loader

CNN ៖ កិច្ចប្រជុំកំពូលលោក ត្រាំ និង គីម ជុងអ៊ុន កំណត់ធ្វើនៅចុងខែកុម្ភៈនៅវៀតណាម

កិច្ចកំពូលកំពូលរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំនិង មេដឹកនាំកូរ៉េខាងជើង​គីមជុងអ៊ុន ត្រូវបានកំណត់ធ្វើនៅចុងខែកុម្ភៈនេះ គឺនៅប្រទេសវៀតណាម​ដែលជា​សមាជិក​មួយនៃ​សមាគមអាស៊ីអាគ្នេយ៌។

បណ្ដាញផ្សាយព៏ត៌មាន អាមេរិកCNN បានស្រង់ប្រភពស្និទ្ធនិងការរៀបចំជំនួបនេះ បានចុះ​ផ្សាយ​នៅថ្ងៃទី១កុម្ភៈឆ្នាំ២០១៩នេះ ថាគេបានរកឃើញ​ទីតាំងនៃការរៀបចំជំនួបកំពូលរវាង​មេដឹកនាំ ទាំងពីរនេះហើយគឺនៅប្រទេស​វៀតណាម។

វៀតណាមបានដាក់សំណើសុំជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ កាលពីចុងឆ្នាំ២០១៨ ដោយបាន​ទទួលស្វាគមន៍ដំបូងដោយ ប្រទេសកូរ៉ាខាងត្បូង ហើយក្រោយកូរ៉េខាងជើង។ មានប្រទេស​ច្រើនទៀតក៏សុំធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលនេះដែរ គឺដូចជាប្រទេសថៃជាដើម។ ជំនួប​ដំបូង​រវាង​​មេដឹកនាំពីររូបនេះ ធ្វើឡើងនៅប្រទេសសិង្ហបុរី ដែលជាសមាជិកសមាគមអាស៊ាន។ បើ កិច្ចជំនួបនេះធ្វើនៅវៀតណាមមែននោះ គឺប្រទេស២ហើយនៃសមាគមអាស៊ានក្លាយជា ម្ចាស់ផ្ទះនៃជំនួបជាប្រវ​ត្តិសាស្ត្រនេះ។

​វៀតណាម​ត្រូវមនុស្សភាគច្រើនសន្និដ្ឋានថា គឺជាទីតាំងដែលកិច្ចប្រជុំកំពូល​លើកទីពីរ​រវាង​ លោក ដូណាល់ ​ត្រាំ និង លោក គីម ជុងអ៊ុន អាចធ្វើបាន។

ទាក់ទិន រឿងនេះ អាមេរិក​បានប្រកាសឲ្យដឹងពីជំនួបកំពូល ​កាលពីពាក់កណ្តាល​ខែមករា ក្រោយពី​ប្រធានកិច្ចចរចានុយក្លេ អ៊ែរកូរ៉េខាងជើង លោក គីម យ៉ុងចុល បានមកទស្សនកិច្ចនៅ​វ៉ាស៊ីន​តោនហើយភ្លាមនោះ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក Mike Pompeo ក៏បានបង្ហើបឲ្យដឹង ថា ​កិច្ចប្រជុំកំពូលខាងលើនឹង​ប្រព្រឹត្តទៅ​នៅក្នុងតំបន់អាស៊ី។

គេរំពឹងថា ជំនួបកំពូលលើកទីពីរនេះ នឹងធ្វើការផ្ទៀងផ្ទាត់ឡើងវិញ នូវការសន្យារបស់កូរ៉េ​ខាង​ជើងចំពោះផែនការរៀបចំការរំលាយកម្មវីធីនុយក្លេអ៊ែរហើយនឹងមានកិច្ចព្រមព្រៀងថ្មីថែមទៀត ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមប្រឹក្សាយោធាស៊ូដង់រឹបអូសលុយរាប់រយលានដុល្លារពីផ្ទះដ៏ស្កឹមស្កៃរបស់មេដឹកនាំផ្ដាច់ការ

សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយថា អាជ្ញាធរន[...]

ពលរដ្ឋសូដង់និង​អាល់ហ្សេរីរីគឺជាវីរជនពិតធ្វើឱ្យមេដឹកនាំផ្ដាច់ការចុះពីអំណាច​

ទ្វីបអាហ្រ្វិកត្រូវបានអ្នកវិភាគចាត់ទុកថា ជាតំ[...]

ក្រោយពីធ្លាក់ពីអំណាចជនផ្ដាច់ការនៅសូដង់ប្រឈមនឹងការនាំខ្លួនទៅICC

យ៉ាងតិច ដីកាបង្គាប់អោយចាប់និងនាំខ្លួន លោក Oma[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត