នៅទីបំផុត បេក្ខជនប្រធានាធិបតី លោក Donald Trump បានដើរដល់ចំណតមួយទៀតគឺការជ្រើសតាំងលោកពីសមាជិកប្រតិភូនៃ គណបក្សសាធារណរដ្ឋ ដើម្បីឱ្យលោកបាន ក្លាយជា បេក្ខជនផ្លូវការ ក្នុងការប្រកួតតំណែង ប្រធានាធិបតី ជាមួយគណបក្សប្រជាធិបត្យេ បន្ទាប់ពីសមាជិព្រឹទ្ធសភាលោក Ted Cruz ចាញ់ឆ្នោតនៅរដ្ឋ Indiana ។
នៅក្នុងការបោះឆ្នោតនៅរដ្ឋ Indiana ដែលបានចប់នៅយប់ថ្ងៃអង្គារម្សិលមិញ លោកDonald Trump បានទទួលសំឡេងគាំទ្រ៥៣ភាគរយ គឺលើសលោក Ted Cruz ដល់ទៅ ២០ភាគរយឯណោះ ។ ដើម្បីបានតំណែងជាប្រធានាធិបតី គឺលោក Donald Trump ត្រូវឆ្លងកាត់ការបោះឆ្នោត ទុកចិត្តពីប្រតិភូ គណបក្សសាធារណរដ្ឋ ចំនួន១៩០ប្រតិភូខណៈលោកទទួលបានប្រតិភូ១០៤៧ហើយនោះ ។ តែបែបនេះក្ដីគេរំពឹងថាលោក Trump អាចឆ្លងកាត់ដំណាក់ចុងក្រោយនេះ ។ គណបក្សសាធារណរដ្ឋនឹងបោះឆ្នោត ជ្រើសតាំងលោក Trump នៅខែកក្កដា ។
ចំណែកគណបក្សប្រជាធិបតេយ្យ នឹងត្រូវបោះឆ្នោតជ្រើសតាំង លោកស្រីអតីតរដ្ឋមន្ត្រីការបរទេស ហីលឡារី ក្លិនតុន ដើម្បីជាបេក្ខជនប្រធានាធិបតី ខណៈលោកស្រីឈ្នះការប្រកួត លើសមាជិកព្រឹទ្ធសភា បេនីសានឌឺ ។
សហរដ្ឋអាមេរិកនឹង បោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៨វិច្ឆិកាឆ្នាំ២០១៦នេះ ជំនួសលោកប្រធានាធិបតី អូបាម៉ា ដែលចូលនិវត្តន៍ ៕
ប្រភពៈBBC