en     km
en     km

សមត្ថកិច្ចខេត្តកណ្តាលនាំខ្លួនសិស្សវិទ្យាល័យចំនួន ១២នាក់ករណីជក់បារីថតបង្ហោះលើហ្វេសប៊ុក

Share

ភ្នំពេញ៖ យ៉ាងហោចសិស្សវិទ្យាល័យ ហ៊ុន សែន ត្រើយស្លាចំនួន ១២នាក់ ក្នុងនោះមានសិស្សស្រីចំនួន​ ៥នាក់ផង ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាំខ្លួនមកសាកសួរធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពីសិស្សទាំងនេះ បានប្រមូលផ្តុំគ្នាជក់បារី ហើយថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥នេះ។

ផ្អែកតាមស្នងការខេត្ត ការឈានទៅនាំខ្លួនសិស្សទាំង ១២នាក់ខាងលើ បន្ទាប់ពីពួកគេបានប្រព្រឹត្តិសកម្មភាពជក់បារី ហើយថតវីដេអូបង្ហោះលើហ្វេសប៊ុកក្នុងឯកសណ្ឋានសិស្សសាលា និងថែមទាំងប្រកាសថាពួកគេជាសិស្សវិទ្យាល័យ ហ៊ុន សែន ត្រើយស្លា ទៀតផង។

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តបានចេញបញ្ជាឱ្យនាំខ្លួនសិស្សទាំងនោះ នៅចំណុចរោងលក់បាយ មុខវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ត្រើយស្លា ស្ថិតនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

បន្ទាប់ពីនាំខ្លួនមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លារួចមក សមត្ថកិច្ចក៏បានកោះមាតាបិតា និងអាណាព្យាបាលសិស្សធ្វើកិច្ចសន្យា អប់រំណែនាំ រួចឱ្យត្រឡប់ទៅផ្ទះវិញ៕

 

 

 

 

 

 

Share

ព័ត៌មានទាក់ទង