ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី២៩ ខែមីនា ដោយបញ្ជាក់ពីការផ្អាកផ្គត់ផ្គង់ ចរន្តអគ្គិសនីនៅខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦។ កាផ្អាកផ្គត់ផ្គង់នេះ គឺដើម្បីអនុវត្តការងារធ្វើការជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។
តំបន់ដែលត្រូវផ្អាកអគ្គិសនីជាបណ្ដោះអាសន្ននេះ មានដូចខាងក្រោម៖
1. ថ្ងៃប្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ម៉០០ ដល់ម៉ោង១៧ម៉០០ នឹងផ្អាកការផ្គត់ផ្គង់ អគ្គិសនី៖ (១) តំបន់ភ្លើងលេខ ប.ត 238 ស្ថិតនៅក្នុងសង្កាត់វឌ្ឍនភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល (២) តំបន់ភ្លើងលេខ P786, P934 ស្ថិតនៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និង (៣) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីសង្កាត់ច្បារអំពៅ១ រហូតដល់សង្កាត់ព្រែកឯងក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
2. ថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ម៉០០ ដល់ម៉ោង១៦ម៉០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី៖ (១) តំបន់ភ្លើងលេខ ប.ត238 ស្ថិតនៅក្នុងសង្កាត់វឌ្ឍនភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល (២) តំបន់ភ្លើងលេខ ប.ត 726. P1218 ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និង (៣)តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីសង្កាត់ច្បារអំពៅ ១ រហូតសង្កាត់ព្រែកឯង ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
3. ថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ម៉០០ ដល់ម៉ោង១៧ម៉០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី៖ (១)តំបន់ភ្លើងលេខ ប.ត 306 ស្ថិតនៅភូមិតាងៅ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ (២)តំបន់ភ្លើងលេខ ប.ត 332 ស្ថិតនៅភូមិដើមចាន់ ក្នុងសង្កាត់ច្បារអំពៅ (៣)តំបន់ភ្លើងលេខ ប.ត 369 ស្ថិតនៅភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (៤)តំបន់ភ្លើងលេខ P670, P671 ស្ថិតនៅភូមិ ព្រែករាំង ក្នុងស្រុកស្អាង ខេត្តកណ្ដាល (៥)តំបន់ភ្លើងលេខ P1135 ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល និង (៦)តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីសង្កាត់និរោធ រហូតដល់សង្កាត់ព្រែកឯង ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
4. ថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៨ម៉០០ ដល់ម៉ោង១៧ម៉០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី៖ (១)តំបន់ភ្លើងលេខ ប.ត 306 ស្ថិតនៅភូមិងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (២)តំបន់ភ្លើងលេខ ប.ត 332 ស្ថិននៅភូមិដើមចាន់ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ដច្បារអំពៅ (៣)តំបន់ភ្លើងលេខ ប.ត 369 ស្ថិតនៅភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (៤) តំបន់មួយចំនួនដែលស្ថិតនៅភូមិទ្រា ភូមិឫស្សី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង (៥)តំបន់មួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីផ្សារលិច ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រហូតដល់ ឃុំព្រែកតាទិន ក្នុងស្រុងពញាឮ ខេត្តកណ្ដាល។