en     km
en     km

អ្នកទោសជាតិអូស្ត្រាលី៖ខ្ញុំស្រឡាញកម្ពុជាមិនតិចដូចមុនទៀតទេទោះធ្វើឱ្យខ្ញុំឈឺចាប់ក៏ដោយ

Share

លោក James Ricketson ផលិតករភាពយន្តជាតិអូស្ត្រាលី ដែលបានចំណាយពេលជាងមួយឆ្នាំនៅក្នុងពន្ធនាគារព្រៃស បានពោលពាក្យគួររន្ធត់ថា«ខ្ញុំស្រឡាញ់កម្ពុជាមិនតិចដូចមុនទៀតទេ ទោះជាធ្វើឱ្យខ្ញុំឈឹចាប់ក៏ដោយ ។ ជាការពិតបើគ្មានអ្វីកើតឡើងលើរូបខ្ញុំ ខ្ញុំស្រឡាញ់កម្ពុជាច្រើនណាស់»

លោក James Ricketson ត្រូវបានតុលាការកម្ពុជាកាត់ទោសគាត់អោយមានទោស ៦ឆ្នាំ ពីបទចារកម្មអោយបរទេសមួយ។

លោកត្រូវបានប្រមុខរដ្ឋស្ដីទីលើកលែងទោស កាលពីល្ងាចថ្ងៃសុក្រ ទី ២១​ កញ្ញា បន្ទាប់ពីលោកនិងមេធាវីរបស់លោក បានថ្វាយលិខិតសុំការប្រទានទោសពីព្រះមហាក្សត្រ។ លោកត្រូវបានបង្ខំចាកចេញពីប្រទេស ដោយមិនអនុញ្ញតិអោយបន្តរស់នៅកម្ពុជាទៀតឡើយ។ នេះបើតាមលោក គង់ សំអ៊ុន មេធាវីរបស់ជនជាតិអូស្ត្រាលីរូបនេះ។

តាមបណ្ដាញផ្សាយព័ត៌មាន WA today លោក Ricketson បានទៅដល់ប្រទេសអូស្ត្រាលីវិញកាលពីថ្ងៃអាទិត្យទី២៣ កញ្ញា។ លោកសម្ដែងការត្រេកអរដោយបានពោលពាក្យអរគុណជាខ្លាំងដល់គ្រួសារ និងមិត្តភក្ដិរបស់លោកដែលបានលើកទឹកចិត្តលោក ខណៈលោកកំពុងស្ថិតក្នុងពន្ធនាគារដែលលោកថា ពិបាករស់នៅណាស់។ តែយ៉ាងណា ក៏ដោយបុរសអាយុ ៦៩ឆ្នាំ រូបនេះ ប្រាថ្នាវិលត្រឡប់មកម្ពុជាវិញនៅពេលណាមួយសមស្រប។ ​

លោក James Ricketson ត្រូវបានតុលាការបង្គាប់ឲ្យចាប់ខ្លូនកាលពីដើមខែមិថុនា ឆ្នាំ ២០១៧ ក្រោយពីលោកបានបង្ហោះកាម៉េរ៉ាដ្រូន ថតពីលើអាកាសផ្តិតយកទិដ្ឋភាពក្បួនដង្ហែរយុទ្ធនាការឃោសនាការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយ លោក កឹម សុខា។

លោក Ricketson មានអាយុ ៦៩ឆ្នាំ មានមុខរបរជាអ្នកសារព័ត៌មានតាំងពីទសវត្ស១៩៧០។ លោកចាប់ផ្ដើមបញ្ចេញរូបភាពរឿងទុរគតនៃប្រទេស កម្ពុជាទៅក្រៅប្រទេសគឺនៅពេលលោកផ្ដោតអំពីសកម្មភាពរបស់ប្រធានគណបក្សប្រឆាំង គឺ លោក សម រង្ស៊ី។

នៅពេល លោក សម រង្ស៊ី វិលមកប្រទេសកម្ពុជា នៅថ្ងៃទី ១៩កក្កដា ឆ្នាំ២០១៣  លោក Ricketson បានតាមប្រមាញ់ផ្ដិតយករូបភាពមេបក្សប្រឆាំងនេះ នៅគ្រប់វេទិកា មិនថា នៅទីប្រជុំជនs ឬតាមបណ្ដាខេត្តក៏ដោយ។

លោក Ricketson ជាអ្នកថតរូបលេចធ្លោជាងគេនៅពេលលោក សម រង្ស៊ី ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងការបោះឆ្នោតសភាកាលពីឆ្នាំ២០១៣ ។ ក្រៅពីការងារនេះ លោក គឺជាអ្នកផ្ដិតរូបភាពអំពីជីវិតអ្នកក្រីក្រនៅកម្ពុជា ដោយហេតុនេះ ហើយបណ្ដាញផ្សាយព័ត៌មានអន្តរជាតិជាច្រើនបានហៅលោកថា ជាអ្នកសារព៏ត៌មានម្នាក់គត់ដែលបានចងក្រងឯកសារទាក់ទងនឹងសកម្មភាពលោក សម រង្ស៊ី និងគណបក្សសង្រ្គោះជាតិ ។  បើចូលទៅមើលហ្វេសប៊ុក និងគេហទំព័រ blog របស់ Ricketson  មានសុទ្ធតែរូបភាពប្រជាជនក្រីក្រកម្ពុជា ដែលរស់នៅគ្មានអនាម័យ និងរស់នៅលើគំនរសម្រាម។ អ្នកទាំងនោះ ជាជនក្រីក្រ រកស៊ី បានតែមួយចំអែតក្រពះប៉ុណ្ណោះ។ លោកក៏បានចងក្រងជាអត្ថបទរឿងអំពីជីវិតអ្នកក្រីក្រទាំងនោះដោយបង្ហោះ រូបភាពទៅក្រៅប្រទេស៕

 

Share

Image
Image
Image