en     km
en     km

IMF ៖ការបញ្ចុះតម្លៃអគ្គិសនីអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ

Share

ភ្នំពេញ៖ មូលនិធិរូបិយប័ណ្ណអន្តរជាតិ IMF ព្យាករណ៍ថាកម្ពុជានឹងមានកំណើនសេដ្ឋកិច្ច៧%ថេរនៅរយៈពេល២ឆ្នាំ គឺឆ្នាំ ២០១៧ -២០១៨ ប្រសិនបើតម្លៃថាមពលអគ្គិសនីធ្លាក់ថ្លៃ។ តែអ្នកជំនាញកិច្ចការអភិបាលកិច្ចយល់ស្របការលើកឡើងនេះ។

 

cover-edc

មូលនិធិរូបិយប័ណ្ណអន្តរជាតិIMFបានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃ២៥ កក្កដានេះថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានគេព្យាករណ៍ថានឹងនៅតែរឹងមាំប្រហែល៧ភាគរយនៅរយៈពេលពីរឆ្នាំ ២០១៧-២០១៨ ដែលកំណើននេះលើកទឹកចិត្តឲ្យមានការចំណាយទៅលើថាមពលអគ្គិសនីទាបនិងតម្លាភាពកាន់តែរឹងមាំ។

ការព្យាករណ៍របស់ IMF ត្រូវបាន អ្នកជំនាញអភិបាលកិច្ច យល់ស្រប ដោយ ទទូចថា បើកម្ពុជា ពិចារណាតាមការឱវាទរបស់ IMF  គឺជាកាន់តែប្រសើរឡើងសេដ្ឋកិច្ចកម្ពុជា។តែលោកមើលឃើញថា បើ តម្លៃអាគិ្គសនី នៅឡើងខ្ពស់អាចធ្វើសហគ្រិនខ្លះ រត់ទៅរកប្រទេសដែលថាមពលអគ្គិសនី ទាបជាងកម្ពុជា។

ប្រធានក្រុមប្រឹក្សាភិបាលតម្លាភាពកម្ពុជា(TIC) លោក ឱក សេរីសុភ័ក្រ ដែលជាអ្នកជំនាញកិច្ចការអភិបាលកិច្ចមានប្រសាសន៍ថាតាម គោល នយោបាយរបស់រាជរដ្ឋាភិបាលនឹងមានការផលិតថាមពលវារីអគ្គិសនី រីឯការចុះថ្លៃអគ្គិសនីនៅតែបន្តដើម្បីថែរក្សាផលិតផលក្នុងស្រុកនិងដោយសារមានសំណូមពរពីសហគ្រិន គឺគួរគួរពិចារណា។

លោកបន្តថា៖«បើសិនជាធៀបនឹងប្រទេសជិតខាងតម្លៃថាមពលអគ្គិសនីប្រទេសកម្ពុជានៅតែខ្ពស់ ដែលអាចឲ្យប្រទេសផ្សេងទាញ វិនិ យោគពីប្រទេសកម្ពុជាបាន»01។

បើយោងទៅលើសេចក្តីប្រកាសរបស់IMF អតិផរណាបានកើនឡើងដល់ទៅ៣%ដែលជំរុញដោយតម្លៃអាហារនិងថាមពលខ្ពស់។ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចត្រូវបានគេព្យាករណ៍ថានឹងនៅតែរឹងមាំប្រហែល៧ភាគរយនៅក្នុងឆ្នាំ ២០១៧-២០១៨ដោយសារវិស័យឯកជន ការសម្របសម្រួល ការចំណាយសាធារណៈនៅខ្ពស់ សំណង់ហេដ្ឋរចនាសម្ព័ន្ធរឹងមាំនិងសកម្មភាពទេសចរណ៍ខ្លាំងក្លា។

អ្នកជំនាញអភិបាលកិច្ច ពន្យល់ថា កំណើនសេដ្ឋកិច្ច គួរតែមានសមធម៌និងផលិតផលសរុប របស់ពលរដ្ឋ។

លោក សេរីសុភ័ក្រ ថា៖ “មិនចម្លែកទេ! យោងទៅលើប្រជាពលរដ្ឋរបស់យើងដែលមានអាយុក្មេងអាចទៅធ្វើការដែលចូលរួមបង្កើនភោគផលសរុបទាំងក្នុងប្រទេសទាំងចេញទៅក្រៅរកប្រាក់ចំណូល។ ដូច្នេះហើយខ្ញុំគិតថាប៉ុន្មានឆ្នាំទៅមុខមូលនិធិរូបិយប័ណ្ណអន្តរជាតិនិងស្ថាប័ន ហិ រញ្ញវត្ថុដទៃទៀតក៏ដោយព្យាករណ៍ថា ៧%ថេរ គ្រាន់តែបញ្ហាដែលយើងគួរតែគិតពិចារណាហ្នឹងគឺថាតើការបែងចែកភោគផលដែលបានមកពីភោគផលសរុបមានសមធម៌គតិយុត្តិ»។

វិទ្យុស្រ្តីមិនអាចទាក់ទងបានការសុំ ឆ្លើយតបពី ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានទេ ដោយ មិនឆ្លើយតប តែសម្រាប់ អគ្គនាយក អគ្គិសនីកម្ពុជា លោក កែវរតនៈ មិនធ្វើការឆ្លើយតបដោយសុំឱ្យវិទ្យស្ត្រីដាក់លិខិតជាផ្លូវការ។

យ៉ាងណាក៏ដោយនិយ័តករអគ្គីសនីរបស់ប្រទេសកម្ពុជាគ្រោងនឹងបង្កើតផែនការថ្មីចំនួន៧ដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយថ្លៃអគ្គិសនីចាប់ផ្តើមពីខែមេសាឆ្នាំ២០១៧រហូតដល់ឆ្នាំ២០២០ដោយទម្លាក់តម្លៃចុះទាបជាងការប្រើប្រាស់សព្វថ្ងៃនេះ៕

 

Share

Image
Image
Image