en     km
en     km

ស៊ីម៉ាក់ទទួលបានថវិកាជាង១លានដុល្លារក្នុងគំរោងបោសសំអាតមីន

Share

មជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ ទទួលបានជំនួយជាថវិកា១លាន២សែនដុល្លារ ដើម្បីបោសសំអាតមីនក្នុងខេត្តចំនួន៣នៅកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍន៏អង្គការសហប្រជាជាតិ(UNDP) ដែលដាក់ឱ្យដេញថ្លៃដោយអាជ្ញាធរមីនកម្ពុជា។

នេះបើតាមទំព័រហ្វេសប៊ុកអគ្គនាយកនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) បង្ហោះផ្សាយនាថ្ងៃទី២៨ ខែធ្នូ ឆ្នំា២០១៧នេះ។

ប្រភពដដែល លើកទ្បើងថានៅក្នុងឆ្នំា២០១៨ខាងមុខនេះ អង្គការស៊ីម៉ាក់នឹងទទួលជំនួយចំនួន ១លាន ២សែនដុល្លារ សំរាប់គម្រោងរយៈពេលមួយឆ្នំា ក្នុងឆ្នំា២០១៨។

រដ្ឋាភិបាលអូស្រ្តាលី ស្វីស កាណាដា និង UNDP បានគំាទ្រគំរោងសកម្មភាពមីនមួយហៅថាគំរោងបោសសំអាតមីន ក៏ដូចជាការរំដោះផ្ទៃចំការមីនស្ថិតនៅក្នុងខេត្តចំនួនបី រួមមាន​ ខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ដែលគ្រប់គ្រងនិងចាត់ចែងដេញថ្លៃដោយអាជ្ញាធរមីន ហើយអង្គការស៊ីម៉ាក់ បានទទួលជោគជ័យទំាង៣គំរោងដែលមានថវិកាសរុបចំនួន ១ លាន ២សែនដុល្លារសហរដ្ឋអាមេរិក។

ថវិកាទំាងនេះស៊ីម៉ាក់នឹងប្រតិបត្តិការរំដោះផ្ទៃដីចំនួន ៧លាន ៥រយពាន់ (៧.៥០០.០០០) ម៉ែត្រការ៉េ។

ជាមួយគ្នានេះដែរខាងអាជ្ញាធរមីន និងUNDP បានសំរេចបន្ថែមថវិកាចំនួនប្រមាណ ៧៥ពាន់ដុល្លារ (៧៥០.០០០) លើគំរោងឆ្នំា២០១៧ នៅ២ខេត្ត គឺខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលត្រូវបន្តរហូតដល់ខែមិថុនា  ឆ្នំា២០១៨។

តាមសំណេរទំព័រហ្វេសប៊ុកលោកហេង រតនា រដ្ឋាភិបាលកាណាដា បានត្រទ្បប់មកបន្តជំនួយដោះមីនកម្ពុជាទ្បើងវិញ បន្ទាប់ពីបញ្ចប់ជំនួយជាច្រើនឆ្នាំកន្លងមក។

លោកហេង រតនា អំពាវនាវបន្តជំនួយ និងគាំទ្រចំពោះការខិតខំប្រឹងប្រែងពង្រឹងពង្រីកសេដ្ឋកិច្ច សន្តិសុខជាឧត្តមប្រយោជន៏ប្រជាជន និងសង្គមជាតិគឺជាមូលដ្ឋានមិនអាចខ្វះបានក្នុងការបន្តពង្រឹងលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា៕

Share

Image
Image
Image