en     km
en     km

គុយវ៉ែត៖ស្រ្តីហ្វីលីពីនបម្រើតាមផ្ទះសម្រុកមកប្រទេសវិញបន្ទាប់ពីស្ត្រីម្នាក់ត្រូវម្ចាស់ផ្ទះសម្លាប់ដាក់ក្នុទូទឹកកក

Share

ទីក្រុងម៉ានីល៖ បន្ទាប់ពីឃាតកម្មមួយនៅប្រទេសគុយវ៉ែត ដែលសម្លាប់ស្រ្តីជាអ្នកបម្រើការតាមផ្ទះ រួចញាត់ចូលក្នុងទូទឹកកកឃើញថាពលករដែលធ្វើការនៅប្រទេសគុយវ៉ែតភាគច្រើនជាអ្នកជាស្ត្រីបំរើតាមផ្ទះ បាននាំគ្នាសម្រុកមកកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។

ស្រ្តីម្នាក់ក្នុងចំណោមពលការនីទាំងនោះ បានប្រាប់មកកាន់អ្នកសារព័ត៌មានអន្តរជាតិមួយថា ថៅកែរបស់នាងមានពេលខ្លះយកស្បែកជើងវាយក្បាល ឬ វាយដំ នាងយ៉ាងខ្លាំង ដោយប្រើប្រាស់ទណ្ឌកម្មផ្សេងៗ។តែកន្លងមកទោះជាមានការលំបាកក៏ដោយតែ នាងត្រូវតែទ្រាំ គឺមិនចង់ត្រឡប់មកប្រទេសកំណើតនោះទេ ព្រោះបញ្ហាគ្រួសារ ហិរញ្ញវត្ថុ ដែលនាងថាគឺនាងត្រូវការប្រាក់ដើម្បីដោះស្រាយបញ្ហាទាំងនោះ។  យ៉ាងណាបន្ទាប់ពីលឺដំណឹងហេតុការណ៍នេះ នាងក៏សម្រេចចិត្តចាកចេញពីប្រទេសនោះ ទាំងបង្ខំ។

បន្ទាប់ពីឃាតកម្មនោះ ក្តាមឈូសដែលដាក់សាកសពស្ត្រីបម្រើតាមផ្ទះម្នាក់គឺនាងJoana D. Demafelisត្រូវបានមកដល់ទីក្រុងអាយឡូឡូ ដែលក្នុងនោះមានអ្នកចូលរួមរំលែកទុក្ខជាច្រើនអ្នក ដោយបង្ហាញភាពមិនសុខចិត្តចំពោះភាពអយុត្តិធម៌លើករណីនេះ។

តែជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសប្រទេសគុយវ៉ែត បានថ្កោលទោសយ៉ាងខ្លាំងទៅលើករណីនេះ ហើយជម្រុញឲ្យអាជ្ញាធរមានសមត្ថកិច្ច បន្តវែករកមុខជនដៃដល់ឲ្យឃើញ មកផ្តនា្ទទោស។

ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយថា ពលករពលការនីរបស់ប្រទេសហ្វីលីពីន សរុបមានចំនួន ១០ លាននាក់ ធ្វើការនៅតាមប្រទេសនានានៅក្នុងតំបន់អឺរ៉ុប អាស៊ីជាដើម ដែលបញ្ជាក់ថា អាចទាញបានប្រាក់ចំណូលជាច្រើនរាប់លានដុល្លា ហើយជួយឲ្យមានកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ការណ៍នេះ ហើយ លោក ប្រធានាធិបតី Rodrigo Durturteបាននិយាយថា គឺជាបញ្ហាក្នុងស្រុក បើអ្នកក្រៅស្រុកមានបញ្ហា។

សូមជម្រាបដែរថា បន្ទាបពីសាកសពរបស់អ្នកស្រី Joana D. Demafelis មកដល់ទឹកដីហ្វីលីពីនវិញ ចំណងការទូតរវាងប្រទេសទាំង ២ មើលទៅទំនងធ្លាក់ចុះយ៉ាងខ្លាំងដោយ លោកប្រធានាធិបតី RodrigoDurtuerteបានបញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍ដឹកស្រ្តីដែលបម្រើការងារតាមផ្ទះ ចំនួន ២៥ម៉ឺន ២ ពាន់នាក់ឲ្យត្រឡប់មកប្រទេសកំណើតវិញ៕

 

Share

Image
Image
Image