en     km
en     km

ស៊ីម៉ាក់និងជប៉ុនសហការច្នៃសំរាមជាវត្ថុអនុស្សាវរីយ៍ផ្តល់ការងារដល់ជនមានពិការភាពដោយសារគ្រាប់មីន

Share

ភ្នំពេញ៖ អំណឹះតទៅ ជនមានពិការភាពដោយសារគ្រាប់មីន នឹងមានការងារបន្ថែមដោះស្រាយជីវភាព បន្ទាប់ពី អង្គភាព ស៊ីម៉ាក និងអង្គការរបស់ជប៉ុនមួយបានចុះអនុស្សារណៈយោគយល់គ្នា(MOU) ឈានទៅបង្កើតរោងជាងកែច្នៃសំរាមជាវត្ថុអនុស្សាវរីយ៍សម្រាប់ដាក់លក់នៅសារមន្ទីរតេជោសន្តិភាព ក្នុងខេត្តសៀមរាប។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់អង្គភាពស៊ីម៉ាក់នៅថ្ងៃទី២៤ ខែកុម្ភៈនេះ។

សកម្មភាពចុះMOU។រូបភាពពីហ្វេសប៊ុកស៊ីម៉ាក់។

បើតាមស៊ីម៉ាក់បញ្ជាក់ថា នៅថ្ងៃទី២៤ ខែកុម្ភៈនេះ អង្គភាពស៊ីម៉ាក់ និងអង្គការ On The Road របស់ប្រទេសជប៉ុនបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើគម្រោងផ្ទេរបច្ចេកវិទ្យាក្នុងការកែច្នៃសំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាម។

អនុស្សារណៈនេះ អង្គភាពស៊ីម៉ាក់នឹងបង្កើតរោងជាងសម្រាប់ធ្វើការកែច្នៃ សំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាម ដោយមានការបណ្តុះបណ្តាលពីអ្នកជំនាញវិចិត្រជប៉ុននៅប្រទេសជប៉ុន ព្រមទាំងជួយរៀបចំសម្ភារបច្ចេកទេសសម្រាប់ផលិតនៅកម្ពុជាតាមរយៈអង្គភាពស៊ីម៉ាក់ម្ចាស់ការផលិតដោយខ្លួនឯង។ ជាងនេះគម្រោងនេះនឹងផ្តល់ការងារដល់ជនពិការដោយសារមីន ក្នុងការបម្រើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតេជោសន្តិភាព ស្ថិតនៅក្នុងខេត្តសៀមរាប។

សូមបញ្ជាក់ថា អង្គភាពស៊ីម៉ាក់មានគោលបំណងកែច្នៃសំណល់គ្រាប់មីននិងយុទ្ធភណ្ឌសង្គ្រាមឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍ បម្រើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតេជោសន្តិភាព ក៏ដូចជាការប្រែក្លាយពីវត្ថុសម្រាប់សម្លាប់មនុស្ស ទៅជាវត្ថុដែលអាចបម្រើមនុស្សដោយសន្តិភាព។ បើទៅបីជាពុំមានការបញ្ជាក់ពីតួលេខជនមានពិការភាពក៏ដោយ តែបើតាមរយៈគម្រោងផែនការ អង្គភាពស៊ីម៉ាក់នឹងផ្តល់ដល់ជនពិការដោយសារមីន មានលទ្ធភាពបម្រើការងារក្នុងសិប្បកម្មផលិតវត្ថុអនុស្សាវរីយនេះ និងលក់ដូរនៅសារមន្ទីរតេជោសន្តិភាព៕

Share

ព័ត៌មានទាក់ទង