en     km
en     km

CNRP​ បាន​ចរចារ​តាម​ទូរស័ព្ទ​ជាមួយ​ CPP​ អំពី​ការ​បន្ត​វប្បធម៌​សន្ទនា​ឡើង​វិញ​🔊

Share

ភ្នំពេញ៖ ​តំណាងរាស្ត្រ​គណបក្ស​ង្គ្រោះ​ជាតិ​លោក​ សុ​ន​ ឆៃ​ បាន​ថ្លែង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​គោល​ជំហរ​បន្ត​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ធ្វើ​យ៉ាងណា​បន្ថយ​កំ​ដៅ​នយោបាយ​ដែល​កំពុង​តែ​តានតឹង​នៅ​សព្វ​ថ្ងៃនេះ​ ឱ្យ​មាន​ភាព​ធូរស្បើយ​ទ្បើ​ង​វិញ​។​

​ជាមួយ​គ្នា​នេះ​ លោក​បញ្ជាក់​ថា​ ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​ សម្តេច​ ស​ ខេ​ង​ អំពី​យន្តការ​បន្ត​វប្បធម៌​សន្ទនា​រួច​ហើយ​ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ចម្លើយ​ជា​វិជ្ជា​មាននៅ​ទ្បើ​យ​។​

ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​នៅ​ខាង​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ចាក់​អ​ង្រែ​លើ​ ព្រឹក​ថ្ងៃ​ទី​ ០៤​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​។​ យ៉ាងណា​ក៏​ដោយ​មន្ត្រី​ម្នាក់​នៃ​បក្ស​កាន់​អំណាច​ថា​ គ្មាន​ចរចា​អ្វី​ទេ​ លុះត្រា​តុលាការ​បញ្ចប់​នីតិវិធី​រូ​ច រាល់​សិន​។​ ចំណែក​អ្នកវិភាគ​ថា​ ពេលវេលា​នេះ​សម​នឹង​មានការ​ចរចា​ដើម្បី​បញ្ចប់​ជំ​លោះ​ ។​

 

CPP-CNRP-CAMBODIA-WMC
ស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជានៅខាងឆ្វេង,ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិនៅខាងស្តាំ។

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សុ​ន​  ឆៃ​ បាន​ថ្លែង​នៅ​ខាង​មុខ​ទីស្នាក់ការ​បក្ស​ ដែល​មាន​អ្នកគាំទ្រ​របស់​ខ្លួន​ជា​ច្រើន​រយ​នាក់​ថា​ គោល​ជំហរ​របស់​គណបក្ស​លោក​នៅ​តែ​បន្ត​រក្សា​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល​។​

​តំណាងរាស្ត្រ​រូប​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បោះដៃ​ទំនាក់ទំនង​ទៅ​ថ្នាក់​ដឹក​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​សម្តេច​ ស​ ខេ​ង​ ដែល​ជា​ប្រធាន​ក្រុម​សភា​សំឡេង​ភាគច្រើន​  ជុំវិញ​យន្តការ​បន្ត​វប្បធម៌​សន្ទនា​ ប៉ុន្តែ​លោក​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ទទួល​បាន​ចម្លើយ​វិជ្ជមាន​ណាមួយ​ពី​គណបក្ស​ប្រជាជន​នៅ​ទ្បើ​យ​នោះ​ទេ​។​ លោក​ សុ​ន​  ឆៃ​៖«​ថ្មីៗ​នេះ​ទៀត​ថ្នាក់ដឹកនាំ​របស់​យើង​ក៏​បាន​ទាក់ទង​ទៅ​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​ដែរ​ដើម្បី​ឱ្យ​ក្រុម​ភាគតិច​ដែល​ដឹកនាំ​ក្រុម​ភាគតិច​ ក្រុម​ភាគច្រើន​ហ្នឹង​ជួប​គ្នា​ដើម្បី​សិក្សា​មើល​អំពី​ករណី​ផ្សេងៗ​ដើម្បី​ឈាន​ទៅ​ដល់​ស្ថានភាព​ដោះស្រាយ​ឬ​បន្ធូ​បន្ថយ​ភាព​តានតឹង​សព្វ​ថ្ងៃនេះ​ឱ្យ​បាន​ប្រសើរ​ទ្បើ​ង​ដើម្បី​យើង​អាច​នឹង​ត្រ​ទ្ប​ប់​ទៅ​បំពេញការងារ​សហការ​គ្នា​ក្នុង​ការ​គិតគូរ​ប្រទេស​ជាតិ​យើង​ទ្បើ​ង​វិញ​…»​។​

​ប៉ុន្តែ​លោក​ សុ​ន​ ឆ័​យ​ សង្ឃឹមថា​ គណបក្ស​ប្រជាជន​នឹង​ ផ្តល់​ចម្លើយ​ជា​វិជ្ជមាន​នៅ​ពេល​ខាង​មុខ​នេះ​។​

​ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ត​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ វប្បធម៌​សន្ទនា​អាច​បន្ត​ទៅ​បាន​លុះត្រាតែ​ដំណើរ​ក្តី​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចប់​សព្វគ្រប់​នៅ​តុលាការ​ជា​មុន​សិន​។​

​លោក​ សុខ​ ឥ​សាន្ត​ បន្ត​ថា​ចំពោះ​ស្ថានការណ៍​នយោបាយ​ដែល​គណបក្សប្រឆាំង​ថា​ កំពុង​ទ្បើ​ង​កំ​ដៅ​នោះ​ គណបក្ស​ប្រជាជន​គ្មាន​ចំណែក​ដែល​ត្រូវ​ទៅ​ច​ចារ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ ព្រោះ​បញ្ហា​នេះ​ជា​រឿង​បុគ្គល​ដែល​ប្រព្រឹត្តិ​ខុស​តែ​ប៉ុណ្ណោះ​។​

​ទោះបីជា​យ៉ាងនេះ​ក្តី​លោក​ សុខ​ ឥ​សាន្ត​ លើក​ទ្បើ​ង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​បន្ត​វប្បធម៌​សន្ទនា​ដដែល​ គឺ​គ្រាន់តែ​រង់ចាំ​ឱ្យ​ដំណើរ​ក្តី​របស់​តំណាងរាស្ត្រ​របស់​បក្ស​ប្រឆាំង​ចប់​សព្វគ្រប់​ជា​មុន​សិន​ បន្ទាប់​មក​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ពិនិត្យ​មើល​លទ្ធភាព​បន្ត​វប្បធម៌​ស​ន្ទា​ន​បន្ត​ទៀត​។​ លោក​ សុខ​ ឥ​សាន្ត​៖«​បច្ចុប្បន្ន​នេះ​តុលាការ​កំពុង​តែ​ដំណើរការ​នីតិវិធី​របស់​តុលា ការ​ហើយ​ អ​ញ្ចឹ​ង​យើង​មិន​មាន​ហេតុផល​អី​ដើម្បី​ទៅ​ជជែក​ជាមួយ​គាត់​ដើម្បី​ឱ្យ​មាន​ឥទ្ធិពល​ទៅ​ដល់​ដំណើ​ការ​នីតិវិធី​របស់​តុលាការ​ទេ​ ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បន្ត​វប្បធម៌​សន្ទនា​បាន​ន័យ​ថា​វប្បធម៌​សន្ទនា​មិន​ទាន់​ងាប់​ទេ​ គ្រាន់តែ​វា​សន្លប់​មួយ​រយៈ​ទេ​ សន្លប់​មួយ​រយៈ​ដោយ​ទុក​        ឱ្យ​តុលាការ​នឹង​គេ​ដំណើរការ​នីតិវិធី​ឱ្យ​វា​ស្រប​ទៅ​តាម​ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ​ ដោយ​ច​ប់នីត​វិធី​អស់​ជាមួយនឹង​បុគ្គល​ប៉ុន្មាន​នាក់​រួច​ហើយ​ អាហ្នឹង​ចាំ​យើង​មើល​លទ្ធភាព​បន្ត​ទៀត​បាទ​»​។​

​ជុំវិញ​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ថា​ ការ​វិល​ត្រ​ទ្ប​ប់​ទៅ​រក​តុ​ចា​ចារ​រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​នៅ​ក្នុង​រដ្ឋសភា​ គឺជា​រឿង​ចំ​បាច់​ដែល​ជា​ដំណើរ​ឈាន​ទៅ​ការ​ចាប់ផ្តើម​ឱ្យ​ស្ថានភាព​នយោបាយ​ធូរស្បើយ​ទ្បើ​ង​វិញ​។​ លោក​ សូ​ ច​ន្ថា​ បន្ថែម​ថា​ វប្បធម៌​សន្ទនា​បន្ត​ទៅ​បាន​លុះត្រាតែ​អ្នកនយោបាយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ​ ហើយ​បើ​មិន​ដូច្នោះ​ទេ​វប្បធម៌​ស​ន្ទា​នា​នឹង​មិន​អាច​បន្ត​ទៅ​បាន​នោះ​ទេ​។​

​លោក​ សូ​ ច​ន្ថា​ គិត​ថាបើ​គ្មាន​ការ​ចរចា​ទេ​ គឺ​មាន​ហានិភ័យ​ចំពោះ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ និង​ការ​ឯកភាព​ជាតិ​។​ លោក​បាន​ផ្តល់​អនុសាសន៍​ថា​ ដើម្បី​អាច​ឱ្យ​គណបក្ស​ទាំង​ពីរ​អាច​បន្ត​វប្បធម៌​សន្ទនា​បាន​នោះ​មាន​ដូច​ជា​៖​ «​ខ្ញុំ​គិត​ថា​បក្ស​ទាំង​ពីរ​អាច​ធ្វើការ​បោះដៃ​គ្នា​ច​ចារ​គ្នា​ពិភាក្សា​គ្នា​ដោយ​ឈរ​លើ​ឧត្តម​ផលប្រយោជន៍​ជាតិ​ នោះ​ទើប​អាច​ជម្រុញ​ឱ្យ​ស្ថានការណ៍​នយោបាយ​ប្រសើរ​ជា​មុន​រឿង​ទី​០១​ ចំនុច​ទី​០២​ កម្ពុជា​យើង​ជា​ប្រទេស​ប្រជាធិបតេយ្យ​ ប្រទេស​នីតិរដ្ឋ​ដូច្នេះ​ត្រូវ​យក​ច្បាប់​មក​អនុវត្ត​ជា​ចាំបាច់​ ច្បាប់​នោះ​ត្រូវ​តែ​រឹង​មាំ​ង​ ត្រូវ​តែ​ខ្លាំង​ ហើយ​ច្បាប់​នោះ​ជា​ច្បាប់​ដែល​ស្តង់ដា​តែ​មួយ​ សូមអ្នក​នយោបាយ​មិន​ត្រូវ​យក​ច្បាប់​មក​ធ្វើ​ជា​ឧបករណ៍​នយោបាយ​ដើម្បី​ដាក់​សម្ពាធ​ ឬ​ដាក់បន្ទុក​ទៅ​លើ​គណបក្ស​ណាមួយ​នោះ​ទេ​»​។​

ចំពោះ​សហគមន៍​អន្តរជាតិ​ ក៏​បាន​ទទូច​ឱ្យ​គណបក្ស​ទាំងនេះ​ជួប​គ្នា​ឡើង​វិញ​។​ សហគមន៍​ជាតិ​ គឺ​សហភាព​អឺរ៉ុប​ និង​អា​មេ​រិ​ក​គំរាម​ផ្ដាច់ជំនួយ​ បើ​ស្ថានភាព​នយោបាយ​នៅ​តែ​បន្ត​ឡើង​កំ​ដៅ​ទៀត​នោះ​។​

​សូម​ជំរាប​ថា​ វប្បធម៌​សន្ទនា​ដែល​បង្កើត​ទ្បើ​ងរ​វាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្កើត​ទ្បើ​ង​កាលពី​ថ្ងៃ​ទី​៨​ ខែឧសភា​ឆ្នាំ​២០១៥​ ប៉ុន្តែ​វប្បធម៌​សន្ទនា​នេះ​ បាន​ផ្អាក​ទៅ​វិញ​នៅ​ពេល​លោក​ សម​ រ​ង្ស៊ី​ និរទេស​ខ្លួន​ចេញ​ទៅ​ស្នាក់​នៅ​ក្រៅប្រទេស​ ដោយសារ​មាន​ដីការ​ចាប់ខ្លួន​លោក​ ករណី​ បណ្ដឹង​របស់​អតីតរដ្ឋមន្ត្រី​ការ​បរទេស​លោក​ ហោ​ ណាំ​ហុង​ និង​បន្ទាប់​ពី​លោក​មាន​ជំ​លោះ​ជាមួយ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​៕

Share

Image
Image
Image