loader

អង្គការCWCC៖បញ្ហាស្រ្តីនៅឆ្នាំ២០១៧ដោះស្រាយបានល្អជាងមុនដោយសហការល្អពីរដ្ឋាភិបាល

ភ្នំពេញ៖ ខណៈឆ្នំា២០១៨ឈានចូលមកដល់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិលមួយចំនួនចាប់ផ្តើមបូកសរុបការអនុវត្តការងាររបស់ខ្លួន រយៈពេលពេញមួយឆ្នំា។ក្នុងនោះដែរនាយិកាអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ CWCC បានលើកទ្បើងថា បញ្ហារបស់ស្រ្តីនៅឆ្នាំ២០១៧ ត្រូវបានដោះមានប្រសិទ្ធភាពជាងមុន ក្រោមកិច្ចសហការរវាងសង្គមស៊ីវិល និងរាជរដ្ឋាភិបាលកម្ពុជា។

លោក ជួន សារ៉េត រាយការណ៍!

ស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ស្រ្តីជាចំណែកមួយដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន។ នេះជាការពន្យល់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិលពាក់នឹងបញ្ហាស្ត្រី។

តើរាជរដ្ឋាភិបាល និងសង្គមស៊ីវិលបានចូលរួមចំណែកយ៉ាងខ្លះនៅពេលស្រ្តីជួបវិបត្តិអំពើហិង្សា ការរំលោភបំពានសិទ្ធិផ្សេងៗ?

ជុំវិញរឿងនេះ នាយិកាអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ លោកស្រី ប៉ុក បញ្ញាវិចិត្រ បានផ្តល់បទសម្ភាសឱ្យវិទ្យុស្រ្តីដឹងនាថ្ងៃទី១០ មករា នេះថា អង្គការរបស់លោកស្រីបានចូលរួមចំណែកយ៉ាងច្រើនក្នុងការចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់អំពើហិង្សាលើស្រ្តី​ ក៏ដូចជាការរំលោភបំពានផ្សេងៗ។

តែបែបនេះក្តីនាយិកាអង្គការរូបនេះអះអាងថាសម្រាប់អង្គការរបស់លោកស្រីរកឃើញថាអំពើហិង្សាលើស្រ្តី ក៏ដូចជាការរំលោភបំពានសិទ្ធិផ្សេងៗលើស្រ្តី គឺមិនមានការកើនទ្បើង ហើយក៏មិនថយចុះនោះដែរ។ ការអះអាងដូចនេះដោយលោកស្រី បានដោយយោងទៅលើការផ្តល់សេវាដល់ស្រ្តីដែលមករកសេវាពីអង្គការរបស់លោកស្រី។

ក្នុងន័យនេះលោកស្រី ប៉ុក បញ្ញាវិចិត្រ អះអាងថារយៈពេលពេលពេញមួយឆ្នំា២០១៧កន្លងមកនេះអង្គការរបស់លោកស្រីបានទទួលលទ្ធ ផលច្រើន និងល្អប្រើសើរដោយសារមានកិច្ចសហការពីរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី ប៉ុក បញ្ញាវិចិត្រ«បើសម្រាប់ពួកយើងឃើញថាវិជ្ជមាន ត្រង់ថាយើងបានផ្តល់សេវាគ្រប់ជ្រុងជ្រោយដល់ជនរងគ្រោះដែលគេត្រូវការសេវា ហើយយើងមានកិច្ចសហការល្អជាមួយរាជរដ្ឋាភិបាល យើងសង្កេតឃើញថារាជរដ្ឋាភិបាល មន្ទីរពាក់ព័ន្ធគាត់យកចិត្តទុកដាក់ បើយើងប្រៀបធៀបកន្លងមកគេគំាទ្ររាល់សកម្មភាពដែលឆ្លើយតបអំពើហិង្សាលើស្រ្តី ដែលពីមុនមកគាត់មិនសូវយកចិត្តទុកដាក់»

លោកស្រី ប៉ុក បញ្ញាវិចិត្រ សង្កត់ធ្ងន់ថាការទប់ស្កាត់ការដោះស្រាយបញ្ហាប្រឈមរបស់ស្រ្តីត្រូវមានកិច្ចសហការរវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិលបើមិនដូច្នោះទេ បញ្ហារបស់ស្រ្តីមិនអាចដោះស្រាយបាននោះទេ។

លោកស្រី ប៉ុក បញ្ញាវិចិត្រ «រដ្ឋាភិបាលគាត់មានផែនការអីមែនតែគាត់អត់មានមណ្ឌលសុវត្ថិភាពសម្រាប់ស្រ្តីដែលរងគ្រោះដោយអំពើហិង្សា លើស្រ្តីនោះទេ គាត់មានតែមណ្ឌលកុមារកំព្រាអីចឹង បើថាស្រ្តីមានវិបត្តិដូចជាងរងគ្រោះគាត់អត់មានមណ្ឌលសុវត្ថិភាពទេ។ ការឆ្លើយ តបទៅលើអំពើហិង្សាលើស្រ្តីនិងក្មេងស្រីបើគ្មានកិច្ចសហការរវាងសង្គមស៊ីវិលទេក៏មិនអាចឆ្លើយតបបានល្អផងដែរ ជាពិសេសការផ្តល់សេវាកម្មគ្រប់ជ្រុងជ្រោយ»

ជុំវិញរឿងនេះមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាធ្លាប់អះអាងថាអំពើហិង្សាលើស្រ្តី និងការរំលោភបំពានផ្សេងៗលើស្រ្តីមានការថយចុះគួរឱ្យកត់សម្គាល់។

​តែបើ​យោង​តាម​របាយការណ៍​ស្តី​ពី​ការ​ជួញដូរ​មនុស្ស​ចេញ​ដោយ​ក្រសួងការបរទេស​អា​មេ​រិ​ក​ចេញផ្សាយ​កាលពី​នៅ​ខែកក្កដា​ ឆ្នាំ​ ២០១៧​ បញ្ជាក់​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​ជួញដូរ​កម្លាំង​ពលកម្ម​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ដោយ​ក្រសួង​ការងារ​មិន​បាន​ពិនិត្យ​មើល​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ឲ្យ​មាន​ប្រសិទ្ធភាព​និង​កង្វះ​ធនធានមនុស្ស​។​

​របាយការណ៍​នេះ​បញ្ជាក់​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​កាត់ទោស​ជនល្មើស​ទាក់ទង​នឹង​ការ​ជួញដូរ​មនុស្ស​៥៣​នាក់​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៥​មាន​៦៩​នាក​។​រដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ពី​ការ​ជួញដូរ​មនុស្ស​២៧២​នាក់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​១៣៩​ពី​ប្រទេស​ថៃ​និង​៦៤​នាក់​ពី​ប្រទេស​ចិន​។

បើ​តាម​របាយការណ៍​ថ្មី​មួយ​ស្តី​ពី​ទាសភាព​សម័យ​ទំនើប​គឺ​ក្នុង​ចំណោម​មនុស្ស​៤​លាន​៨​សែន​នាក់​ត្រូវ​បាន​គេ​កេងប្រវ័ញ្ច​ផ្លូវភេទ​ក្នុង​ឆ្នាំ​២០១៦​។​ ជន​រង​គ្រោះ​ ៩៩​ ភាគរយ​ជា​ស្ត្រី​ ហើយ​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​ជា​កុមារ​។

​ស្ត្រី​និង​កុមារ​៨៤​ភាគរយ​នៃ​ចំនួន​ប្រជាជន​១៥៤​លាន​នាក់​ត្រូវ​បាន​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​។​៥៩​ភាគរយ​ត្រូវ​បាន​ធ្វើ​ការងារ​ដោយ​បង្ខំ​ពី​វិស័យ​ឯកជន​។​ស្ត្រី​និង​កុមារី​ត្រូវ​បាន​ចាត់​ចូល​គ្រប់​ផ្នែក​នៃ​ទម្រង់​ទាសភាព​សម័យ​ទំនើប​លើកលែងតែ​ពលកម្ម​បង្ខំ​ឱ្យធ្វើ​ការងារ​ដោយ​ស្ថាប័នរដ្ឋ​៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

បទសម្ភាស៖ តើស្រ្ដីនៅពេលអំឡុងពេលពរពោះ និងពេលជិតសម្រាលកូន ត្រូវប្រុងប្រយ័ត្តដូចម្ដេចខ្លះ?

កញ្ញា ហ៊ុយ ស្រីពៅ វេជ្ជបណ្ឌិតឯកទេសទូទៅ នៃមន្ទ[...]

  បទសម្ភាស៖ អ្នកស្រីសួសសុម៉ាលីបង្ហាញអំពីសមត្ថភាពស្រ្ដីក្នុងជំនាញដោះមីននៅកម្ពុជា

ភ្នំពេញ៖ អ្នកស្រី សួស សុម៉ាលី ពីបុគ្គលិកដោះមី[...]

ករណី​ស្មុំ​កូន​៖​ឪពុក​ម្តាយ​ស្វែងរក​ជួប​មុខ​កូន​បន្ទាប់​ពី​បែក​គ្នា​ជិត​២០​ឆ្នាំ​​

យ៉ាងតិច​ឪពុក​ម្តាយ​ប្រាំ​គ្រួ​សារបាន​មក​ស្វះស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត