en     km
en     km

EUប្រាប់កម្ពុជា​រក្សា​EBAបានទាល់តែស្ដារស្ថានភាព​នយោបាយ​និង​សិទ្ធិមនុស្ស តែមន្ត្រីនាំពាក្យ​ថា​​លំបាក​តែមិនមហន្ដរាយទេ

Share

ថ្មីៗនេះគណៈកម្មាការអឺរ៉ុបបានជូនដំណឹងម្ដងទៀតពីលក្ខខណ្ឌចុងក្រោយសម្រាប់កម្ពុជាមុន០២ខែ ដែលយកពន្ធមុខទំនិញ២០%នៃទំហំពាណិជ្ជកម្មសរុប។តែមន្ត្រីនាំពាក្យ អះអាងថា រាជរដ្ឋាភិបាល បាន​ត្រៀមលក្ខណៈក្នុងការបាត់EBAទៅហើយទោះលំបាកក៏មិនមហន្ដរាយដែរ។

កញ្ញាឆោមពៅនិការាយការណ៍៖

ទំនងជាការជូនដំណឹងរបស់គណៈកម្មការ​អឺរ៉ុបជាចុងក្រោយនៅមុខរយៈពេល២ខែដែលការសម្រេចចិត្តដកEBA 20%ពីកម្ពុជារាល់មុខទំនិញមួយចំនួន គណៈកម្មាការនេះប្រាប់ដៃគូបញ្ជាទិញកម្ពុជា​ឱ្យដឹងថា កម្ពុជាអាច​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA បាន លុះត្រាតែ​កម្ពុជា​កែ​លម្អ​ស្ថានភាព​នយោបាយ និង​លើកកម្ពស់​វិស័យ​សិទ្ធិមនុស្ស​ឱ្យ​ប្រសើរ​ឡើងវិញ។

បើតាមសម្រង់សំដី​មន្ត្រី​គណៈកម្មការ​អឺរ៉ុបតបនឹងសារព័ត៌មានជប៉ុនNikkei Asia Reviewថា ផ្លូវ​របស់​កម្ពុជា​ដើម្បី​រក្សា​បាន​ការ​អនុគ្រោះ​ពន្ធEBA ទាំងស្រុងគឺ​តាមរយៈ​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​រីក​ចំរើននិង​កែ​លម្អ​ផ្នែក​សិទ្ធិ​នយោបាយ និង​ពលរដ្ឋ​។ផ្ទុយទៅវិញប្រសិនណាមានការ​រីក​ចំរើន​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មែន​នោះគណៈកម្មការ​អឺរ៉ុប​នឹង​ពិចារណា ការ​ផ្អាក​ការ​អនុគ្រោះ​ពន្ធEBA​ឡើងវិញហើយ​អាច​ផ្ដល់​ការ​អនុគ្រោះ​ពេញលេញ​ឡើងវិញ​។

កាលពីខែកុម្ភៈក្នុងអង្គប្រជុំឧត្តមក្រុមប្រឹក្សានិងផ្ដល់យោបល់ រាជរដ្ឋាភិបាលកម្ពុជាបានចងក្រងសេចក្ដីអត្ថាធិប្បាយពិភាក្សាក្នុងកិច្ចប្រជុំឱ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាដាក់ជូននូវវិធានការមួយចំនួនសមា្រប់ជួយគាំទ្រដល់វិស័យនេះដែលជាគោលការណ៍ វិធានការទាំងនោះ ត្រូវបានរៀបចំសំដៅជួយទាំង រោងចក្រ-សហគ្រាសនិងកម្មករ-និយោជិត ដែលទទួលផលប៉ះពាល់ ទាំងពីជំងឺខូវីដ-១៩ និងទាំងពីការព្យួរ EBAដែលរួមមាន៖

ទី១.  ពិនិត្យផ្តល់ជូនការលើកលែងពន្ធ (Tax holiday) អាចពី ៦ ខែ ទៅ ១ឆ្នាំ សម្រាប់រោងចក្រ- សហគ្រាស ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរទៅតាមកម្រិតភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ជាក់ស្តែង​លើរោងចក្រនីមួយៗដែលបណ្តាលមកពីការខ្វះវត្ថុធាតុដើមផលិត ឬ/និងការព្យួរ EBA (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវដឹកនាំសម្របសម្រួលរៀបចំរូបមន្ត និងគោលការណ៍ជាក់លាក់សម្រាប់ការវាយតម្លៃផ្តល់ការលើកលែងពន្ធនេះ)

ទី២.អនុញ្ញាតឱ្យរោងចក្រមិនបង់ប្រាក់វិភាគទានធានារ៉ាប់រងរបបហានិភ័យការងារនិងថែទាំសុខ- ភាព (បសស) ក្នុងអំឡុងពេលរោងចក្រព្យួរអាជីវកម្ម

ទី៣.សម្រាប់រោងចក្រ-សហគ្រាសដែលផ្អាកសកម្មភាពផលិតរយៈពេលខ្លីដោយសារ ខ្វះវត្ថុធាតុដើម រោងចក្រ-សហគ្រាសត្រូវចេញប្រាក់ខែចំនួន ៤០%នៃប្រាក់ខែអប្បរមារបស់កម្មករ-និយោជិត (ដែលមានចំនួន ១៩០ ដុល្លារអាមេរិកសម្រាប់ឆ្នាំ ២០២០) ខណៈរាជរដ្ឋាភិបាលនឹងចូលរួមចំណែក ២០%នៃប្រាក់ខែអប្បបរមាបន្ថែម (សរុប ៦០% នៃប្រាក់ខែអប្បបរមា)។

បើតាមសេចក្ដីរាយការណ៍សរុបរាប់តាំងពីដើម​ឆ្នាំ២០២០ មកមាន​សកម្មជន​បក្ស​ប្រឆាំង​ជិត ២០​នាក់ ត្រូវ​តុលាការ​ចាប់​ដាក់​ពន្ធនាគា​រហើយ​ជិត​២០​នាក់​ផ្សេងទៀត ត្រូវ​ជនសង្ស័យ​វាយ​ឱ្យ​រង​របួស។

កាលពី​ថ្ងៃ​ទី​២ ខែ​មិថុនាសមាគម​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើងGMAC​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ ប្រធាន​គណៈកម្មការ​អឺរ៉ុបតំណាង​នាយកដ្ឋាន​កិច្ចការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិនិង​ប្រធាន​សភា​អឺរ៉ុប ថា​ពេលនេះ​វិស័យ​កាត់ដេរ វាយ​ន​ភណ្ឌនិង​ផលិត​ស្បែកជើង​នៅ​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ ហើយ​បើ​វិស័យ​នេះ​ត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទៀត​នោះ​គឺ​មានន័យថា វិស័យ​នេះ​នឹង​ជួប​ទ្វេ​គ្រោះ។អាស្រ័យហេតុនេះសមាគមស្នើឱ្យ ​គណៈកម្មការ​អឺរ៉ុបន្ដអនុគ្រោះពិចារណាមិនឱ្យសេចក្ដីសម្រេចដកប្រព័ន្ធអនុគ្រោះ​ពន្ធ​EBAចូលជាធរមាននោះទេគឺពន្យារ​រហូតដល់ ខែ​សីហា ឆ្នាំ​២០២១​វិញដើម្បី​ផ្ដល់​ឱកាស​ឱ្យ​វិស័យ​នេះ​បាន​រើខ្លួន​រួច​ចេញពី​ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩ មួយ​គ្រា​សិន។ខណៈដែល​សមាគម​រោងចក្រ​កាត់ដេរ​បានបង្ហាញទឡ្ហីករណ៍ថាមក​ទល់ពេលនេះកូវីដបានធ្វើឱ្យ​រោងចក្រ​ប្រមាណ​២៥០​ហើយ ​ព្យួរ​ការងារឬ​បិទទ្វារ​ ហើយ​កម្មករ​ប្រមាណ​១៣​ម៉ឺន​នាក់ បាត់បង់​ការងារ​ហើយនិងប៉ះពាល់ជាប្រយោលដល់ជីវភាពគ្រួសារកម្មកររាប់សែននាក់ទៀត។

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអ្នកនាំពាក្យ លោកផៃស៊ីផានបានទទួលស្គាល់ ពីការលំបាកបើបាត់EBAតែមិនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារលំទេ។

សំឡេងលោកផៃស៊ីផាន០១—

ដោយសារតែកូវីដនេះសហភាពអឺរ៉ុបដែលជាដៃគូបញ្ជាទិញសម្លៀកបំពាក់ស្បែកជើងធំជាងគេបានផ្អាកសកម្មភាពរបស់ខ្លួន រដ្ឋាភិបាលក៏បានជជែករឿងនេះដោយឡែកជាមួយនិយោជកនិងសហភាពអឺរ៉ុបបួនចំណុចរួមមាន៖

១-សម្របសម្រួលនឹងសហភាពអឺរ៉ុបលើកិច្ចសន្យាដែលកំពុងអនុវត្ត

២-រក្សាស្ថេរភាពការងារកម្មករនិយោជិត ក៏ដូចជាការព្យួរការងារ

៣-ជួយដល់សហគ្រាសកាត់ដេរមានភាពប្រជែងទីផ្សារ

និងជាចុងក្រោយរកទីផ្សារបន្ថែមជូនពាណិជ្ជកម្មក្រៅពី ទីផ្សារកំពុងជួបប្រទះបញ្ហា។លោកនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែនបានគម្រាមសហជីពម្នាក់ កុំឱ្យលើកសំណើមកកាន់រដ្ឋាភិបាលដើម្បីរក្សាEBAដោយលោកប្រកាន់ជំហរកម្ពុជា​នឹង​មិន​លះបង់​អធិបតេយ្យ​ភាព​របស់​ខ្លួន​ព្រោះ​តែ ​EBA ​នោះ​ទេ។កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ គណៈកម្មការអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ (EBA)លើមុខទំនិញនាំចេញ របស់កម្ពុជា១០០០លានដុល្លារគិតជាភាគរយ ប្រមាណ២០% នៃមុខទំនិញនាំចេញទាំងអស់ ទៅកាន់ទីផ្សារអឺរ៉ុប ខណៈ ទំនិញ ៨០%ទៀតត្រូវបានរួចពន្ធដដែល៕

Share

Image
Image
Image