អន្តរជាតិ ៖ បេក្ខជន ប្រធានាធិបតីអាមេរិក Donald Trump មកពីគណបក្សសាធារណរដ្ឋ ចង់ជួបនិង ចរចារដោយផ្ទាល់ជាមួយ មេដឹកនាំកូរ៉េខាងជើង គិម ជុងអ៊ុន អំពីកម្មវិធីអាវុធ នុយក្លេអ៊ែរ ។
លោក Donald Trump ៖ «ខ្ញុំចង់និយាយទៅកាន់ គាត់ (គឹម ជុងអ៊ុន) ។ ខ្ញុំគិតថា គ្មានបញ្ហា អ្វីទេ បើនិយាយទៅកាន់គាត់» ។
បណ្ដាញផ្សាយព័ត៌មាន BBC ថាបើមានជំនួបរវាងលោក Donald Trump និងលោកគិម ជុងអ៊ុន មែននោះគឺសញ្ញានៃគោលនយោបាយការបទេសអាមេរិក បាញ់ឆ្ពោះទៅរកប្រទេស ឯកោមួយ ហើយនឹងធ្វើឱ្យពិភពលោកមានការប្រែប្រួល ។
លោក Trump ធ្លាប់បាន ប្រកាសអនុញ្ញតឱ្យប្រទេស ជប៉ុន និងកូរ៉េខាងត្បូង ស្ថាបនាអវុធនុយក្លេអ៊ែរ ដើម្បីប្រឆាំងកូរ៉េខាងជើង ។
ជាមួយនឹងនេះដែរព័ត៌មាន BBC ថាលោក Trump ក៏មានផែនការទៅជួប នាយករដ្ឋអង់គ្លេស ដាវិដ កាម្រូន ព្រោះកាលពីថ្មីៗនេះបាន រិះគន់ លោក Trump យ៉ាងខ្លាំងហើយក្រៅពីនេះ លោក Trump ក៏បាន រិះគន់ រុស្ស៊ី ដែលចូលលុកលុយ ដែនដីប្រទេសអ៊ុយក្រែន ។
សហរដ្ឋអាមេរិក នឹងបោះឆ្នោតប្រធានាធិបតី នៅថ្ថៃទី៨ វិច្ឆិកាឆ្នាំ២០១៦នេះ ហើយបេក្ខជន របស់លោកទំនង ជាអតីតរដ្ឋមន្ត្រីការបរទេស ហីលឡារី ឃ្លិនតុន មកពីគណបក្សប្រជាធិបតេយ្យ ៕
ប្រភព៖ BBC