លោក ហេង គឹមហុង បច្ចុប្បន្នជាប្រធានផ្នែកកម្មវិធីនិងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា ហៅកាត់ថា CYN។ លោកជាបុគ្គលម្នាក់ធ្វើការងារលើការតស៊ូមតិក្នុងកិច្ចការការពារព្រៃឈើ និងជាអ្នកសរសេរសៀវភៅ ពាក់ព័ន្ធសិទ្ធិនិងករណីកិច្ចនៃការការពារធនធានធម្មជាតិនៅកម្ពុជា។ ជាងនេះលោកក៏កំពុងតែត្រៀមជាមួយស្នាដៃថ្មី ទាក់ទងនិងប្រព័ន្ធទន្លេមេគង្គ និងសកត្តានុពលនៃយុវជនកម្ពុជានាពេលខាងមុខ។ មិនថាជាស្នាដៃបោះពុម្ពរួចហើយ ឬជាស្នាដៃកំពុងស្រាវជ្រាវក៏ដោយ គឺសុទ្ធតែមានការចូលរួមពីភរិយារបស់លោក ដែលលោក ហេង គឹមហុង ចាត់ទុកប្រៀបដូចជាកម្លាំងចិត្ តនិងជាដៃគូជីវិតនៃសមិទ្ធផល ការស្រាវជ្រាវឯកសារនានារបស់លោក។ លោកបញ្ជាក់ថា ភរិយារបស់លោកជាមនុស្សម្នាក់គត់ដែលជួយឱ្យលោកហ៊ានតស៊ូមតិជាមួយរាជរដ្ឋាភិបាលដើម្បីការកែលម្អជាវិជ្ជមាន។
តទៅនេះ សូមនាង កញ្ញា លោក លោកស្រី ស្ដាប់បទសម្ភាសន៍រវាងលោក ឡាក់ ច័ន្ទតារា និង លោក ហេង គឹមហុងដូចតទៅ៖