en     km
en     km

ទិវាអន្តរជាតិនារីខួបទី១១៤៖បញ្ហាសិទ្ធិស្រ្តីក្នុងវិស័យការងារទាំង១៦ចំណុចនឹងដាក់ជូនស្ថាប័នពាក់ព័ន្ធជួយដោះស្រាយ

Share

ភ្នំពេញ៖ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុស្រ្តីមុនថ្ងៃប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី០៨​ មីនា ខាងមុខនេះ កញ្ញា ឈឹម ស៊ីថរ ​ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍បញ្ជាក់ថា ឆ្នាំនេះ បណ្តាអង្គការសង្គមស៊ីវិល និងសហជីពដែលគ្រោងចូលនឹងលើកយកកម្មវត្ថុចំនួន ១៦ចំណុច មកបង្ហាញក្នុងកម្មវិធី ដើម្បីឱ្យអ្នកពាក់ព័ន្ធស្វែងរកដំណោះស្រាយ។ ហើយចំណុចទាំង១៦នោះ សុទ្ធសឹងតែលើកឡើងនូវបញ្ហារបស់ស្រ្តីក្នុងវិស័យការងារ ដែលកញ្ញាយល់ថា រដ្ឋាភិបាលត្រូវបង្កើនការយកចិត្តទុកដាក់ជូនដល់ស្រ្តី។

តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទសម្ភាសរវាងលោក កែវ សុខា និងកញ្ញា ឈឹម ស៊ីថរ ដូចតទៅ៕

កញ្ញា ឈឹម ស៊ីថរ ​ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍។រូបភាពពីអង្គការអាដហុក។

 

 

Share

ព័ត៌មានទាក់ទង