loader

តើព្រះមហាក្សត្រម៉ាឡេស៊ីដាក់រាជ្យដោយសារតែរៀបអាពាហ៍ពិពាហ៍នឹងអតីតបវរកញ្ញារុស្ស៊ីមែនទេ?

ម៉ាឡេស៊ី៖ ព្រះមហាក្សត្រម៉ាឡេដែលហៅថា ប្រមុខរដ្ឋសហព័ន្ធគឺស្ដេចស៊ូតង់ មហាម៉ាត់ទី៥ បានដាក់រាជ្យការពីថ្ងៃអាទិត្យចំពេលដែលមានពាក្យចចាមអារ៉ាមជាច្រើនបានផ្សព្វផ្សាយថា ព្រះអង្គរៀបការសម្ងាត់ជាមួយនឹងអតីតបវរកញ្ញាម្នាក់ជាជនជាតិរុស្ស៊ី អំឡុងពេលព្រះអង្គទៅព្យាបាទជម្ងឺនៅប្រទេសនោះ។ តើការដាក់រាជ្យរបស់ព្រះមហាក្សត្រម៉ាឡេមកពីជីវិតឯកជនឬ យ៉ាងណា?

កញ្ញា ពៅ និកា ជូនសេចក្ដីប្រែសម្រួល៖


តាមសេចក្ដីរាយការណ៍របស់សារព័ត៌មាននៃប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា ក្រុមប្រឹក្សារាជសម្បត្តិនៅប្រទេសនេះនឹងជួបជុំគ្នានៅថ្ងៃទី២៤មករាដើម្បីជ្រើសរើសព្រះមហាក្សត្រថ្មីជំនួស មហាម៉ាត់ទី៥ ដែលបានដាក់រាជ្យកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ យោងតាមរដ្ឋធម្មនុញ្ញនៃប្រទេសម៉ាឡេស៊ី អាណត្តិព្រះមហាក្សត្ររបស់ប្រទេសនេះ មានរយៈពេលប្រាំឆ្នាំម្ដង គឺការឡើងគ្រោងរាជ្យដោយការប្ដូរវេនហើយចេញពីស្ដេចប្រចាំរដ្ឋទាំង៩របស់ប្រទេសសហព័ន្ធនេះ។ ព្រះមហាក្សត្រមហាម៉ាត់ទី៥ ត្រូវបានតម្លើងជាព្រះមហាក្សត្រនៅឆ្នាំ២០១៦ ព្រះអង្គត្រូវបានពិពណ៌នាថា ជាមហាក្សត្រវ័យក្មេងជាងគេបង្អស់ក្នុងចំណោមមហាក្សត្រមុនៗ និង ស្ដេចប្រចាំតំបន់។ បច្ចុប្បន្នព្រះអង្គមានព្រះជន្ម ៤៩ ព្រះវស្សា ព្រះអង្គជាស្ដេចដែលចូលចិត្តកីឡាបំផុត។ យ៉ាងណាក៏ដោយ មហាក្សត្រអង្គនេះ បានយាងចាកចេញពីប្រទេស រយៈពេលពីរខែដោយទុកឱ្យប្រទេសស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់។ ការចាកចេញពីប្រទេសរបស់ព្រះអង្គគឺដើម្បីទៅ ពិនិត្យសុខភាពនៅប្រទេសរុស្ស៊ី តែយ៉ាងណា ព្រះអង្គត្រូវបានក្លាយជាកូនកម្លោះរបស់អតីតបវរកញ្ញាឯកជនជាតិរុស្ស៊ីម្នាក់មានឈ្មោះថា អុកសាណា អាយុ ២៥ឆ្នាំ ដែលព្រះអង្គមានចិត្តប្រតិព័ទ្ធយូរណាស់មកហើយ។ដំណើរនៃការជ្រើសរើសព្រះមហាក្សត្រថ្មី កំពុងមមាញឹកយ៉ាងខ្លាំងនៅក្នុងប្រទេសម៉ាឡេស៊ី នៅពេលដែល ពត៌មាននៃការទម្លាក់រាជ្យរបស់ស្ដេចអស់នេះ ក្លាយជារឿងផ្លូវការ។ តាមច្បាប់ទម្លាប់ ការជ្រើសរើសស្ដេចគឺកើតចេញពី ក្រុមប្រឹក្សារាជសម្បត្តិ ប៉ុន្ដែយ៉ាងណា គឺជាការឡើងសោយរាជ្យដោយការប្ដូរវេនតាមរដ្ឋនីមួយៗ។ ក្រោយការដាក់រាជ្យ គឺអាណត្តិនេះគឺត្រូវចំពេលដែលស្ដេចនៅរដ្ឋ ប៉ាងហានៃភាគកណ្ដាលប្រទេសដែលត្រូវផ្គូផ្គងមកចូលកាន់តំណែងនេះ។ យ៉ាងណា ក៏ដោយស៊ូតង់ អាស្លាសាស ធ្លាប់ធ្វើជាស្ដេចសោយរាជ្យម្ដងហើយពីឆ្នាំ ១៩៧៩ ដល់ ឆ្នាំ ១៩៨៤ ប៉ុន្ដែព្រះអង្គមានអាយុដល់ទៅ៨៨ព្រះវស្សា។ អ្នកសង្កេតការមួយចំនួនព្យាករណ៍ថា ស្ដេចចាស់ជរានេះ ទំនងនឹងដាក់រាជ្យឱ្យទៅកូនរបស់ប្រុសម្នាក់របស់ព្រះអង្គ។ម្យ៉ាងទៀត ស្ដេចនៅរដ្ឋជូហ​ មួយអង្គទៀត ព្រះនាម ស៊ីតង់ អ៊ីប្រាហីម អ៊ីស្មេល ក៏ជាអាទិភាពនៃការជ្រើសរើសនេះដែរ។ តើការដាក់រាជ្យរបស់ព្រះមហាម៉ាត់ទី៥ អាចជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវនយោបាយដែរឬទេ?

ភ្លាមៗបន្ទាប់ពីលេចលឺថា មហាក្សត្រអង្គនេះទម្លាក់រាជ្យសម្បត្តិរបស់ខ្លួន បានធ្វើឱ្យសមត្ថកិច្ចនគរបាលរបស់ប្រទេសនេះ ទប់ស្ថានភាពក្លាយមានការតវ៉ាណាមួយផ្ទុះឡើង នគរបាលប្រទេសម៉ាឡេស៊ីបានព្រមានមិនឱ្យមានការនិយាយផ្សព្វផ្សាយឬ ធ្វើសេចក្ដីរាយការណ៍ជាចំហអំពីការទម្លាក់រាជ្យរបស់ព្រះមហាក្សត្រនេះនោះទេ។ ក្រសួងនគរបាលជាតិបានចាត់ទុកសេចក្ដីរាយការណ៍ទាំងឡាយដែលទាក់ទងនឹងការដាក់រាជ្យរបស់ព្រះអង្គគឺជាការបង្កអសន្តិសុខដល់សង្គម។ ជាការកត់សម្គាល់ ព្រះមហាក្សត្រម៉ាឡេស៊ី ភាគច្រើន មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ លើកលែងតែព្រះមាហក្សត្រមហាម៉ាត់ទី៥នេះមួយប៉ុណ្ណោះដែលព្រះអង្គត្រូវបានអ្នកសង្កេតការណ៍ ចាត់ទុកថា មានពាក់ព័ន្ធនឹងការដឹកនាំមួយចំនួននឹងអតីតនាយករដ្ឋមន្រ្ដីណាជីបរ៉ាសាក់ ដែលធ្វើឱ្យអ្នកនយោបាយមួយចំនួន បារម្ភអំពីភាពអព្យាក្រឹត្យរបស់ព្រះមហាក្សត្រ។ តាមសារព័ត៌មាន HUFFPOST ស្ដេចអង្គនេះព្យាយាមពន្យារពេលការស្បថចូលកាន់តំណែង បេក្ខជន មហាធាមហាម៉ាត់ ដែលបានឈ្នះឆ្នោត ក្នុងការបោះឆ្នោតសមាជិកសភាកាលពីខែឧសភាឆ្នាំ២០១៧ដែលការពន្យាពេលនេះទោះបីមិនបានសម្រេចក៏ដោយក៏ត្រូវបានគេចោទថា ព្រះអង្គហាក់ដូចជាមានទំនោរទៅរក នាយករដ្ឋមន្រ្ដីចាញ់ឆ្នោត ណាជីប រ៉ាសាក់ ព្រោះកាលណោះ លោក ណាជីប បានទាមទារ ឱ្យពន្យារពេលការស្បថចូលកាន់តំណែងរបស់លោកមហាធា ព្រោះលោកចង់សើរើលទ្ធផលបោះឆ្នោតឡើងវិញ។ យ៉ាងណាក៏ដោយ មហាធា មហាម៉ាត់ និង​ ក្រុមគណបក្សឈ្នះឆ្នោត បានជំទាស់យ៉ាងខ្លាំងស្របពេលដែលគណៈកម្មាការបោះឆ្នោត និង ពួកឧត្តមសេនីយ៍មួយចំនួនដែលមិនពាក់ព័ន្ធនយោបាយ ចង់ឃើញការអនុវត្តរដ្ឋធម្មនុញ្ញឱ្យបាន ទៀងទាត់ឡើងវិញ។ ទីបំផុតលោកមហាធា បានសម្រេច ចូលស្បថកាន់តំណែងតាមអំណាចរបស់រដ្ឋធម្មនុញ្ញគឺនៅថ្ងៃដែលគណៈកម្មាការបោះឆ្នោតប្រទេសនេះប្រកាសថា គណបក្សសម្ព័ន្ធនៃក្ដីសង្ឃឹម គឺជាអ្នកឈ្នះឆ្នោត និង មានលទ្ធភាពបង្កើតគណៈរដ្ឋមន្រ្ដី។ ចំណែកឯ លោកណាជីប វិញ ដែលសង្ឃឹមថា លោកមហាធា មិនអាចស្បថចូលកាន់តំណែងទាន់ពេលវេលានេះក៏បរាជ័យដែរ ។បច្ចុប្បន្នអតីតនាយករដ្ឋមន្រ្ដីរូបនេះ កំពុងជាប់សំណុំរឿងឧក្រឹដ្ឋ ជាច្រើន ពាក់ព័ន្ធអំពើពុករលួយ កឹបកេងទ្រព្យសម្បត្តិរបស់រដ្ឋ ការដែលលោកកាន់តំណែងនាយករដ្ឋមន្រ្ដីរយៈពេល១០ឆ្នាំ។ នេះជាលើកដំបូងហើយ ដែលរាជាណាចក្រម៉ាឡេស៊ី មានព្រះអង្គមួយអស់បានទម្លាក់រាជ្យសម្បត្តិរបស់ខ្លួន តាំងពីឆ្នាំ ១៩៥៧៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពលរដ្ឋថៃជិត៥២លាននាក់ត្រៀមទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី២៤មីនា

ពលរដ្ឋថៃដែលមានសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោ[...]

វៀតណាម៖ ក្មេង២០៩នាក់មានផ្ទុកតេនញ៉ាជ្រូកតាមរយៈការបរិភោគអាហារសាលា

យ៉ាងហោចណាស់ក្មេងចំនួន២០៩នាក់ក្នុងចំណោមក្មេងជ[...]

លោកម៉ាឌូរ៉ូស្នើឱ្យគណៈរដ្ឋមន្ត្រីទាំងមូលដាក់ពាក្យលាលែងពីតំណែងចំពេលលោករងការ​បណ្ដេញ​ពីអំណាច

វេណេហ្សូអេឡា៖ ប្រធានាធិបតីដែលប្រឈមនឹងការបណ្ដេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត