en     km
en     km

ការងារស្ម័គ្រចិត្ត ជាជំហាននាំយុវជនទៅរកការវិវឌ្ឍលើវិស័យការងារ

Share

UNICEF Cambodia/2018/Todd Brown

ការងារស្ម័គ្រចិត្តបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍប្រទេស និងបានលើកកម្ពស់ដល់ជំនាញ និងទេពកោសល្យរបស់យុវជន ក្នុងការត្រៀមខ្លួនចូលទៅកាន់ការងារអាជីពសម្រាប់អនាគត ហើយការងារស្ម័គ្រចិត្តនេះ ក៏បានបង្កើតឱកាស និងអប់រំដល់យុវជនពីជំនាន់មួយទៅជំនាន់មួយ ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងស្វែងយល់គ្នាទៅវិញទៅមក ចេះជួយដោះស្រាយបញ្ហាប្រឈមទាន់ពេលវេលា។ ជាងនេះទៅទៀត ដ្បិតតែមិនមានប្រាក់កម្រៃ បានប្រាក់បន្ដិចបន្ទួចប៉ុន្តែ វាអាចនាំឱ្យយុវជនទទួលបានមកវិញនូវប្រយោជន៍ជាច្រើន ដូចជា ទទួលបានបទពិសោធន៍ការងារ ពង្រឹងសមត្ថភាពបន្ថែមក្នុងពេលកំពុងសិក្សា និងឈានទៅទទួលបានការងារ និងតំណែងល្អសម្រាប់ថ្ងៃអនាគត ដើម្បីអភិវឌ្ឍប្រទេសជាតិ។ ជាបន្តសូមស្ដាប់បទយការណ៍មួយដែលរៀបចំជូនដោយលោក គីម ចាន់ចាវ ដូចតទៅ

Share

Image Not Found
Image

ព័ត៌មានទាក់ទង