en     km
en     km

ក្រសួងអប់រំចិន បន្តប្តេជ្ញាជួយការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេស

Share

លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំឱ្យរដ្ឋាភិបាលចិនពិនិត្យលទ្ធភាពពង្រីកការជួយជ្រោមជ្រែងលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសបន្ថែមទៀត។

(កញ្ញា ចាន់រ៉ាត់ សៀវមិញ ជូនសេចក្ដីរាយការណ៍)

ការស្នើបែបនេះរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការងារបែបនេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកWu Yan អនុរដ្ឋមន្រ្តីក្រសួងអប់រំនៃសាធារណៈរដ្ឋប្រជាមានិតចិន នៅវិទ្យាស្ថានជាតិពហុបច្ចេកទេស នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ បន្ថែមថា៖

«បន្ថែមពីលើនេះខ្ញុំសូមស្នើឱ្យមិត្តចិនពិនិត្យលទ្ធភាពធ្វើយ៉ាងណាពង្រីកការជួយជ្រោមជ្រែងមកលើការបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសបន្ថែមទៀត ។…ទាំងនេះ[ដំណើរទស្សនៈកិច្ច]បង្ហាញឱ្យឃើញពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ»។

ជាការឆ្លើយតប លោកWu Yan អនុរដ្ឋមន្រ្តីក្រសួងអប់រំនៃសាធារណៈរដ្ឋជាមានិតចិន បានគូសបញ្ជាក់ពីលទ្ធភាពនៃការពិនិត្យលើសំណើរ និងបន្តប្តេជ្ញាជួយជ្រោមជ្រែងលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសដើម្បីជាឧត្តមប្រយោជន៍ជូនពលរដ្ឋកម្ពុជាដែលនឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែជិតស្និទ្ធបន្ថែមទៀត។ លោកបញ្ជាក់ថា៖

“ក្នុងនាមរដ្ឋាភិបាលចិនលោកនឹងខិតខំធ្វើយ៉ាងណាឱ្យកិច្ចសហការរវាងប្រទេសទាំងពីរលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឱ្យកាន់តែប្រសើឡើងថែមទៀត”។

បន្ថែមពីនេះ លោកក៏បានកោតសរសើរពីថ្នាក់ដឹកនាំលោកគ្រូ អ្នកគ្រូនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសដែលបានខិតខំប្រឹងប្រែងលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពលរដ្ឋកម្ពុជាដែលធ្វើឱ្យវិទ្យាស្ថានមានឈ្មោះបោះសំឡេងមកទល់សព្វថ្ងៃនេះ។

សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួយរបស់ចិនលើការបណ្តុះបណ្តាលបច្ចេកទេសគឺជាការគាំទ្រដ៏សំខាន់សម្រាប់វិទ្យាស្ថានជាតិពហុបច្ចេកទេសដើម្បីពង្រឹងគុណភាព និងសមត្ថភាពនៃការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា។

ដោយឡែក លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានលើកឡើងផងដែរថា វិទ្យាស្ថានជាតិពហុបច្ចេកទេសបានទទួលសម្ភារៈជាច្រើនពីភាគីចិនសម្រាប់បម្រើលើតម្រូវការបណ្តុះបណ្តាលនៅវិទ្យាស្ថាននេះផងដែរ ។ ការជួយជ្រោមជ្រែងទាំងនេះ រាល់ជំនួយរបស់ភាគីចិនពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់វិទ្យាស្ថាន ។

លោក ប៊ុន ភារិន បានបញ្ជា្កក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសគឺជាកន្លែងបណ្តុះបណ្តាលមួយដ៏សំខាន់នាពេលបច្ចុប្បន្នដែលបានបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ឱ្យមានឱកាសការងារល្អ និងមានសមត្ថភាពខ្ពស់ឆ្លើយតបទៅនិងតម្រូវការការងារនៅកម្ពុជាបច្ចប្បន្ន៕

អត្ថបទ៖ ចាន់រ៉ាត់ សៀវមិញ

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង