en     km
en     km

អង្គការសិទ្ធិមនុស្សជប៉ុនទទូចឱ្យរដ្ឋាភិបាលជប៉ុនជំរុញកម្ពុជា បោះឆ្នោតដោយត្រឹមត្រូវ⁣⁣ (មានសម្លេង)

Share

បណ្ដាញផ្សាយព័ត៌មាន NHK របស់ប្រទេសជប៉ុន បានចុះផ្សាយកាលពីថ្ងៃទី៩កុម្ភៈថា មន្ត្រីសង្គម ស៊ីវិល និងអង្គការសិទិ្ធមនុស្ស ជិត១០០នាក់ដែលមកចូលរួមសន្និសីទមួយធ្វើឡើងនៅទីក្រុងតូក្យូ កាលពីថ្មីៗនេះ បានរួមគ្នា ជាសំឡេងតែមួយ ដោយ ទទូចឱ្យរដ្ឋាភិបាលជប៉ុនជំរុញកម្ពុជា បោះឆ្នោតដោយត្រឹមត្រូវ។

នៅក្នុងសន្និសីទដែលស្វែងរកអន្តរាគមន៍ ពីរដ្ឋាភិបាល ជប៉ុន ចូលជួយស្ដារស្ថានការណ៍លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ត្រូវបានរាយការណ៍មកថាមន្ត្រីសង្គម ស៊ីវិល និងអង្គការសិទ្ធិមនុស្ស បានស្ដាប់ លោកស្រី Deborah Krisher Steele ចាងហ្វាងរងនៃកាសែត Cambodia Daily លើកឡើងអំពី ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា។

លោកស្រី បានលើកឡើងថា អាជ្ញាធរកម្ពុជា កំពុង បានប្រើប្រាស់ ដោយបង្ខំ ដើម្បី បិទប្រព័ន្ធផ្សព្វផ្សាយ។ លោកស្រី ថា អាជ្ញាធរកម្ពុជា ធ្វើនេះ ដើម្បីបំបិទសេរីភាព ពលរដ្ឋ។

ក្នុង សន្និសីទនេះ អ្នកចូលរួមភាគច្រើន បាននិយាយថា រដ្ឋាភិបាលជប៉ុនត្រូវអនុវត្តតាម សហភាពអឺរ៉ុប ដោយព្យួរមួយអន្លើសិន នូវ​ជំនួយរបស់ជប៉ុន ជួយរៀបចំការបោះឆ្នោតនៅកម្ពុជា។

លោក Michiya Kumaoka ដែលមានទំនាក់ទំនងនឹងជំនួយជាច្រើនរបស់ជប៉ុនសម្រាប់កម្ពុជា បានលើកឡើងថា​ស្ថានការណ៍សិទ្ធិមនុស្ស នៅកម្ពុជា កាន់តែអាក្រក់ទៅៗ។ លោក ទទូច អោយរដ្ឋាភិបាលជប៉ុន និងស្ថាប័នជប៉ុនដទៃទៀត ជួយជំរុញកម្ពុជាអោយមានការបោះឆ្នោតត្រឹមត្រូវមួយ ដែលអាចទទួលយកបាន។

នៅក្នុងបទសម្ភាសខ្លីមួយជាមួយវិទ្យុស្រី្តFM 102 កាលពីថ្ងៃទី៩កុម្ភៈ លោក សុខឥសាន្ត អ្នកនាំពាក្យ បក្សកាន់អំណាច បានច្រានចោលការរិះគន់ថា ប្រជាធិបតេយ្យនៅកម្ពុជាកាន់តែអាក្រក់ ។ ដោយភ្ជាប់នឹងរឿងបោះឆ្នោត វិញ លោក សុខឥសាន្ត អះអាងថា មិនចាំបាច់ប្រទេសណាមក ប្រដៅកម្ពុជា រឿងនេះ ទេ ព្រោះកម្ពុជាបានត្រៀមរៀបចំ ការងារដោយខ្លួនឯងបានហើយ ។ 

សំឡេង លោក⁣ សុខ ឥសាន្ត 

អ្នកនាំពាក្យបក្សកាន់អំណាច រូបនេះទទូចថា បើយកល្អ ត្រូវបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន មក​មើលការបោះឆ្នោត គឺជារឿងល្អជាង ហើយកម្ពុជាសូមស្វាគមន៍។

កម្ពុជា នឹងមានការបោះឆ្នោតសភានីតិកាលទី៦ នៅថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨ដែលព្រឹត្តិការណ៍ នេះ ធ្វើឡើងតាមរយៈការប្រើឆន្ទៈផ្ទាល់របស់ប្រជាជន។ចំណែក ការបោះឆ្នោតអសាកល ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០១៨នេះ។ ការបោះឆ្នោតនេះ ចំពេលបក្សប្រឆាំងធំជាងគេ ត្រូវបានរំលាយ។

លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យថ្មី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប អះអាងថា គ.ជ.ប គឺជាស្ថានបច្ចេកទេស គឺមិនមានជំហរនយោបាយទេ ។ លោកថាជប៉ុនមានគោលការណ៍ច្បាស់លាស់ណាស់ គឺតាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិJICA ក្នុងការជួយការបោះឆ្នោតនៅកម្ពុជា។

សំឡេង លោក⁣ ឌឹម សុវណ្ណារុំ⁣⁣ 

នៅរយៈពេលចុងក្រោយ នេះ គេសង្កេតឃើញ អ្នកវិភាគដែលហ៊ាន បកស្រាយ បញ្ហានយោបាយ ហាក់រូញបន្តិច។​ តែថ្ងៃនេះ លោកអូវីរៈ អ្នកវិភាគ បញ្ហាសង្គម បានបកស្រាយ ជា​ច្រើន ជុំវិញការចោទសួររបស់អ្នកសារព័ត៌មានវិទ្យុស្រ្តីដែលមានចោទសួរអំពីទំនាក់ទំនង និង អត្ថប្រយោជន៍ ប្រទេសជប៉ុននិង កម្ពុជា ដោយភ្ជាប់ពីការជំរុញរបស់អង្គការជប៉ុនទៅរដ្ឋាភិបាលរបស់ពួកគេ ថាតើត្រូវជួយកម្ពុជាបានដូចម្ដេច ។

លោកអូវីរៈបាន ពន្យល់ដូចនេះថា៖ 

តាមលោកអូវីរៈជប៉ុនមិនចង់ឃើញកម្ពុជា ប្រឈមនឹងការដាក់ទណ្ឌសេដ្ឋកិច្ចឡើយ។

រឿងនយោបាយកម្ពុជា កន្លងមក មន្ត្រីជាន់ខ្ពស់ការបរទេសជប៉ុនបានមកកាន់កម្ពុជា ដោយ លើកទឹកចិត្តឱ្យកម្ពុជា ព្យាយាម ធ្វើឱ្យមានស្ថានភាពល្អ ប្រសើរឡើងវិញខណៈប្រទេសនេះ ក៏បារម្ភផងដែរអំពីជម្លោះនយោបាយនៅកម្ពុជា។

ជប៉ុនជា ប្រទេសផ្ដល់ជំនួយដ៏ធំមួយដែលបាន​ជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ១៩៩១ ដែលគិតមកដល់ឆ្នាំ២០១៦ ជំនួយឥតសំណងរបស់ជប៉ុន មានជាង ២ពាន់៤រយលានដុល្លារអាមេរិក។ នេះបើតាម ប្រភពរបស់ កម្ពុជា អភិវឌ្ឍន៍បើកចំហ (ODC )៕

 

 

Share

Image
Image
Image