loader

អាល្លឺម៉ង់ផ្តល់មូលនិធិជិត ៥ លានដុល្លារក្នុងកម្មវិធីកំណែទម្រង់វិមជ្ឈការ និង រដ្ឋបាល

ក្រុងភ្នំពេញ៖  កម្ពុជាបានប្រកាសជាផ្លូវការក្នុងការដាក់អនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និង រដ្ឋបាល ក្រោមការផ្តល់មូលនិធិដោយក្រសួងសេដ្ឋកិច្ច និង សហប្រតិ្តបត្តិការនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។​

គម្រោងនេះត្រូវបានអនុវត្តដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ហើយ រាប់ចាប់ពីខែឧសភា ឆ្នាំ ២០១៩ ដល់ ខែមេសា ឆ្នាំ ២០២២។

ពិធីប្រកាសជាផ្លូវការដាក់ឲ្យអនុវត្តកម្មវិធីនេះ ក៏មានការចូលរួមពីដៃគូពាក់ព័ន្ធ ក្នុងនោះរួមមានស្ថាប័នរៀបចំគោលនយោបាយថ្នាក់ជាតិ ប្រតិបត្តិករនៅថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍមួយចំនួនផងដែរ កាលពីព្រឹកថ្ងៃទី ២៦ ខែ  សីហា ឆ្នាំ ២០១៩ នេះ នៅសណ្ឋាគារហ្គ្រេតឌូក។

ក្រោមគម្រោងថវិការ ៤,៨ លានអឺរ៉ូ កម្មវិធីកំណែទម្រង់វិមជ្ឈការ និង រដ្ឋបាលនេះ ដែលផ្តោតសំខាន់នៅលើខេត្តបាត់ដំបង រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលសារធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានព្រមព្រៀងបន្តរៀបចំឲ្យមាននៅដំណាក់កាលទី ២ បន្ទាប់ពីដំណាក់កាលទី ១ នៃកម្មវិធីនេះត្រូវបានអនុវត្តយ៉ាងជោគជ័យដោយផ្តោតនៅលើខេត្តបាត់ដំបង និង ខេត្តកណ្តាល។

ក្នុងពិធីនោះ លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានលេខាធិការដ្ឋាននៃគណកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា (គជអប) បានថ្លែងថា គម្រោងក្នុងកម្មវិធីកំណែទម្រង់វិមជ្ឈការ និង រដ្ឋបាលនេះគឺមានសារៈសំខាន់ណាស់ ក្នុងការផ្តល់នូវបទពិសោធន៍ និង ជាអំណះអំណាងក្នុងការធ្វើកំណែទម្រង់ យន្តការ ឬគោលនយោបាយសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។

លោកបន្តថា គម្រោងទី ២ នេះគឺអនុវត្តនៅខេត្តបាត់ដំបង នឹងបន្តជួយគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសសេវាថា្នក់ក្រោមជាតិប្រកបទៅដោយគុណភាព ប្រសិទ្ធិភាព និង គណនេយ្យភាពផងដែរ។

ជាមួយគ្នាដែរ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថានៅគម្រោងនេះ លោកបានអនុវត្តទៅលើការពង្រឹងសេវាថ្នាក់ក្រោមជាតិ គម្រោងរដ្ឋបាលមូលដ្ឋាន ក៏ដូចជាគម្រោងក្នុងការផ្ទេរមុខងារ និង គម្រោងលើការប្រែប្រួលអាកាសធាតុជាដើម។ 

លោកបានដាក់ក្តីរំពឹងថា គម្រោងនេះនឹងធ្វើឲ្យការកែទម្រង់វិស័យថ្នាក់ក្រោមជាតិអោយសម្រេចបាននូវការអភិវឌ្ឍតាមបែបប្រជាធិបតេ្យ។

សូមបញ្ជាក់ថា គោលបំណង កម្មវិធីកំណែទម្រង់វិមជ្ឈការ និង រដ្ឋបាលនេះ គឺផ្តល់សេវាសង្គម និង សេវារដ្ឋបាលដែលមានលក្ខណៈសម្របសម្រួល តម្លាភាព និង គណនេយ្យភាព ដោយមានការចូលរួមពីប្រជាពលរដ្ឋ។ វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ កំណែទម្រង់​ “​ចេញពី​ឆ​ន្ទះ​”​ដែលរដ្ឋាភិបាល ធ្វើការ​ផ្ទេរអំណាច​ ជា​ដំណាក់ៗ​ គឺទាំង​អំណាច​ហិរញ្ញវត្ថុ​ ឬ​អំណាច​រដ្ឋបាល​ ទៅ​ឱ្យរដ្ឋបាលមូលដ្ឋានដើម្បី​គ្រប់គ្រង​កិច្ចការ​ក្នុង​តំបន់​របស់​គេ​សំដៅការអភិវឌ្ឍស្របតាមតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ៕ ​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាអភិបាលរាជធានី-ខេត្ត ឲ្យទប់ស្កាត់ការកាប់ទន្ទ្រានយកដី នៅតំបន់ការពារធម្មជាតិ

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា[...]

ក្រសួងអប់រំចេញសេចក្ដីសម្រេ​ចឲ្យគ្រឹះស្ថានឯកជនរៀបចំការប្រឡងថ្នាក់ទី៩ ទី១២​និងប្រឡង​បញ្ចប់​ឆ្នាំ​នៃថ្នាក់ឧត្ដមសិក្សា

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី [...]

អង្គការ​សិទ្ធិមនុស្ស​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​រក​សកម្មជន​អាវ​ក្រហម​ថៃ

(ភ្នំពេញ)៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Hum[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត