en     km
en     km

CNRP​ ថ្កោលទោស​ ការ​ចល័ត​កងកម្លាំង​ទ័ព​កាល​យប់​ថ្ងៃ​ទី​ ១២​ កញ្ញា​

Share

​ភ្នំពេញ​៖​ គណបក្ស​សង្គ្រោះ​ជាតិ​ ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​សកម្មភាព​ គម្រាមកំហែង​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ តាម​រយៈ​ការ​ចល័ត​កងកម្លាំងប្រដាប់អាវុធ​ តាម​រថយន្ដ​ និង​កាណូត​ នៅ​លើ​ផ្លូវជាតិ​លេខ​ ២​ ខាង​មុខ​ និង​ តាម​ដង​ទន្លេបាសាក់​ ខាងក្រោយ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រមទាំង​ឈប់​សំចត​នៅ​ខាង​មុខ​ទីស្នាក់ការ​គណបក្ស​ កាលពី​យប់​ថ្ងៃ​ទី​ ១២​ កញ្ញា​ ២០១៦​។​

ការចល័តកងកម្លាំងប្រដាប់អាវុធ តាមរថយន្ដ នៅលើផ្លូវជាតិលេខ ២ ខាងមុខ ទីស្នាក់ការកណ្ដាលគណបក្សសង្រ្គោះជាតិ
ការចល័តកងកម្លាំងប្រដាប់អាវុធ តាមរថយន្ដ នៅលើផ្លូវជាតិលេខ ២ ខាងមុខ ទីស្នាក់ការកណ្ដាលគណបក្សសង្រ្គោះជាតិ

សេចក្ដីថ្លែងការណ៍​បក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​ដឹង​បន្ដ​ថា​ សកម្មភាព​នៃ​ការ​ចល័ត​កង​ម្លាំ​ង​ប្រដាប់​អាវុធ​ តាម​រថយន្ដ​ តាម​កាណូត​ នៅ​ខាង​មុខ​ និង​ ខាងក្រោយ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ គឺជា​កម្ម​ភាព​គម្រាមកំហែង​ បំភិតបំភ័យ​ដល់​ថ្នាក់ដឹកនាំ​ សមាជិក​ សមាជិកា​ និង​សកម្មជន​គណបក្ស​ស​ង្ក្រោះ​ជាតិ​ទាំងមូល​។​ មិនតែប៉ុណ្ណោះ​ទ​ង្វើ​នេះ​ មិនមែន​ជា​លើក​ទី​មួយ​ទេ​ ពោល​គឺ​កាលពី​ថ្ងៃ​ទី​ ៣១​ ខែ​ សីហា​ ឆ្នាំ​ ២០១៦​ កន្លង​ទៅ​ គឺ​មាន​រួច​ម្ដង​មក​ហើយ​ដែល​ពេល​នោះ​មាន​ទាំង​ប្រើប្រាស់​ឧ​ត្ថ​ម្ភា​គ​ចក្រ​ទៀត​ផង​។​

​បន្ថែម​ពី​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ យល់​ឃើញ​ថា​ ការ​ដែល​រាជរដ្ឋាភិបាល​ចល័ត​ កងកម្លាំងប្រដាប់អាវុធ​តាម​ផ្លូវគោក​ ផ្លូវទឹក​ ផ្លូវអាកាស​ នៅ​ខាង​មុខ​ ខាងក្រោយ​ និង​ខាងលើ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ មិនមែន​ត្រឹមតែ​ជា​ការ​គម្រាមកំហែង​ដល់​គណបក្ស​ស​ង្ក្រោះ​ជាតិ​ប៉ុណ្ណោះ​ទេ​ តែ​គឺ​បាន​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​ ជា​ពិសេស​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។​

​សេចក្ដីថ្លែងការណ៍​នេះ​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​គម្រាមកំហែង​បែប​នេះ​ ដោយ​ងា​ក់មក​សហការ​គ្នា​ រក​ដំណោះស្រាយ​រួម​ ដើម្បី​ធានា​ស្ថិរភាព​ សន្ដិសុខ​ សុវត្ថិភាព​ និង​ សេចក្ដី​សុខក្សេមក្សាន្ដ​ របស់​ប្រជាពលរដ្ឋ​ ហើយ​ជា​ពិសេស​ ធានា​ឲ្យ​បាន​បរិយាកាស​ល្អ​ប្រសើរ​ សម្រាប់​ដំណើរ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។​

​ទោះ​យ៉ាងណា​លោក​ ឈុំ​ សុ​ជាតិ​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ ដែល​បាន​ផ្ដល​បទ​សម្ភាសន៍​ ជាមួយ​វិទ្យុ​ស្ដ្រី​FM102​ លោក​ បាន​អះអាង​ថា​ ការ​ចល័ត​ទ័ព​នៅ​ពេល​ណា​ក៏​បាន​ដែរ​ ហើយ​នៅ​ទីណា​ក៏​បាន​ដែរ​ គឺជា​តួនាទី​របស់​កងទ័ព​ក្នុង​ការ​ពង្រឹង​សណ្ដាប់ធ្នាប់​ក្នុង​ប្រទេស​។​ លោក​បញ្ជាក់​ថា​ ការ​ចល័ត​ទ័ព​នេះ​ពុំ​មែន​ជា​ការ​គំរាមកំហែង​ទៅ​លើ​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ​៕

Share

Image
Image
Image