loader

ព្រះមហាក្សត្រ បានប្រទាននូវ នីតិសម្បទាធ្វើនយោបាយឡើងវិញជូនលោកគង់គាំនិងកូនប្រុសម្នាក់

ភ្នំពេញ៖ តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថសីហមុនី ចុះថ្ងៃទី១៥ មករា​ និង ប្រកាសឱ្យដឹង នៅថ្ងៃ ១៦ មករា ព្រឹកនេះ បានត្រាស់បង្គាប់ឱ្យផ្ដល់នីតិសម្បទា ដល់ អតីតអ្នកនយោបាយពីររូប គឺលោក គង់ គាំ ដែលពីមុនជាអតីតប្រធានគណបក្សសមរង្ស៊ី និង លោកគង់ បូរ៉ា ត្រូវជាកូនក៏ធ្លាប់ជាតំណាងរាស្រ្ដរបស់គណបក្សសង្គ្រោះជាតិឱ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ។

យោងតាមព្រះរាជក្រឹត្យគឺត្រាស់បង្គាប់នេះ ធ្វើឡើង តាមរយៈសេចក្ដីស្នើបញ្ចូនពីក្រសួងមហាផ្ទៃ ក្រោយពីមានការដាក់ពាក្យសុំ របស់អ្នកនយោបាយពីររូបនេះ ដូចដែលឃើញ ប្រកាសប្រាប់មហាជនថាខ្លួនពិតជា ត្រូវសុំសិទ្ធិធ្វើនយោបាយឡើងវិញ។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់ដូចនេះថា «ត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ឲ្យឈ្មោះ គង់ គាំ ភេទ្យប្រុស កើតថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៤១ និងឈ្មោះ គង់ បូរ៉ា ភេទប្រុស កើតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៤ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ (ប្រាំ) ឆ្នាំ តាមអំណាចសាលដីការ លេខោ: ០៣៤ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់តុលាការកំពូល»។

គូសបញ្ជាក់ថា ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺត្រូវតែអនុលោមតាម ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន) ដែលបានចែងថា៖

«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។

តែបែបនេះ ក្ដីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ធ្លាប់បានបញ្ចេញនូវគោលការណ៍៧ចំណុច ហើយ អះអាងម្ដងហើយម្ដងទៀតដើម្បីសាមគ្គីភាពគណបក្សថា សមរង្ស៊ី និង កឹម សុខា​មនុស្សតែមួយ។

ជាសង្ខេប គោលការណ៍៧ចំណុចដែលហាមប្រាមមន្រ្ដីទាំងនោះ មិនឱ្យសុំសិទ្ធិនយោបាយគឺ ទី១ ជាសត្យានុម័ត ដែលមនុស្សគ្រប់រូបមានសិទ្ធិធ្វើនយោបាយ ហើយថែមទាំងធានាដោយរដ្ឋធម្មនុញ្ញ ទិ២ សិទ្ធិនេះដកចេញដោយអំណាចសាលដីការបស់ប្រព័ន្ធតុលាការដែលមិនគួរឱ្យទុកចិត្តបាន ទី៣ មន្រ្ដីមិនត្រូវទទួលស្គាល់ថា សិទ្ធិរបស់ខ្លួនសមតែនឹងដកហូត ទី៤ បើមន្រ្ដីទៅសុំមានន័យថា គណបក្សសង្គ្រោះជាតិ ពិតជាតុលាការរំលាយដោយសមហេតុផល ទី៥ បើមន្រ្ដីទៅសុំមានន័យថា ការចាប់ខ្លួន ការឃុំឃាំងលោកកឹមសុខា គឺជាអំពើស្របច្បាប់ ទី៦ បើមន្រ្ដីទៅសុំ គឺ មានន័យថា លោកកឹមសុខាពិតជាក្បត់ជាតិ ហើយអ្នកទាំង១១៨រូបក៏ក្បត់ជាតិ ទី៧ បើមន្រ្ដីទៅសុំ គឺ​ដូចជារួមចំណែកសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។

មកទល់ពេលនេះក្រោយច្បាប់ចូលជាធរមាន មួយសប្ដាហ៍មកហើយ មានតែលោកទាំងពីរនាក់នេះទេ ក្នុងចំណោមបុគ្គលនយោបាយក្រុមប្រឆាំង១១៦ បានបាត់បង់សិទ្ធិនេះ គឺដោយសាលដីកាតុលាការកំពូល កាលពីថ្ងៃ១៦ ខែវិច្ឆិកា ២០១៧ កាត់សេចក្ដីរំលាយគណបក្សសង្គ្រោះ ក្រោមហេតុផល លោកកឹមសុខាប្រធានគណបក្ស ជាប់ចោទអំពើក្បត់ជាតិ។

សកម្មភាពនយោបាយរបស់បក្សប្រឆាំង សេរីភាពនៃការផ្សព្វផ្សាយ និង បញ្ចេញមតិនៅកម្ពុជា ពេលនេះកំពុងស្ថិតនៅក្នុងអន្ដរកាលនៃភាពប្រែប្រួលមួយទៀតហើយ ក្រោយពី ប្រព័ន្ធអនុគ្រោះពន្ធEBAរបស់សហភាពអឺរ៉ុប ជាគម្រោងមួយយូរអង្វែងសម្រាប់ប្រយោជន៍ប្រទេសកំពុងអភិវឌ្ឈដូចកម្ពុជា កំពុងស្ថិតក្នុងនីតិវិធីដក។ ស្របពេលនេះដែរ សម្ដេចហ៊ុនសែនធ្លាប់ចេញសញ្ញាគម្រាមវាយបក បើសហភាពអឺរ៉ុប ពិតជាសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា​មែន​នោះគឺ ជាការធ្វើឱ្យវិនាសក្រុមប្រឆាំង។មិនតែប៉ុណ្ណោះ  សម្តេចហ៊ុនសែនធ្លាប់មានប្រសាសន៍កាលថ្មីៗនេះដែរថា ការបកស្រាយទាំងអស់របស់លោកគឺ សមល្មមដែល  សហគមន៍អន្តរជាតិក្ដី ឬក្រុមប្រឆាំងយល់ហើយ ។ សម្ដេចថា ការចរចាគួរតែមាន ហើយ ក្រុមប្រឆាំងនឹងរស់ឡើងវិញ៕

ព័ត៌មានទាក់ទង

កម្ពុជាប្រតិកម្មសមាជិកព្រឹទ្ធសភាអាមេរិកដោយអះអាងថាកម្ពុជាជារដ្ឋអធិបតេយ្យ

ឆ្លើយតបនឹងសេចក្តីស្នើច្បាប់មួយ ដែលត្រូវបានផ្ត[...]

អង្គការ ​Save the children ប្រារព្ធខួប ១០០ឆ្នាំក្រោមប្រធានបទ«ក្តីស្រមៃសម្រាប់ថ្ងៃអនាគត»

នៅថ្ងៃទី២៤ ខែឧសភានេះអង្គការ Save the children[...]

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩

កសិករងាកមកដំាផ្សិតចំបើងនៅក្បែរផ្ទះក្រោយទទួលបា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត