en     km
en     km

ជប៉ុនផ្ដល់ជំនួយត្រួតពិនិត្យសុវត្ថិភាពយានយន្តខណៈ កម្ពុជាខ្វះអ្នកបច្ចេកទេស

Share

ក្រុងភ្នំពេញ៖ រដ្ឋលេខាធិការនៃក្រសួងសារធារណការនិងដឹកជញ្ជូនលោកតូចចាន់កុសលបានលើកឡើងថាស្របពេលដែលក្រសួងមានបច្ចេកទេសទំនើបក្នុងការត្រួតពិនិត្យរថយន្តដែលជាជំនួយពីអង្គការJICAជប៉ុនបែរជាកម្ពុជាខ្វះធនធានមនុស្សទៅវិញដែលកត្តានេះលោកថាវាគឺបញ្ហាប្រឈមយ៉ាងខ្លាំងក្នុងការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍និងបរិស្ថាន។

ស្តាប់សំឡេង លោក សេរី វឌ្ឍនៈ ៖ 

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីគម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជីរបស់អង្គការJICAដែលធ្វើឡើងនៅក្នុងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០១៧នេះ លោកតូច ចាន់ កុសលរដ្ឋលេខាធិការនៃក្រសួងសារធារណការនិងដឹកជញ្ជូនបានលើកឡើងពីសកម្មភាពរបស់កិច្ចសហប្រតិបត្តិការរបស់អង្គការJICAទៅលើគម្រោងនៃការគ្រប់គ្រងបច្ចេកទេសទំនើបត្រួតពិនិត្យរថយន្ត។

ថ្លែងក្នុងសនិ្នសីទនេះ លោកលើកឡើងថាកម្ពុជាជាប្រទេសដែលមានកំណើនយានយន្តច្រើនតែការប្រើបច្ចេកទេសនៅតែមិនទាន់តម្រូវការគឺជាបញ្ហាមួយដែលអង្គការសហប្រតិបត្តិការជប៉ុនJICAបានជួយជា

ការបង្ហាត់បង្រៀនបច្ចេកទេសដល់កម្ពុជាក្នុងការគ្រប់គ្រងត្រួតពិនិត្យលើលក្ខណះបច្ចេកទេសរថយន្ត។យ៉ាងណាក៏ដោយលោកបានបន្តបន្ថែមថាស្របពេលដែលកម្ពុជាមានទំនើបកម្មក្នុងការគ្រប់គ្រងត្រួតពិនិត្យលក្ខណះបច្ចេកទេសយានយន្តកម្ពុជាបែរជាប្រឈមនឹងការខ្វះធនធានមនុស្សក្នុងការគ្រប់គ្រងទៅវិញគឺជាកត្តាមួយធ្វើឲ្យប៉ះពាល់ទៅដល់ការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍​និងបរិស្ថាន។

សំឡេងលោកតូចចាន់កុសល៖ 

បញ្ហានេះសូមជម្រាបថាយើងរៀបចំការហ្វឹកហាត់ គ្មានមធ្យោបាយក្រៅពីពង្រឹងធនធានមនុស្សដោយការបង្ហាត់បង្រៀននោះទេ អញ្ចឹងគឺយើងក៏បង្រៀនដោយផ្ទាល់ ហើយរៀនពីទ្រឹស្តី យើងក៏មានក្រុមរបស់យើងជួយផងដែរ ក្នុងនោះជប៉ុនក៏បានចូលរួមជួយជាបច្ចេកទេស និងជួយពង្រឹងធនធាមនុស្សដើម្បីអប់រំគ្រូឱ្យជួយបង្រៀនបន្ត»។

ជុំវិញរឿងនេះលោកអូតាម៉ាសាយ៉ាប្រធានទីប្រឹក្សាគម្រោងJICAបានលើកឡើងថាកម្ពុជាបច្ចុប្បន្នជាប្រទេសដែលកំពុងអភិវឌ្ឍហើយចំនួនទោចក្រយានយន្តនៅកម្ពុជាកំពុងកើនឡើងយ៉ាងខ្លាំងគឺជាការទាមទារឲ្យកម្ពុជាប្រើប្រាស់ឲ្យអស់ពីសមត្ថភាពធនធានមនុស្សក្នុងការគ្រប់គ្រងត្រួតពិនិត្យលក្ខណះយាន្តយន្តសំដៅជួយកាត់បន្ថយគ្រោះថា្នក់ចរចរណ៏បាន។

សំឡេងលោកអូតាម៉ាសាយ៉ា៖

នៅប្រទេសកម្ពុជាប្រព័ន្ធត្រួតពិនិត្យលក្ខណះយានយន្តត្រូវបានបង្កើតឡើង តែដោយសារតែប្រព័ន្ធ អាយធី នៅមានភាពចាស់គម្រិល ទើបអង្គការចៃការជួយជាជំនួយផ្នែកបច្ចេកទេស ដើម្បីឲ្យដំណើរការប្រតិបត្តិការមានភាពរលូន។

បើតាមលោកតូចចាន់កុសលរដ្ឋលេខាធិការនៃក្រសួងសារធារណការនិងដឹកជញ្ជូនចាប់តំាងពីដាក់ឱ្យដំណើរការចុះបញ្ជីប្រព័ន្ធស្វ័យប្រវត្តិកម្មពីឆ្នំា២០១៦-២០១៧ជាមធ្យមមានម៉ូតូប្រមាណជាង១ម៉ឺនគ្រឿងចុះបញ្ជីនិងជាង៥ពាន់គ្រឿងសម្រាប់រថយន្ត។

សូមជម្រាបថាអង្គការសហប្រតិបត្តិការជប៉ុនJICAបានជួយជាជំនួយបច្ចេកទេសដល់កម្ពុជាក្នុងគម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជីនិងត្រួតពិនិត្យលក្ខណះយានយន្តដែលគម្រោងនេះមានរយះពេល៣ឆ្នាំដែលរាប់ចាប់តាំងពីខែក្កដាឆ្នាំ២០១៦-២០១៩ក្នុងគម្រោងថវិការប្រមាណ៤លានដុល្លារសហរដ្ឋអាមេរិក៕

Share

Image
Image
Image