loader

ស្ត្រីអ្នកបើកយន្តហោះចម្បាំងដំបូងគេនៃសង្រ្គាមលោកលើកទី២ទទួលមរណភាពនៅអាយុ៩៧ឆ្នាំ

ស្ត្រីអ្នកបើកយន្តហោះដំបូងគេ នៃប្រទេសឈីលី លោក ស្រី Margot Duhalde បានទទួលមរណភាព ក្នុងជន្មាយុ ៩៧ឆ្នាំ។

លោកស្រី បានចេះបើកយន្តហោះ នៅអាយុ១៦ឆ្នាំ។ លោកស្រីជាអ្នកបើកបរយន្តហោះ ស្ត្រីដំបូងគេ ដែលបាន ចូលរួមបើកយន្តហោះ ចម្បាំង នៅពេលពិភពលោកធ្លាក់ចូលក្នុងសង្រ្គាមលោកលើកទី២ ។ លោកស្រីបាន ធ្វើដំណើរទៅ អឺរ៉ុប ដើម្បីចូលបម្រើកងទ័ពស្ម័គ្រចិត្តរបស់ប្រទេសបារាំង និងអង់គ្លេសគឺពេលនោះហើយ លោកស្រី ជាអ្នកបើកយន្តហោះចម្បាំង ជួយ សម័ន្ធមិត្តក្នុងសង្រ្គាមលោកលើកទី២។ លោកស្រី មានជំនាញមួយទៀត គឺអ្នកត្រួតពិនិត្យ ផ្លូវអាកាស។

លោកស្រីបានត្រឡប់ មករស់នៅប្រទេសឈីលីវិញនៅឆ្នាំ១៩៤៧ ក្រោយពីសង្រ្គាមលោកលើកទី២បានបិទបញ្ចប់នៅឆ្នាំ១៩៤៥។ រដ្ឋាភិបាល ឈីលីបានផ្ដល់ឋានន្តរស័ក្ត ជាវិរៈសេនីយឯកនៃកងទ័ពអាកាសរបស់ប្រទេស។

រដ្ឋាភិបាលនៃប្រទេស ឈីលី បានប្រកាសអរគុណ លោកស្រី ដែលបានធ្វើពលិកម្ម ជាច្រើន ដើម្បី ប្រទេសជាតិដោយ ចាត់ទុកលោកស្រីជា ជើងឯក ម្នាក់ ដើម្បីស្ត្រីជំនាន់ក្រោយ៕ប្រភពៈ BBC

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ឆេះព្រៃAmazonរដ្ឋាភិបាលBrazilចោទNGOជាអ្នកនៅពីក្រោយរឿងនេះ

ឆេះព្រៃAmazonរដ្ឋាភិបាលBrazilចោទNGOជាអ្នកនៅពីក្រោយរឿងនេះ

ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩

បណ្ដាញសង្គមTwitter មានការផ្ទុះនូវប្រយោគខ្លីៗព[...]

អ្នកវិភាគ៖វៀតណាមសុំឱ្យអូស្រ្ដាលីផ្ដល់យោបល់រឿងសមុទ្រចិនខាងត្បូងនិង សន្ដិសុខអន្ដរជាតិ

ភាពតានតឹងបាននឹងកំពុងរីកមាឌឡើងនៅសមុទ្រចិនខាងត្[...]

ប្រជាជនក្រុងហុងកុងបង្ហាញកម្លាំងមិនចុះញ៉មក្រុងប៉េកាំង

ចុងសប្ដាហ៍នេះប្រជាជនក្រុងហុងកុងរាប់ម៉ឺននាក់នៅ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត