loader

កំពង់ធំ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិអាមេរិកចុះពិនិត្យជំងឺពលរដ្ឋក្រីក្រឥតគិតថ្លៃ

កំពង់ធំ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិអាមេរិកប្រមាណ ៤០នាក់ បានចុះមកពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋក្រីក្រដោយពុំគិតកម្រៃក្នុងឃុំចំនួន ៣ ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះ។ ក្នុងសកម្មភាពនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានពិនិត្យជម្ងឺទូទៅជូនពលរដ្ឋទាំងមនុស្សចាស់ និងកុមារ ព្រមទាំងបានចែកថ្នាំ វ៉ែនតា និងអវៈយវៈសិប្បនិមិត្ត ដល់ជនពិការផងដែរ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានថ្លែងទៅកាន់ប្រជាពលរដ្ឋថា នេះជាទឹកចិត្តសប្បុរសរបស់ក្រុមគ្រូពេទ្យជនជាតិអាមេរិក ដែលលះបង់ទាំងកម្លាំងកាយចិត្តដើម្បីព្យាបាលជម្ងឺជូនពលរដ្ឋក្រីក្រ។

លោក ថោង ខុន សូមអំពាវនាវឲ្យប្រជាពលរដ្ឋមកទទួលសេវាពិនិត្យជំងឺនេះឱ្យបានគ្រប់ៗគ្នា ព្រោះនេះជាឱកាសដ៏ល្អៗដែលគ្រូពេទ្យជាតិអាមេរិកមានជំនាញមកពិនិត្យជម្ងឺ។ អ្នកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តដើម្បីក្តីស្រលាញ់លើកឡើងថា ការចុះពិនិត្យ និងព្យាបាលជម្ងឺជូនជនក្រីក្រនេះ កើតឡើងពីទឹកចិត្តជ្រះថ្លា ជាមួយក្តីស្រលាញ់។ ក្រៅពីការពិនិត្យ និងព្យាបាលជម្ងឺជូនពលរដ្ឋ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក៏បានណែនាំពីវិធីថែរក្សាសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យទទួលបានសុខភាពល្អផងដែរ។

សូមបញ្ជាក់ថា ការចុះពិនិត្យ និងព្យាបាលជម្ងឺជូនពលរដ្ឋនេះ ប្រព្រឹត្តិទៅនៅឃុំចំនួន ៣ គឺឃុំបារាយណ៍ ឃុំឈូកខ្សាច់ និង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕

អត្ថបទ៖ សឿន ចិន្តា យុវជនស្រុកបារាយណ៍

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកស្រី យ៉ោកជឿន ចាប់របរអាំងសាច់គោនិងស្លាបមាន់ចង្កាក់រកកម្រៃវ័យចំណាស់

​ខេត្តកំពង់ធំ៖ អ្នកស្រី យ៉ោកជឿន សព្វថ្ងៃរស់នៅ[...]

កំពង់ធំ៖ របរលក់ដូរនៅតំបន់ដាច់ស្រយាលទទួលបានចំណូលសមរម្យ

កំពង់ធំ​៖ អង្គុយក្នុងតូបតូចមួយមានអីវ៉ាន់ចាប់ហ[...]

កំពង់ធំ៖ របរដំដែកជួយជីវភាពគ្រួសារលោក រី មិនបាច់ចំណាកស្រុក

ភ្នំពេញ៖ សំឡេងផូងផាងលឹនលឺចេញពីផ្លែញញួរទង្គិចជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត