en     km
en     km

JICA នឹងជួយពង្រឹងសមត្ថភាព CMAC ក្នុងរយៈពេល ៤ឆ្នាំ

Share

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាជួយពង្រឹងសមត្ថភាព និងតួនាទីដល់មន្ត្រីនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) ក្នុងរយៈពេល ៤ ឆ្នាំ គឺគិតពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤ ។

ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងកិច្ចប្រជុំដែលមានការចូលរួមពី អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន នៅព្រឹកថ្ងៃទី ៣០ កក្កដានៅទីបញ្ជាការនៃអង្គភាពនេះ ។

អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាថា រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ជូនតាមសំណើរ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់អង្គភាពCMAC នៅអ្វីដែលនៅមានចន្លោះខ្វះខាត លើការងារផ្សព្វផ្សាយ ឬការងារបច្ចេកទេសជាដើម ។

សូមបញ្ជាក់ថា ការចុះហត្ថលេខាក្នុងគម្រោងកិច្ចសហប្រតិបតិ្តការបច្ចេកទេសនេះ គឺមានរយៈពេល៤ឆ្នាំ គឺចាប់ពីខែកុម្ភៈ ឆ្នាំ២០២០-ខែកុម្ភៈ ឆ្នាំ២០២៤ ។ ជាងនេះទៅទៀត គម្រោងនេះ គឺធ្វើដើម្បីជួយពង្រឹងតួនាទី អង្គភាព ស៊ីម៉ាក់ ធ្វើយ៉ាងណាឲ្យសម្រេចបានគោលដៅផែនការជាតិ ក្នុងសកម្មភាពកម្ចាត់មីន របស់រាជរដ្ឋភិបាលកម្ពុជា ៕

ញឹក សំអូន

Share

Image
Image
Image