en     km
en     km

Donald​ Trump​ មាន​បំណង​ជួប​លោក​ គិ​ម​ ជុង​អ៊ុ​ន​ និយាយ​អំពី​បញ្ហា​អាវុធ​ក្លេ​អ៊ែ​រ​

Share

​អន្តរជាតិ ៖ បេក្ខជន​ ប្រធានាធិបតី​អា​មេ​រិ​ក​  Donald​ Trump​ មក​ពី​គណបក្ស​សាធារណរដ្ឋ​ ចង់​ជួប​និង​ ចរចារ​ដោយ​ផ្ទាល់​ជាមួយ​ មេដឹកនាំ​កូរ៉េ​ខាងជើង​ គិ​ម​ ជុង​អ៊ុ​ន​ អំពី​កម្មវិធី​អាវុធ​ នុយក្លេអ៊ែរ​ ។​​

trum-kimchonun
ពីខាងឆ្វេង បេក្ខជន​ ប្រធានាធិបតី​អា​មេ​រិ​ក​ Donald​ Trump​ និង លោក​ គិ​ម​ ជុង​អ៊ុ​ន ។ រូបភាព៖ BBC

​លោក​   Donald​ Trump​ ៖​ «​ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​ គាត់​ (​គឹ​ម​ ជុង​អ៊ុ​ន​)​ ។​ ខ្ញុំ​គិត​ថា​ គ្មាន​បញ្ហា​ អ្វី​ទេ​ បើ​និយាយ​ទៅ​កាន់​គាត់​»​ ។​
​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ថាបើ​មាន​ជំនួប​រវាង​លោក​ Donald​ Trump​ និង​លោក​គិ​ម​ ជុង​អ៊ុ​ន​ មែន​នោះ​គឺ​សញ្ញា​នៃ​គោលនយោបាយ​ការ​បទេស​អា​មេ​រិ​ក​ បាញ់​ឆ្ពោះទៅ​រក​ប្រទេស​ ឯកោ​មួយ​ ហើយនឹង​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ប្រែប្រួល​ ។​​

លោក​ Trump​ ធ្លាប់​បាន​ ប្រកាស​អនុ​ញ្ញ​ត​ឱ្យ​ប្រទេស​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ ស្ថាបនា​អ​វុ​ធ​នុយក្លេអ៊ែរ​ ដើម្បី​ប្រឆាំង​កូរ៉េ​ខាងជើង​ ។​​

​ជាមួយនឹង​នេះ​ដែរ​ព័ត៌មាន​ BBC​ ថា​លោក​ Trump​ ក៏​មាន​ផែនការ​ទៅ​ជួប​ នាយក​រដ្ឋ​អង់គ្លេស​ ដា​វិ​ដ​ កា​ម្រូ​ន​ ព្រោះ​កាលពី​ថ្មីៗ​នេះ​បាន​ រិះគន់​ លោក​ Trump​ យ៉ាង​ខ្លាំង​ហើយ​ក្រៅពី​នេះ​ លោក​ Trump​ ក៏​បាន​ រិះគន់​ រុ​ស្ស៊ី​ ដែល​ចូលលុក​លុយ​ ដែនដី​ប្រទេស​អ៊ុយ​ក្រែ​ន​ ។​​

​សហរដ្ឋអាមេរិក​ នឹង​បោះ​ឆ្នោត​ប្រធានាធិបតី​ នៅ​ថ្ថៃ​ទី​៨​ វិច្ឆិកា​ឆ្នាំ​២០១៦​នេះ​ ហើយ​បេក្ខជន​ របស់​លោក​ទំនង​ ជា​អតីតរដ្ឋមន្ត្រី​ការ​បរទេស​ ហី​ល​ឡា​រី​ ឃ្លិ​ន​តុ​ន​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ៕​​

ប្រភព៖ BBC

Share

Image
Image
Image