៅថ្ងៃនេះ ក៏មានក្រុមតំណាងរាស្ត្រមកពីគណបក្សUMNO មួយចំនួនបានធ្វើពហិការ ដោយចាត់ទុកថា ជាការបំពានច្បាប់ ដោយកំណត់ថា ក្រោយការបោះឆ្នោត ២សប្ដាហ៍ សមាជិកសភាថ្មីត្រូវស្បថចូលកាន់តំណែង។

តែបែបនេះក្ដី ព្រះមហាក្សត្រ Sultan Muhammad V ត្រូវបានរាយការណ៍មកថា ព្រះអង្គរីករាយនឹងការធ្វើជាអធិបតីភាពនៃការបើកសម័យប្រជុំសភានីតិកាលទី១៤ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារទី១៧កក្កដានេះ។

សភាប្រទេសម៉ាឡេស៊ីមានសមាជិកសរុប ២២២ រូប ។ លោកមហាធាមហាម៉ាតបានស្បថចូលកាន់តំណែងនៅយប់ថ្ងៃទី៩ឧសភា គឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលទ្ធផល ប្រកាសថា បក្ស សម្ព័ន្ធរួបរួមនៃក្ដីសង្ឃឺមPakatan Harapan បានឈ្នះក្នុងការបោះឆ្នោត។

ក្រោយពីបោះឆ្នោតបានមួយសប្ដាហ៍ លោកណាជីពរ៉ាហ្សាក់ នាយករដ្ឋមន្ត្រី របស់ បក្សUMNO ដែលចាញ់ឆ្នោតត្រូវកោះហៅឡើងតុលាការ ករណីពុករលួយ នូវទឹកប្រាក់៦៨១លានដុល្លារ ។

តែ បែបនេះ ក្ដី លោកណាជីពបានបដិសេធដោយចាត់ទុកថាជារឿងសងសឹកខាងនយោបាយ៕

Share

Image
Image
Image