en     km
en     km

អ្នកសេដ្ឋកិច្ច៖ ក្រុមហ៊ុនចិនសម្រុកទៅវិនិយោគក្រុងព្រះសីហនុនាំឱ្យមានចំណុចវិជ្ជមានផងនិងអវិជ្ជមានផង

Share

ក្រុងភ្នំពេញ៖ មុនមួយថ្ងៃ ដែល នាយករដ្ឋមន្រ្តីនៃសារធារណ្ឋប្រជាមានិតចិន លោក លីឃឺឈាំង មកទស្សនកិច្ចនៅកម្ពុជា សារព័ត៌មានចិនក្នុងស្រុកមួយបានចុះផ្សាយថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញឲ្យមានក្រុមហ៊ុនចិនជាង ១០០ មកវិនិយោគ ដោយបង្កើតការងារ ទាំងប្រយោល និង មិនប្រយោល ជាង ២ម៉ឺនកន្លែង។ ចំណុចនេះ ហើយដែលអ្នកវិភាគសេដ្ឋកិច្ច ម្នាក់បានបង្ហាញទស្សនៈថា ក្រុមហ៊ុនចិនសម្រុកទៅវិនិយោគក្រុងព្រះសីហនុនាំឱ្យមានចំណុចវិជ្ជមានផងនិងអវិជ្ជមានផង។

លោក សេរី វឌ្ឍនៈរាយការណ៏៖

សារព័ត៌មាន ចិន China.org.cnបានចុះផ្សាយថា លោក នាយករដ្ឋមន្ត្រីចិន លី ឃឺឈាំង បានរម្លឹកអំពីចំណងការទូត រវាងកម្ពុជា និង ចិន ដែលក្នុងនោះលោកបានរៀបរាប់អំពីអ្វីដែលជាជំនួយពីប្រទេសចិន  ក្នុងនោះលោកថា កម្ពុជា គឺជាមិត្តដែលពុំអាចខ្វះបាន។

មេដឹកនាំចិន លំដាប់ទីពីរនេះ ក៏បានចាត់ទុកទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ីជិនភីង ដែលមកកាន់កម្ពុជាកាលពីឆ្នាំ២០១៦ ថាបាននូវ ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រទូលំទូលាយ នៃប្រទេសទាង២ ដែលបានដល់កម្រិតថ្មីមួយទៀត។

ដោយបានរម្លឹកពីសមិទ្ធផល ដែលបានមកពីការជួយរបស់ប្រទេសចិន កន្លលមក  លោកនាយករដ្ឋមន្ត្រីលី បានលើកឡើងពី តំបន់សេដ្ឋកិច្ចពីសេស ក្រុងព្រះសីហនុ ថាបានទាក់ទាញអ្នកវិនិយោគិនចិន ជាច្រើនឲ្យមកវិនិយោគនៅតំបន់នោះ ហើយធ្វើឲ្យចំណងការទូតរវាងកម្ពុជានិងចិន កាន់តែ ស្អិតរមួត។

តាមលោកលី  ទីក្រុងមាត់សមុទ្រកម្ពុជា នៅភាគនិរតីប្រទេសនេះ បានទទួលក្រុមហ៊ុនចិន ជាង១០០ ហើយបានជួយផ្ដល់ការងារអ្នកស្រុក ២ម៉ឺនការងារ។

តើ អ្នកជំនាញ សេដ្ឋកិច្ចយល់ឃើញដូចម្ដេចដែរ ចំពោះ លំហូរ វិនិយោគចិនដ៏កំហុកនៅ ក្រុងព្រះសីហនុ? 

លោក គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ចនិងមន្ត្រីផ្នែកស្រាវជ្រាវនៅរាជបណ្ឌិតសភាកម្ពុជា បានពន្យល់ថា វាគឺជារឿងដែលល្អ គឺជាកត្តាមួយផ្នែកអាចជួយដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា ទាំង ផ្ទាល់ និង ប្រយោល។ លោក ពន្យល់ទៀតថា ផលប្រយោជន៍ទាំងនោះនឹងធ្វើឲ្យប្រជាជនដែលរស់នៅតំបន់នោះ មានការងារធ្វើដោយសារការបង្កើតរោងចក្រ ផលិតកម្ម នៅតំបន់នោះដែលមានការងារប្រមាណជាង ២ម៉ឺនកន្លែង ដែលគម្រោងនេះ អាចនឹងប្រែក្លាយក្រុងព្រះសីហនុទៅជា ម៉ាកាវទី ២។

លោក គី សេរីវឌ្ឍន៍ ៖

លោក បានពន្យល់ទៀតថា ការវិនិយោគរបស់ប្រទេសចិនមកលើកម្ពុជា គឺមិនមានន័យថា គេមកប្រកួតប្រជែង ដល់លើពាណិជ្ជករក្នុងស្រុក ដូចអ្វីដែលប្រជាពលរដ្ឋគិតនោះទេ។

លោកបន្ថែមទៀតថា ភាគច្រើនអ្នករកស៊ី ឬ ពាណិជ្ជករក្នុងស្រុក វិនិយោគលើ វិស័យ SME ឬ វិស័យពាណិជ្ជកម្មខ្នាតមធ្យម ប៉ុណ្ណោះ។ ឯ ការវិនិយោគរបស់ចិន គឺ ជាការវិនិយោគខ្នាតធំ។

លោក គី សេរីវឌ្ឍន៍ ៖

យ៉ាងណាក៏ដោយ លោក បានបង្ហាញទស្សនៈថា ការដែលវិនិយោគរបស់ចិននេះ គឺជាការបង្អាក់ និង ការបន្ថយនៃកំណើនទេសចរណ៍ជនជាតិ អឺរ៉ុប ទៅវិញព្រោះថា របៀបរបបនៃការរស់នៅរបស់ជនជាតិចិន ពុំស៊ីចង្វាក់ជាមួយជនជាតិ អឺរ៉ុបដែល ចូលចិត្តរបៀបស្ងប់ស្ងាត់ ។បន្ថែមលើសនេះ លោកថា នៅពេលនោះប្រជាជនកម្ពុជាខ្លួនឯងនឹងចាកចេញពីដីកំណើតខ្លួនព្រោះតែវប្បធម៌នោះពុំស៊ីចង្វាក់គ្នា។

លោក គី សេរីវឌ្ឍន៍៖ 

សាស្ត្រាចារ្យ ផ្នែក វិទ្យាសាស្ត្រ នយោបាយ លោក សូ ចន្ថា យល់ឃើញថា ទំនាក់ទំនងចិន -កម្ពុជា ដែលមានសន្ទុះដ៏ខ្លាំងនេះទាំងវិស័យសេដ្ឋកិច្ច និងការទូតក្ដី គឺក្រុងប៉េកាំង បានសម្លឹង មើល យ៉ាងស៊ីជម្រៅទៅអនាគត។ លោកចិនត្រូវការផលប្រយោជន៍ពីកម្ពុជា ច្រើនជាងកម្ពុជា ត្រូវការពីចិន។

លោក សូ ចន្ថា៖ 

យ៉ាងណាក៏ដោយ ចិន ជាម្ចាស់បំណុលធំជាងគេ សម្រាប់ កម្ពុជាដែលគិតជាប្រាក់រាប់ពាន់លានដុល្លារ។ ក្រៅពីវិនិយោគ  ចិនទំនាក់ទំនងការទូតជាមួយកម្ពុជា យ៉ាងស៊ីជម្រៅ ខណៈកម្ពុជាត្រូវបានមើលឃើញថា តែងតែជួយ ជំហររបស់ចិន ក្នុងស្ថានភាពតានតឹង នៅសមុទ្រចិនខាងត្បូង ដែលចិន កំពុងស្ថាបនាកោះសមុទ្រនៅតំបន់ ជាច្រើន កោះ ដើម្បីជា ការតាំងកងទ័ព និង យកជាតំបន់ ឧស្សាហកម្ម រុករក ឧស្ម័ននិងប្រេងកាតធ្វើវៀតណាម ហ្វីលីពីន ប្រតិកម្ម ជាខ្លាំង៕ 

 

 

Share

Image
Image
Image