loader

ក្រុមប្រឹក្សាខេត្តកំពង់ធំបើកវេទិកាសាធារណៈប្រមូលបញ្ហារបស់ពលរដ្ឋដោះស្រាយ

កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញអាជ្ញាធរខេត្តកំពង់ធំរួមមាន មន្រ្តីថ្នាក់ខេត្ត ស្រុក ឃុំនិងភូមិ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដែលមានការចូលពីប្រជាពលរដ្ឋសរុបចំនួន ១៥០នាក់ផងដែរ។​ វេទិកានេះធ្វើឡើងនៅក្នុងបរិវេនសាលាស្រុកបារាយណ៍។

ក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ និងភូមិបើកវេទិកាសាធារណៈ។

វេទិកានេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីស្តាប់នូវមតិយោបល់របស់ពលរដ្ឋ ដោះស្រាយរាល់បញ្ហាកង្វល់ សំណូមពររបស់ប្រជាពលរដ្ឋ ហើយក៏មានជាប្រអប់សំណួរ ដើម្បីអោយប្រជាពលរដ្ឋសរសេរសំណួរសំណូមពរផងដែរ។

អ្នកស្រី ស៊ឹម សុខុម បង្ហាញអារម្មណ៍សប្បាយរីករាយដែលបានចូលរួមវេទិកានេះ ព្រោះអាចឱ្យពលរដ្ឋលើករាល់បញ្ហាទុក្ខកង្វល់នឹងសំណូមពររបស់ពួកគាត់ទៅថ្នាក់ដឹកនាំផ្ទាល់ដើម្បីជួយដោះស្រាយ។

អ្នកស្រី ស៊ឹម សុខុម អ្នកចូលរួមម្នាក់ក្នុងវេទិកានេះ។

ចំណែកលោក  សៅ កា ក្រុមប្រឹក្សាស្រុកបារាយណ៍ឱ្យដឹងថា វេទិកាសាធារណពេលនេះប្រារព្ធឡើងដើម្បីតាមដាន និងវាយតម្លៃពីសមិទ្ធិផលសម្រេចបានរបស់រដ្ឋបាលភូមិ ឃុំ និងស្រុក រយៈពេលពេញមួយឆ្នាំឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋឬទេ។

លោកបញ្ជាក់ថា ការសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាក្នុងការកសាងឬស្ថាបនាអ្វីមួយ គឺអាស្រ័យលើទំហំថវិកា និងវិស័យពាក់ព័ន្ធ។ បើសិនការស្នើក្នុងទំហំតូចអាចចំណាយថវិកាឃុំដែលមានស្រាប់ប្រើបាន នោះការសំណូមពរអាចប្រើរយៈពេលខ្លី។ តែបើតម្រូវការរបស់ពលរដ្ឋមានទំហំធំ គឺត្រូវដាក់សំណើទៅថ្នាក់មន្ទីរ និងថ្នាក់ក្រសួង ដើម្បីជួយដោះស្រាយ ដែលអាចប្រើរយៈពេលយូរ។

លោក  សៅ កា ក្រុមប្រឹក្សាស្រុកបារាយណ៍។

យ៉ាងណាលោករីករាយដែលប្រជាពលរដ្ឋបានចូលរួមយ៉ាងផុសផុលក្នុងការចូលរួមវេទិកាលើកមតិយោបល់សេចក្តីត្រូវការ ដើម្បីឱ្យអាជ្ញាធរបានដឹង និងដោះស្រាយទាន់ពេលវេលា៕

ខាងក្រោមនេះជារូបភាពសកម្មភាពក្នុងវេទិកាខាងលើ៖

អត្ថបទខ្លីសរសេរដោយ  ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កំពង់ធំ៖​ មន្រ្តីពាក់ព័ន្ធចូលរួមវគ្គ បណ្តុះបណ្តាលកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្[...]

កំពង់ធំ៖ មន្រ្តីចុះកំណត់ព្រំប្រទល់ស្រុកឈានទៅចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ

ខេត្តកំពង់ធំ៖ ដើម្បីបង្កើនភាពងាយស្រួលដល់ការគ្[...]

វិបត្តិកូវីដ-១៩៖​ គ្រួសារក្រីក្រចំនួន ៤០គ្រួសារក្នុងឃុំឈូកខ្សាច់ទទួលបានអំណោយពីសប្បុរសជន

កំពង់ធំ៖ ពលរដ្ឋចំនួន ៤០ គ្រួសារក្នុងចំនួន ២ ស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x