en     km
en     km

CNRP​ មិន​ប្តឹង​បក​អ្នក​ទម្លាយ​ខ្សែអាត់​សំឡេង​ទំនាក់ទំនង​សេ្ន​ហា​លោក​ កឹ​ម​ សុខា​ នោះ​ទេ​

Share

cover-Yem-Ponharith
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យ៉ែ​ម​ បុញ្ញឫទ្ធិ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ចេញ​សេចក្តីថ្លែងការណ៍​ទាត់​ចោល​ ឬ​ក៏​ប្តឹង​វាយបក​អ្នក​ដែល​ទម្លាយ​ខ្សែអាត់​សំឡេង​ទំនាក់ទំនង​សេ្ន​ហា​លោក​ កឹ​ម​ សុខា​ នោះ​ទេ​ ព្រោះ​វា​ជា​រឿង​មិន​ពិត​ និង​មិន​មាន​មូលដ្ឋាន​ច្បាប់​លាស់​។​

​លោក​ យ៉ែ​ម​ បុញ្ញឫទ្ធិ​ បញ្ជាក់​ថា​ បច្ចុប្បន្ន​គណបក្ស​ សង្គ្រោះ​ជាតិ​ គឺ​កំពុង​គិត​ពី​យុទ្ធសាស្ត្រ​ដំណើរ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ ជា​វិជ្ជមាន​។​ សូម​ ស្តាប់​ប្រសាសន៍​របស់​លោក​ យ៉ែ​ម​ បុញ្ញឫទ្ធិ​ ដូច​ត​ខាងក្រោម​នេះ​៖

​លោក​ កឹ​ម​ សុខា​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ដោយ​មាន​ខ្លឹមសារ​ថា​៖«​ដូចដែល​ ខ្ញុំ​ធ្លាប់​បាន​ជម្រាប​ជូន​ថ្នាក់ដឹកនាំ​ គណបក្ស​សង្គ្រោះ​ជាតិ​យើង​ ជា​ច្រើន​ដង​មក​ហើយ​។​ យើង​បាន​ឆ្លងកាត់​នូវ​ឧបសគ្គ​ជា​ច្រើន​ ហើយ​យើង​ក៏​ដឹង​ហើយ​ថា​ ដរាបណា​យើង​នៅ​តែ​រក្សា​គោល​ជំហរ​រឹង​មាំ​របស់​យើង​ តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​គឺ​ យើង​នៅ​តែ​ជួប​ឧបសគ្គ​ជា​ច្រើន​តទៅ​មុខ​ទៀត​»​។​

​លោក​ កឹ​ម​ សុខា​ បាន​បន្ត​ថា​៖​ «​យើង​ មាន​កិច្ចការ​ច្រើន​ណាស់​ ដែល​ត្រូវធ្វើ​!​ យើង​កំពុង​ដើរ​តាម​ផ្លូវត្រូវ​ហើយ​ យើង​កំពុង​តែ​រួបរួម​គ្នា​យ៉ាង​រឹង​មាំ​ហើយ​ នេះ​ហើយ​ជា​ចំណុចខ្លាំង​របស់​យើង​។​ អ្វី​ដែល​យើង​ត្រូវធ្វើ​តទៅ​មុខ​ទៀត​នោះ​គឺ​ យើង​ត្រូវ​តែ​ធ្វើ​ទៅ​តាម​គោលដៅ​ តាម​ផែនការ​យុទ្ធសាស្ដ្រ​របស់​យើង​តែ​ប៉ុណ្ណោះ​។​ យើង​មិន​ត្រូវធ្វើ​តាម​អារម្មណ៍​ ឬ​ ធ្វើ​អ្វី​តាមតែ​គេ​ចាក់​ឱ្យ​យើង​លោត​នោះ​ទេ​ ត្រូវ​រក្សា​នូវ​ការ​អត់ធ្មត់​តទៅ​ទៀត​ ដូចដែល​ខ្ញុំ​បាន​ជម្រាប​ហើយ​ថា​ យើង​កុំ​ឈ្លោះ​ កុំ​ឆ្លើយ​ និង​កុំ​ឆ្លង​»៕

Share

Image
Image
Image