loader

EBA ជាប្រធានបទគន្លឹះថ្មីមួយក្នុង​ខួបទី១៣៣នៃទិវាពលកម្មអន្ដរជាតិនៅកម្ពុជា

 

ក្នុងខួបទី១៣៣នៃទិវាពលកម្មអន្ដរជាតិ អង្គការសង្គមស៊ីវិល សហជីព និយោជិក មកពីវិស័យ ផ្សេងៗគ្នាជាច្រើន បានប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យក្នុងគោលបំណងសំខាន់ៗជាច្រើនតែ ពិសេសត្រង់ថា នៅក្នុងខួបទី១៣៣នេះ សហជីពបានបញ្ចូលនូវ ធាតុមួយយ៉ាងសំខាន់គឺគ្រប់ភាគី និងបក្សនយោបាយ ចរចារគ្នាជាមួយសហគមន៍អន្តរជាតិដើម្បីបញ្ចៀសការបាត់បង់គោលនយោបាយ អនុគ្រោះពន្ធ (EBA/GSP) សម្រាប់កម្ពុជា ដែលជាកត្តាចលករមួយជួយកម្លាំងសេដ្ឋកិច្ចកម្ពុជា និង ផលប្រយោជន៍កម្មករ។

រាយការណ៍ដោយកញ្ញាឆោម ពៅនិកា

មនុស្សប្រមាណជាង២ពាន់នាក់បានមកជួបជុំគ្នានៅទីលានប្រជាធិបតេយ្យថ្មីនៃខណ្ឌឬស្សីកែវ និង សួនច្បារវត្តភ្នំ ក្នុងឱកាសខួបទី១៣៣នៃទិវាពលកម្មអន្ដរជាតិ។​ សហជីព អង្គការសង្គមស៊ីវិល និយោជិតមកពីវិស័យចម្រុះ បានរួមគ្នាមកប្រារព្ធទិវានេះ ដោយប្រើសិទ្ធិប្រមូលផ្ដុំ និង ការបញ្ចេញមតិជាមូលដ្ឋាន ក្រោមប្រធានបទរួមគឺរួមគ្នាការពារសិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិតនិងទីផ្សារការងារ។ ទាក់ទិនទៅនឹងសិទ្ធិជាមូលដ្ឋាន និង ទីផ្សារការងារនេះ គឺអាចមើលឃើញថា និយោជិតបានលើកបដា ជាច្រើនដែលបង្ហាញអំពីកង្វល់របស់ពួកគេ ព្រម​ទាំង​ប្រកាស​ជា​ផ្លូវ​ការ​ដើម្បី​កៀរគរ​រក​ការ​គាំទ្រ​ពី​សាធារណជន លើ​ញត្តិ​ស្នើ​សុំ​ដំណោះស្រាយ​ចំពោះ​បញ្ហា និង​តម្រូវ​ការ​អាទិភាព​ចំនួន ១១ចំណុច ក្នុង​ការ​ការពារ​សិទ្ធិ​មូលដ្ឋាន និង​រក្សា​ទីផ្សារ​ការងារ​របស់​កម្មករ​និយោជិក។

នៅទីនោះបានបង្ហាញជាសាធារណៈនូវការកត់សម្គាល់មួយយ៉ាងពាក់ព័ន្ធទៅនឹង យន្ដការពាណិជ្ជកម្មនៃ ប្រព័ន្ធអនុគ្រោះពន្ធEBA របស់សហភាពអឺរ៉ុបមកកាន់កម្ពុជាដែលកំពុងមាននីតិវិធីដក បានក្លាយ ជាប្រធានបទចម្បងមួយដែរ។ លោកព្រាបកុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ថ្លែងនៅចំពោះមុខមហាជននៅក្នុងព្រឹត្តិការណ៍នោះ លោកស្ដែងឡើងនូវប្រាំចំណុចសំខាន់ ដែលរួមមាន ការធ្វើឱ្យប្រសើរឡើងនូវលក្ខខ័ណ្ឌការងារសម្រាប់កម្មករ ពលករ ព្រមទាំងធានាការគោរពសិទ្ធិ សេរីភាពរបស់ពួកគេ រួមទាំងសហជីព ទី៣ គឺ ការធានាអំពីយុត្តិធម៌​ស្មើភាពចំពោះមុខច្បាប់ និង ការបញ្ឈប់ការធ្វើទុក្ខបុកម្នេញដល់សហជីពដែលការពារសិទ្ធិកម្មករ។

លោកក៏បានបន្ដលើកឡើងអំពីបញ្ហាពីរសំខាន់ៗទៀតក្នុងបរិបទថ្មីនៃសង្គមកម្ពុជាបច្ចុប្បន្នដោយរំពឹងថាគ្រប់ភាគី និងបក្សនយោបាយ ចរចារគ្នាជាមួយសហគមនអន្តរជាតិដើម្បីបញ្ចៀសការបាត់បង់គោលគោល នយោបាយអនុគ្រោះពន្ធ (EBA/GSP) សម្រាប់កម្ពុជា។ រួចកសាងឡើងវីញនូវវប្បធម៌នយោបាយថ្មី ដែលបង្កលក្ខណ:ងាយស្រួល និងគ្មានការភ័យខ្លាច គ្មានការរិតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាន និងបង្កលក្ខណ:ឱ្យមានការធ្វើនយោបាយដោយក្តីរីករាយ ដោយចំហរ និងមានលក្ខណ:ប្រកួតប្រជែងគោលនយោបាយ តាមគ្រប់មធ្យោបាយសុចរិត។

ឱកាសជាមួយគ្នានេះ លោករ៉ុងឈុន ដែលជាប្រធានសហជីពការងារកម្ពុជាបានចាប់ដៃនឹងលោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា និង តំបន់អាស៊ីប៉ាស៊ីហ្វិកដែលលោកស្រីទើបតែអញ្ជើញមកដល់កម្ពុជានៅថ្ងៃម្សិលមិញនេះ ដែលលោកស្រីបានបង្ហាញចំណាប់អារម្មណ៍ និង​ គាំទ្រសិទ្ធិជាមូលដ្ឋានរបស់កម្មករឱ្យបានពេញលេញ ជាមួយនឹងការទទួលបានញ្ញត្តិផ្ទាល់ដៃ។

ដោយឡែក ​លោក រ៉ុង​ ឈុន ដូចដែលក្នុងសេចក្ដីថ្លែងការណ៍ររបស់សហភាពលោក លោកថាទិវា​ពលកម្ម​អន្តរជាតិ​នៅឆ្នាំនេះ គឺ​ផ្តោត​លើ​ស្ថាន​ភាព​ការងារ​កម្មករ​នៅកម្ពុជា បើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA។

គួរឱ្យដឹងថា នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​សហភាព​សហជីព​កម្ពុជា បានឆ្លុះបញ្ចាំងអំពី ការព្រួយបារម្ ភការគំរាម​កំហែង​ពិត​ប្រាកដ​នៃ​ការ​ដក​EBAរបស់​សហភាពអឺរ៉ុប និង​ការ​ដកអត្ថប្រយោជន៍GSP​របស់​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ឲ្យ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ឧស្សាហកម្ម​កាត់ដែរ​ដែល​មានកម្មករប្រមាណ​៨០​ម៉ឺននាក់។ ហេតុដូច្នេះហើយ នៅឯទីលានប្រជាធិបតេយ្យនោះ គេឃើញមានទិដ្ឋភាពដើរកាន់បដាធំៗ ជាច្រើនផ្ដិតអក្សរពណ៌ខៀវដិតច្បាស់ៗថា

ដើម្បីរក្សាEBA រដ្ឋាភិបាលត្រូវទទួលយករាល់សំណើរ របស់សហភាពអឺរ៉ុប ក៏ដូចជា យើងត្រូវការ EBA ដើម្បីមានការងារធ្វើ ។

កាលពីខែកុម្ភៈ សហភាពអឺរ៉ុបបានចាប់ផ្ដើមដំណើរការមួយ ដែលអាចនាំទៅដល់ការព្យួរបណ្ដោះអាសន្ន​នូវភាព​អនុគ្រោះ​សម្រាប់កម្ពុជានៅក្រោមប្រព័ន្ធអនុគ្រោះគឺគ្រប់មុខទំនិញ ទាំងអស់លើកលែងតែ អាវុធ-EBA  ។ហេតុនាំឱ្យសហគមន៍អន្តរជាតិដ៏ធំនេះសម្រេចចិត្តដល់ដំណាក់កាលនេះគឺមកពី មានការ​រំលោភ​ជា​ប្រព័ន្ធ និង​យ៉ាង​ធ្ងន់ធ្ងរទៅ​លើ​គោល​ការណ៍​ទាំង​ឡាយ​ដែល​ត្រូវ​បាន​កំណត់ក្នុងកតិកា​សញ្ញា​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារ​ជាច្រើន ក៏រួមនឹង ការខកចិត្តចំពោះការធ្លាក់ចុះសេរីភាពនយោបាយ សិទ្ធិមនុស្ស  និងប្រជាធិបតេយ្យ នៅកម្ពុជា បន្ទាប់ពី គណបក្សសង្រ្គោះជាតិត្រូវបានតុលាការរំលាយ ហើយរឹបអូសតូនាទីក្រុម​ប្រឹក្សាឃុំ​សង្កាត់របស់គណបក្សប្រឆាំងធំនេះជារបស់បក្សកាន់ អំណាចនិងបក្សដទៃ។ជាមួយគ្នានេះ អ្នកនយោបាយជាន់ខ្ពស់របស់បក្សប្រឆាំងនេះ ហាមធ្វើនយោបាយ៥ឆ្នាំ។ ករណីនេះ សហ​ភាព​បានព្រមានថាត្រូវអោយបក្សនេះរស់ឡើងវិញ បើពុំនោះទេ EBAនឹងចូលជាធរ​មាន​នៅ​ប៉ុន្មាន១០​ខែទៀតនេះទេ។ដោយឡែកអាមេរិកក៏បានទាមទារឱ្យស្ដារលទ្ ធិប្រជាធិបតេយ្យ​ឡើងវិញ​ដែរ បើពុំនោះសោត ប្រព័ន្ធអនុគ្រោះពន្ធ GSP ក៏នឹងមានបញ្ហា។

ឱ្យដឹងទៀតដែរថា បើសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មកម្ពុជាដោយព្យួរប្រព័ន្ធពន្ធអនុគ្រោះEBA គឺកម្ពុជា ត្រូវខាតបង់ប្រាក់ពន្ធនេះ ជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ។ ចំណែកឯសហរដ្ឋអាមេរិកវិញ ក៏កំពុងធ្វើពង្រាងច្បាប់ ដកប្រព័ន្ធអនុគ្រោះពន្ធGSPពីកម្ពុជាផងដែរ គឺមានប្រមាណ​៤០០​លាន​ដុល្លារ។

កន្លងមក មន្រ្ដីរដ្ឋាភិបាល ក៏ធ្លាប់អះអាងថាប្រព័ន្ធអនុគ្រោះពន្ធមួយនេះបានជួយដល់ប្រជាពលរដ្ឋ កម្ពុជាបានជាង៦សែននាក់។បែបនេះក្ដី ក៏មានមន្រ្ដីមួយចំនួនតែងលើកឡើងប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្នករិះគន់ពីបញ្ហា EBA គឺពួកគណបក្សប្រឆាំង ដែលតែងតែស្ដែងពីជំហរទៀតថា កម្ពុជាមិនដូរ អធិបតេយ្យភាពនឹងជំនួយនោះទេ EBA មិនអាចធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអ្នកមាននោះទេ ហើយអត់ប្រព័ន្ធអនុគ្រោះមួយនេះ ក៏កម្ពុជាមិនស្លាប់ដែរ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រវត្តិសាស្រ្ត ៖ តើប្រវត្តិភ្នំពេញ ពិតជាមានពាក់ព័ន្ធទៅនឹងរឿងព្រេងខ្មែរឬយ៉ាងណា?

ភ្នំពេញគឺជាឈ្មោះរាជធានីដ៏ចំណាស់មួយ ដែលបានកសាង[...]

តើស្ដេចកនចាញ់សង្រ្គាមព្រះបាទចន្ទរាជដោយសាររាស្ត្រលែងគាំទ្រឬអស់ល្បិចធ្វើសង្រ្គាម?​

នាងកញ្ញា លោក លោកស្រី រឿងស្ដេចកន និងព្រះបាទចន្[...]

លោក សុន ពេញ៖ ការពង្រឹងយន្តការរដ្ឋ និងឥរិយាបថប្រជាពលរដ្ឋជាគន្លឹះអភិវឌ្ឍន៍កុមារតូច

ភ្នំពេញ៖ ការអប់រំកុមារតូចដើម្បីវិវត្តន៍ជាធនធា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត