en     km
en     km

ចិនគ្រោងវិនិយោគលើរោងចក្រថាមពលអគ្គីសនីធ្យូងថ្ម និង ប្រព័ន្ធផ្កាយរណបនៅកម្ពុជា

Share

ក្រុងភ្នំពេញ៖ ក្រុមអ្នកវិនិយោគចិនបានបង្ហាញចេតនាវិនិយោគលើការដំឡើងរោងចក្រផលិតថាមពលអគ្គីសនីដើរដោយធ្យូងថ្ម និង ប្រព័ន្ធផ្កាយរណបបនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក និង ចូលរួមអភិវឌ្ឍលើវិស័យអគ្គីសនី និង ទូរគមនាគមន៍ ជាមួយរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាង រដ្ឋមន្រ្តីក្រសួងពាណិជ្ជក​ម្ម លោក ប៉ាន សូរសក្តិ និង លោក លាំង សាន អនុប្រធានក្រុមហ៊ុន Shanghai Electric Communication Technology. co,.Ltd  រួមជាមួយ លោក យុង តាវ ប្រធានក្រុមហ៊ុន Beidou Star Data Technology Co,.Ltd នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៨។

ប្រធានក្រុមហ៊ុនចិន ទាំង២រូបនេះ បានលើកឡើងអំពីគម្រោង ឯកទេសក្នុងការដំឡើងរោងចក្រថាមពលអគ្គីសនីធ្យូងថ្ម ជាមួយបចេ្ចកវិទ្យាទំនើប មិនប៉ះពាល់ដល់បរិស្ថាន ព្រមទាំងបញ្ជាក់ពីលក្ខណៈពិសេសនៃប្រព័ន្ធផ្កាយរណបដែលអាចចាប់រូបភាព និង បញ្ជូនទិន្នន័យឆ្លងកាត់ទ្វីប នៅលើពិភពលោក។

ជាការឆ្លើយតបនឹងគោលបំណងក្នុងការបង្កើនទំហំវិនិយោគរវាងខេត្តសៀងហៃ ប្រទេសចិន និង ប្រទេសកម្ពុជា លោក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ដល់គម្រោងវិនិយោគខាងលើនេះ ព្រមទាំងសន្យាជួយបង្កើនភាពងាយស្រួល ដើម្បីឲ្យគម្រោងនេះលេចចេញជារូបភាពនាពេលអនាគតផងដែរ។

យ៉ាងណា លោក ប៉ាន សូរសក្តិក៏បានស្នើរទៅកាន់តំណាងក្រុមហ៊ុន ទាំង ២ ឲ្យធ្វើការសិក្សា អំពីលក្ខណៈសម្បត្តិភូមិសាស្រ្តនៃប្រទេសកម្ពុជា និង សក្តានុពលអតិថិជនឲយបានច្បាស់លាស់ ដើម្បីរៀបចំសំណើវិនិយោគនេះជាផ្លូវការទៅកាន់រដ្ឋាភិបាលកម្ពុជា៕

Share

Image
Image
Image