en     km
en     km

រដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់ថ្មីដើម្បីអបអរខួប៣០ឆ្នាំសន្ដិភាពទីក្រុងប៉ារីស

Share

ក្នុងឱកាសអបអរខួប៣០ឆ្នាំ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ខាងមុខ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស រដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់ ក្រដាសប្រាក់ប្រភេទ បីម៉ឺនរៀល “30000រៀល” ចាប់ពីថ្ងៃនេះតទៅ។ នេះបើយោងទៅតាម ឯកសារមន្ដ្រីសាធារណៈ ក្នុងប្រព័ន្ធតេឡេក្រាម បានបន្ដឱ្យឃើញថា គំរូក្រដាស់ប្រាក់ដែលចេញដោយ ធនាគារជាតិនៃកម្ពុជា នោះមានសរសេរថា “  អបអរខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស (១៩៩១២០២១) ព្រមទាំងរំលេចឱ្យឃើញពីវិមានឯករាជ្យកម្ពុជា និងរូប Eiffel Tower របស់ប្រទេសបារាំងផងដែរ។

សូមជម្រាបថា សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលការបញ្ចប់ជាផ្លូវការនៃសង្គ្រាមស៊ីវិល។ នៅក្នុងកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយ នៃជម្លោះកម្ពុជា មានបណ្តាប្រទេសចំនួន ១៨ប្រទេស បូកជាមួយនឹងប្រទេសកម្ពុជា បានចូលរួមចុះហត្ថលេខីទៅលើកិច្ចព្រមព្រៀងក្រុងប៉ារីស៕

Share

Image
Image
Image