en     km
en     km

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

Share

ខេត្តបាត់ដំបង៖ កសិករងាកមកបណ្តុះផ្សិតចំបើងនៅក្បែរផ្ទះជាលក្ខណៈគ្រួសារ ក្រោយទទួលបានវគ្គបណ្តុះបណ្តាលពីអាជ្ញាធរខេត្ត។ កសិករបញ្ចាក់ថា បណ្តុះផ្សិតចំបើងមានភាពងាយស្រួលថែទំា ងាយរកវត្ថុធាតុដើម ចំណាយទុនតិច ទទួលបានទិន្នផលច្រើន និងឆាប់ប្រមូលផល។

កសិករ ព្រប ព្រួម ងាកមកបណ្តុះផ្សិតចំបើង ដើម្បីបង្កើនប្រាក់ចំណូល បន្ទាប់ធ្វើស្រែរួចរាល់។ រូបភាព៖ ណុល គឹមឡាង

ប្រជាពលរដ្ឋយ៉ាងតិច ៩ គ្រួសារក្នុងចំណោម ២០ គ្រួសារ បានសាកល្បងបណ្តុះផ្សិតចំបើង ក្រោយទទួលបានវគ្គបណ្តុះបណ្តាលពីវិធីបណ្តុះផ្សិតពីមន្ទីអភិវឌ្ឍជនបទខេត្ត និងមណ្ឌលបណ្តុះបណ្តាលខេត្តបាង់ដំបង។

នៅថ្ងៃទី ៦ ដល់ ថ្ងៃទី ៨ ខែ ឧសភា ឆ្នំា ២០១៩ កន្លងមក មន្ទីរកសិកម្មខេត្តបានផ្តល់វគ្គបណ្តុះបណ្តាលនៃវិធីបណ្តុះផ្សិតចំបើងដល់ប្រជាពលរដ្ឋប្រមាណ ២០ គ្រួសារ នៅភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលប្រជាពលរដ្ឋយ៉ាងតិច ៩ គ្រួសារ បានចាប់អនុវត្តន៍បណ្តុះផ្សិតចំបើងសាកល្បងនៅក្បែរផ្ទះរបស់ពួកគាត់សម្រាប់ជាបទពិសោធន៍។

លោក ប្រម ព្រួម ជាកសិករមួយរូបមានប្រសាសន៍ថា លោកបានសាកល្បងបណ្តុះផ្សិតចំបើងចំនួនមួយនៅក្បែរផ្ទះដែលមានប្រវែងបណ្តោយប្រមាណ ៨ ម៉ែត្រ។ លោកថា មូលហេតុចាប់ជំនាញ់ដាំផ្សិតបន្ថែមក្រៅពីធ្វើស្រែចំការ ព្រោះផ្សិតងាយស្រួលដាំ ថែទំា ពិសេសវាមានតម្លៃខ្ពស់។

ទោះបីជាលោកសាកល្បងដាំមួយរងក្តី តែឆ្នំាក្រោយ លោក ព្រួម គ្រោងនឹងពង្រីកការបណ្តុះផ្សិតឲ្យបានច្រើនរង។

បុរសវ័យ ៥០ ឆ្នំា រូបនេះ ពន្យល់ថា បណ្តុះផ្សិតមួយរងមានប្រវែងប្រមាណ ៨ ម៉ែត្រ ត្រូវប្រើវត្ថុធាតុផ្សំដូចជា កំបោរសចំនួនកន្លះគីឡូ មេផ្សិតចំនួន ១០ កញ្ចប់តូច និងកន្ទក់ចំនួនពីរក្តាបដៃ និងចំបើងមួយកងធំ។

លោក ព្រួម បន្ថែមថា ផ្សិតចំបើងងាយស្រួលដាំ មានតម្លៃទីផ្សារខ្ពស់ ហើយឲ្យក្នុងរយៈពេល ខ្លីគឺ ប្រហែលជា ១០ ថ្ងៃ បន្ទាប់ពីបណ្តុះ។ លោកប៉ាន់ប្រមាណថា ផ្សិតចំបើងមានតម្លៃចន្លោះពី ១៥០០០ រៀល ទៅពី ២០០០០រៀល ក្នុងមួយគីឡូក្រាម៕  ណុល គីមឡាង

Share

Image
Image
Image