en     km
en     km

(បទសម្ភាស) លោករ័ត្ន សណ្ដាប់៖ កម្ពុជាមានទេសចរវប្បធម៌-ធម្មជាតិដ៏ល្អ មិនមែនទេសចរអាសអាភាសឡើយ

Share

 ករណីបង្រ្កាបទីតាំង​លួចថតវីដេអូរឿងអាសអាភាសកាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចអគារមួយកន្លែង ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ កំពុងផ្ទុះការចាប់អារម្មណ៍ពីមហាជនអ្នកលេងបណ្តាញសង្គម ហើយមានការលើកយកមកវែកញែកតាមទស្សនៈរៀងខ្លួន។ ម្ខាងលើកឡើងពីទេសចរ និងសេដ្ឋកិច្ឋពីអាជីវកម្មផ្លូវភេទនេះ ម្ខាងលើកពីវប្បធម៌ និងសីលធម៌សង្គម។ លើបញ្ហានេះអ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ ដែលគាំទ្រចំណាត់ការរបស់សមត្ថកិច្ចដែលបង្ក្រាបលើករណីដែលកើតឡើងតិចតួចនេះ បានផ្ដល់ជាគំនិតឱ្យមហាជនគួរមានការទាញអារម្មណ៍មករកក្បួនច្បាប់ប្រពៃណីដ៏ល្អរបស់ខ្មែរ ដែលជនបរទេសនានា មិនថាអឺរ៉ុបឬអាស៊ី តែងគោរពនឹងឱ្យតម្លៃ។ លោកថា ស្រ្តីខ្មែរមានតម្លៃដែលបានចាក់គ្រឺះក្នុងសង្គម ហើយករណីដែលបានកើតឡើងក្នុងសកម្មភាពខាងលើនេះជាករណីតិចតួចដែលគួរមានការអប់រំកែលម្អ។ ទន្ទឹមនឹងការអភិរក្សប្រពៃណី អ្នកជំនាញអារ្យធម៌ខ្មែររូបនេះក៏លើទឹកចិត្តឱ្យមានការកែលម្អប្រពៃណីមួយចំនួនដែរដូចជា ការលើកទឹកចិត្តស្ត្រីឱ្យក្លាហានប្រឡូកក្នុងការងារនិងរបរចិញ្ចឹមជីវិត និងការងារសង្គមជាដើម។ ដើម្បីលម្អិត សូមនាងកញ្ញា លោក លោកស្រី ស្ដាប់នូវបទសម្ភាស រវាង លោក គីម ចាន់ចាវ ជាមួយលោក រ័ត្ន សណ្ដាប់ ដោយមេត្រី

Share

Image Not Found
Image

ព័ត៌មានទាក់ទង