loader

CIA នឹងស្ថិតនៅក្រោមការដឹកនាំរបស់ស្ត្រីឆ្នើមម្នាក់ជាលើកដំបូង

បន្ទាប់ពីដកលោកRex Tillerson ពីតំណែងរដ្ឋមន្ត្រីការបរទេស  លោកដូណាល់ត្រាំ បានតែងតាំង លោកស្រីGina Haspel ជានាយិកាភ្នាក់ងារចារកម្មកណ្ដាល CIA ។ ប្រសិនបើ លោកស្រីត្រូវបានព្រឹទ្ធសភាអនុម័តតាមសំណើររបស់លោកត្រាំ គឺលោកស្រីនឹងក្លាយជាស្ត្រី ដំបូងគេ ជាអ្នកដឹកនាំស្ថានប័នស៊ើបអង្កេតថ្នាក់អន្តរជាតិដ៏ល្បីនេះ ចាប់តាំងCIA កើតរាប់សិបឆ្នាំមកនេះ។

លោកស្រីGina Haspel បានចូលបំរើស្ថាប័នCIA តាំងពីឆ្នាំ១៩៨៥។

លោកស្រីត្រូវឡើងកាន់តំណែងនេះ ឋានៈពីនាយិការង ដោយជំនួសលោក Mike Pompeo ត្រូវទៅកាន់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេស ជំនួស លោកRex Tillerson។

មូលហេតុ លោកRex Tillersonត្រូវបាន ដកចេញពីតំណែង ក្រោមហេតុផលមួយ ថាលោកTillersonមិនសូវស្ដាប់លោកត្រាំ ករណីប្រទេសកូរ៉េខាងជើងនិងប្រទេស អេរ៉ង់ដែលប្រទេសទាំង២នេះ ពាក់ព័ន្ធនឹងការផលិតអាវុធនុយក្លេអ៊ែរ។ លោក ចាត់ទុកលោកTillersonថាជាអ្នកការទូត ចូលចិត្ត ភាពទន់ភ្លន់ជាមួយ គូប្រជែង។

យ៉ាងណាក៏ដោយ ទាំងលោកស្រី Gina Haspel និងលោក Mike Pompeo ត្រូវឆ្លងកាត់សវនាការ របស់ព្រឹទ្ធសភា និងការយល់ព្រមពីស្ថាប័ននេះជាមុនសិនទើប ចូលកាន់តំណែង ជាផ្លូវការបាន៕

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សមាជិកសភានិងឧត្តមសេនីយ៍អាមេរិកសិក្សាអំពីផែនការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់

សមាជិករដ្ឋសភានិងព្រឹទ្ធសភា រួមទាំងឧត្តមសេនីយ៍[...]

វិភាគ៖អតីតមេបក្សប្រឆាំងម៉ាឡេស៊ីAnwarIbrahimចូលកាន់តំណែងនាយករដ្ឋមន្រ្ដីក្នុងឆ្នាំ២០២០អាចធ្វើឱ្យប្រជាធិបតេយ្យនៅអាស៊ានកាន់តែរឹងមាំ

តំបន់អាស៊ីអាគ្នេយ៌ គឺជាប្លុកធំមួយ មាន១០ប្រទេស[...]

តើចិននឹងមានអ្វីកើតឡើងបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌?

រយៈពេល១៥សប្ដាហ៍មកហើយដែលហុងកុងស្ថិតក្នុងសភាពចល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត