en     km
en     km

ស៊ីម៉ាក់ត្រូវការថវិកាប្រមាណ២០លានដុល្លារដើម្បីបន្តបោសសំអាតមីនក្នុងឆ្នំា២០១៨

Share

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាត្រូវការថវិកាប្រមាណ២០លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នំា២០១៨នេះ ដើម្បីបន្តផែន ការបោសសំអាតចំការមីន និងចំការគ្រាប់បែកចង្កោមចំនួន ១១៧គីទ្បូម៉ែត្រ និងតំបន់សង្ស័យសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនជាង៣០គីទ្បូម៉ែត្រក្រទ្បា។

នេះបើតាមទំព័រហ្វេសប៊ុក អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា បង្ហោះផ្សាយនាយប់ថ្ងៃទី០៥ មករា ឆ្នំា ២០១៨ បន្ទាប់ពីលោកចូលរួមកិច្ចប្រជុំបូកសរុបការងារឆ្នំា២០១៧ និងផ្សព្វផ្សាយផែនការឆ្នំា២០១៨ កាលពីថ្ងៃទី០៥ មករា ម្សិលមិញ។

រូបភាព៖ហ្វេសប៊ុក លោក HENG Ratana អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

យោងតាមសំណេរខ្លឹមសារដើមលោកហេង រតនា បានឱ្យដឹងថា កាលពីឆ្នំា២០១៧កន្លងមកនេះអង្គភាពស៊ីម៉ាក់បានសំរេចជោគជ័យបោសសំអាតផ្ទៃដីគ្រាប់មីនបានចំនួនជាង ១១០គីទ្បូម៉ែត្រក្រទ្បា ប្រមាណជាង១០៥% នៃផែនការ និងរុករកកំទេចចោលគ្រាប់គ្រប់ប្រភេទបានចំនួនជាង ៤ ម៉ឺន (៤០.៩១៤) គ្រាប់ ស្នើនឹងប្រមាណ៩០%នៃផែនការ និងសមិទ្ធិផលសំខាន់ៗមួយចំនួនទៀត។

ការណ៍នេះដើម្បីបន្តសកម្មភាពបោសសំអាតចំការមីន និងចំការគ្រាប់បែកចង្កោមចំនួន ១១៧គីទ្បូម៉ែត្រ និងតំបន់សង្ស័យសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនជាង ៣០គីទ្បូម៉ែត្រ         ក្រទ្បាក្នុងឆ្នំា២០១៨នេះ «ស៊ីម៉ាក់ត្រូវការថវិកាប្រមាណ២០លានដុល្លារអាមេរិកដើម្បី     បន្តសកម្មភាពមួយនេះ និងសមិទិ្ធផលសំខាន់ៗមួយចំនួនទៀតដូចជាការងារអប់រំអំពីគ្រោះថ្នាក់មីន​ ការស្រាវជ្រាវ​ និងការជួយសង្គ្រោះជនពិការនិងការសហការអន្តរជាតិជាដើម»

បើតាមអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោកហេង រនតា  គិតត្រឹមថ្ងៃទី០៥ ខែមករា ឆ្នំា២០១៨នេះ ស៊ីម៉ាក់ទទួលបានជំនួយ និងថិវកាពីគំរោងនានាមានចំនួនសរុបជាង១៤,៦លានដុល្លារហើយ។ ដោយទ្បែកចំពោះចំនួនដែលនៅខ្វះកំពុងកៀគរនិងចរចាគំរោងមួយចំនួនជាង៥,៧លានដុល្លារ។

Share

Image
Image
Image