en     km
en     km

សាលារាជធានីភ្នំពេញផ្តល់សេវារថយន្តក្រុងដល់ពលរដ្ឋទៅខេត្តដោយឥតគិតថ្លៃក្នុងឱកាសចូលឆ្នាំ​

Share

ក្រុងភ្នំពេញ៖ ក្នុងឱកាសថ្ងៃចូលឆ្នាំ​ខ្មែរប្រពៃណីជាតិ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសេវារថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រាជធានីភ្នំពេញ ៦០ គ្រឿងដើម្បីបម្រើសេវាដឹកជញ្ជូនជូនប្រជាពលរដ្ឋ។

សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹង ដោយអនុវត្តទៅតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន។

សេវារថយន្តក្រុងរបស់រដ្ឋាករស្វយ័តនឹងធ្វើការដឹកជញ្ជូនដល់ប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ដល់ ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៨ ដោយពុំមានបង់ប្រាក់អ្វីឡើយ។

ទីតាំងដែលរថយន្តក្រុងចេញដំណើរ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំចំនួន ៣ ទី តាំង៖

ទីតាំងទី ១ នៅមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬ ផ្លូវ ៦០ ម៉ែត្រ ដែលទីតាំងនេះ នឹងចេញដំណើរពីក្រុងភ្នំពេញទៅ កាន់ផ្លូវជាតិលេខ ១ ឆ្ពោះទៅកាន់ ខេត្តកណ្តាល ព្រៃវែង ស្វាយរៀង។

ទីតាំងទី២ នៅចំណតសួនឬស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មី) ផ្លូវជាតិលេខ ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដែលនឹងចេញដំណើពីក្រុងភ្នំពេញឆ្ពោះទៅ ផ្លូវជាតិលេខ ៥ ដែលមានខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ។

ទីតាំងទី ៣ នៅចំណុចប្រសព្វផ្លូវជាតិ លេខ ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅតាមផ្លូវជាតិ លេខ ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំ​ង ពោធិ៍សាត់ បាត់ដំបង និង បន្ទាយមានជ័យ៕

Share

Image
Image
Image