យុទ្ធនាការមួយរយកោដិសំឡេង ត្រូវបានចាត់ទុកថាជាយុទ្ធនាការសាកល និងជាសកម្មភាពដ៏ធំបំផុតមួយដើម្បី បញ្ឈប់អំពើហិង្សាលើក្មេងស្រី និងស្រ្តី ក្នុងនោះរាប់បញ្ចូលទាំង អ្នកមានភេទជាស្រ្តី អ្នកប្តូរយេនឌ័រ និងអ្នកមិនកំណត់អត្តសញ្ញាណយេនឌ័រ ដែលទទួលរងអំពើហិង្សាផ្អែកលើយេនឌ័រ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
នៅឆ្នាំ២០២៤នេះ អង្គការយែនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា(GADC) ដែលជាអ្នកនាំយកយុទ្ធការមួយរយកោដិសំឡេងមកកម្ពុជាតាំងពីឆ្នាំ២០១៣ នឹងប្រារព្ធយុទ្ធនាការនេះម្ដងទៀត ក្រោមប្រធានធានបទ ក្រោកឡើងដើម្បីសេរីភាព របស់ក្មេងស្រី និងស្ត្រីគ្រប់ចម្រុះភាព រហូតដល់អំពើហិង្សាបានបញ្ឈប់។ ដោយមើលឃើញអំពើហិង្សាលើស្ដ្រី និងក្មេងស្រី នៅតែបន្ត ជាពិសេសអំឡុងពេលពិភពលោកកំពុងមានភ្លើងសង្គ្រាម ឆ្នាំនេះយុទ្ធនាការមួយរយកោដិសំឡេង សង្ឃឹមថា ស្ដ្រីទាំងអស់មានអារម្មណ៍ថាមានសុវត្ថិភាព មានភាពអង់អាច និងអបអរសារទរ។
កញ្ញា សង្វា ភួងវីណា ប្រធានកម្មវិធីតស៊ូមតិ និងបណ្ដាញ នៃអង្គការយែនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា(GADC) នឹងចូលខ្លួនជាវាគ្មិនសម្រាប់បទសម្ភាសន៍នៅថ្ងៃនេះ។ កញ្ញានឹងឆ្លើយតបកិច្ចសម្ភាសន៍របស់យើង តាមរយៈការចោទសួរពីលោក ឡាក់ ច័ន្ទតារា អ្នកសារព័ត៌មានវិទ្យុស្ដ្រី។ សូមនាង កញ្ញា លោក លោកស្រី អញ្ចើញស្ដាប់ដូចតទៅ៖