en     km
en     km

Donald​ Trump​ ដើរ​ជាន់​កែងជើង​លោកស្រី​ Hillary​ Clinton​ ហើយ​

Share

ភ្នំពេញ៖ ​ការ​រត់ប្រណាំង​ទៅ​រក​សេត​វិមាន​រវាង​អតីតរដ្ឋមន្ដ្រី​ការ​បរទេស​ Hillary​ Clinton​ និង​មហាសេដ្ឋី​អចលន ទ្រព្យ​ Donald​ Trump​ ឥឡូវនេះ​ ពួក​គេ​បាន​ទៅ​ដល់​ចំណុច​មួយ​ដែល​គេ​មើលឃើញ​ថា​ បេក្ខជន​ទាំង​ពីរ​នេះ​មើល ឃើញ​ចំណុច​ឈ្នះ​ និង​ចាញ់​ជាមួយ​គ្នា​កាន់តែ​ច្បាស់​។​

usa-thum-05
រូបលោកស្រី Hillary​ Clinton​នៅខាងឆ្វេង,លោក Donald​ Trump​នៅខាងស្តាំ។

​ការ​ស្ទង់​មតិ​មួយ​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​ដ៏​ល្បី​មួយ​របស់​សហរដ្ឋអាមេរិក​ គឺ​សាកលវិទ្យាល័យ​Quinnipiac​ បង្ហាញ​ថា​ លោកស្រី​ Hillary​ Clinton​ បាន​នាំមុខ​លោក​ Donald​ trump​ តែ​ ២%​ ប៉ុណ្ណោះ​នៅ​ដំណាក់កាល​ចុង​ក្រោយ​នេះ​គឺ​រវាង​ ៤២%​ និង​ ៤០%​។​

​ការ​ស្ទង់​មតិ​នេះ​ធ្វើ​ឡើង​លើ​អ្នក​ដែល​មានឈ្មោះ​បោះ​ឆ្នោត​ ១៦១០​នាក់​ គឺ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​ ២១​ មិថុនា​។សាកលវិទ្យា ល័យនេះ​បាន​បញ្ជាក់​ថា​ បើ​មាន​ចំណុច​ល្អៀង​គឺ​មាន​តែ​ ២%​ ប៉ុណ្ណោះ​។​

​ការ​ស្ទង់​មតិ​មួយទៀត​របស់​សាកលវិទ្យាល័យ​នេះ​ដដែល​ គឺ​លើ​ចំនួន​មនុស្ស​ប្រហាក់ប្រហែល​គ្នា​តែ​នៅ​ទីតាំង​ខុស​គ្នា​ដោយ​បញ្ជាក់​ថា​ លោកស្រី​ Clinton​ បាន​នាំមុខ​លោក​ Donald​ trump​ តែ​២%​ គឺ​រវាង​ ៣៩%​ និង​៣៧%​។​

​ការ​ស្ទង់​មតិ​ដែល​ធ្វើ​ឡើង​ពី​មុន​មក​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ NBC​ និង​ World​ Street​ Journal​ បញ្ជាក់​ថា​ លោកស្រី​គ្លី​តុ​ន​បាន​នាំមុខ​លោក​ Donald​ trump​ រហូត​ដល់​ទៅ​១១%​។​

​ប៉ុន្ដែ​ការ​ស្ទង់​មតិ​ថ្មី​នៅ​ចុងខែ​មិថុនា​នេះ​ ដែល​ធ្វើ​ឡើង​ដោយ​សកល​វិទ្យាល័យ​ Quinninpiac​ បញ្ជាក់​ថា​ប្រជាប្រិយភាព​របស់​លោក​ Donald​ trump​ បាន​ដើរ​ជាន់​កែងជើង​របស់​លោកស្រី​ Clinton​ ហើយ​។​

​សហរដ្ឋអាមេរិក​នឹង​ធ្វើការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ នៅ​ថ្ងៃ​៨​ វិច្ឆិកា​ ឆ្នាំ​២០១៦​ ដែល​ការ​បោះ​ឆ្នោត​នេះ​គឺជា​ការ​ជ្រើសរើស​ប្រធានាធិបតី​អា​មេ​រិ​ក​លើក​ទី​ ៤៥​ ជំនួស​ប្រធានាធិបតី​អូ​បា​ម៉ា​ដែល​ចូល​និវត្តន៍​៕

​ប្រភព៖CNN

Share

Image
Image
Image