ភ្នំពេញ៖អ្នកនាំពាក្យក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ពន្យល់ប្រាប់វិទ្យុស្រ្តីថា វីរុសណូរ៉ូនេះធ្លាប់មានវត្តមាននៅក្នុងប្រទេសកម្ពុជាកាលពីអតីតកាលផងដែរ តែមិនបង្កការយាយីខ្លាំងក្លាគួរឱ្យព្រួយបារម្ភនោះទេ។ ចំពោះមុខស្ថានភាពដែលប្រទេសក្បែរខាងកម្ពុជាគឺប្រទេសថៃកំពុងមានការឆ្លងវីរុសនេះ លោក លី សូវ៉ាន់ អំពាវនាវឱ្យពលរដ្ឋអនុវត្តតាមការណែនាំរបស់ក្រសួងទាក់ទងការបង្ការជំងឺនេះ ដោយកុំមានការព្រួយបារម្ភខ្លាំង ដ្បិតក្រសួងក៏បន្តយកចិត្តទុកដាក់និងត្រៀមខ្លួនជាស្រេចចំពោះបញ្ហានេះ។
សូមស្តាប់ប្រសាសន៍របស់លោក លី សូវ៉ាន់ ពន្យល់ពីវីរុសណូរ៉ូនេះតាមរយៈការសាកសួរពីកញ្ញា ងិន ស៊ាងលីម អ្នកសារព័ត៌មានវិទ្យុស្រ្តី៖
Post Views: 29