ភ្នំពេញ៖ តាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃនេះ គឺអគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ២ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ខែវិច្ឆិកា។
តាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ការផ្អាកនេះដោយសារ ការងារជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួន។ EDC បានសេចក្ដីជូនដំណឹង ដូចខាងក្រោម៖
១.ថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ចាប់ពីម៉ោង ០៩ព្រឹក ដល់៤រសៀល នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី ៖
ក.តំបន់ភ្លើងលេខ ប.ត ០៤០ ស្ថិតនៅតាមបណ្ដោយវិថីឧកញ៉ា អ៊ុក លន់ ក្នុងសង្កាត់ផ្សារកណ្ដាល ទី២. ខណ្ឌដូនពេញ ។
ខ.តំបន់ភ្លើងលេខ ប.ត ៦២៧ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា (សាខាវត្តភ្នំ) ។
គ.តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិកន្ទោក ភូមិស្ងួនពេជ្រ ភូមិថ្មដា ភូមិត្រពាំងគល់ ភូមិអង្គ ភូមិអង្គកែវ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ(សាខាអូរបែកក្អម) ។
ឃ.តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិសាឡង ភូមិត្រឹម ភូមិអំពិល ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ (សាខាអូរបែកក្អម) ។
ង.តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២១ ចាប់ពីឃុំរកាខ្ពស់ រហូតដល់ឃុំស្វាយរលំ ក្នុងស្រុកស្អាង ខេត្តកណ្ដាល (សាខាចាក់អង្រែក្រោម)។
២.ថ្ងៃសុក្រទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ចាប់ពីម៉ោង ០៩ ដល់ម៉ោង ៤រសៀល នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី ៖
ក.តំបន់ភ្លើងលេខ P1630 ស្ថិតនៅភូមឬស្សី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ (សាខាអូរបែកក្អម) ។
ខ.តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិត្រពាំងស្វាយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(សាខាអូរបែកក្អម) ។
គ.តំបន់ភ្លើងមួយចំថនួនដែលស្ថិតនៅភូមិឬស្ស៊ី ភូមិព្រែកទាល់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ភូមិ ចំរើនផល ភូមិសន្សំកុសល ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ (សាខាអូរបែកក្អម) ។
ឃ. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិក្បាលទំនប់ ភូមិត្នោតជ្រុំ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (សាខាអូរបែកក្អម)៕