en     km
en     km

ក្រុមប្រឹក្សាឃុំឈូកខ្សាច់ចុះរំដោះទឹកជន់ពីផ្ទះរបស់ពលរដ្ឋជាង ១០០ គ្រួសារ

Share

កំពង់ធំ៖ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាឃុំឈូកខ្សាច់បានចុះអន្តរាគមន៍រំដោះទឹកពីផ្ទះរបស់ពលរដ្ឋប្រមាណ ១០០ ខ្នងដែលលិចជាច្រើនខែ។ ក្នុងកិច្ចអន្តរាគមន៍នេះ អាជ្ញាធរបានប្រើប្រាស់គ្រឿងចក្រកាយផ្លូវ​និងដាក់លូ តាមមុខផ្ទះរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ទីតាំងដែលរដ្ឋបាលឃុំឈូកខ្សាច់ចុះជួយប្រជាពលរដ្ឋពេលនេះ ស្ថិតនៅភូមិប្រាសាទ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលពួកគាត់មានផលវិបាកក្នុងការធ្វើដំណើរ និងប្រកបមុខរបរជាច្រើនខែ។ តែយ៉ាងណាគេហដ្ឋានរបស់ពលរដ្ឋមួយចំនួនដែលនៅទាបជាងផ្លូវ នៅពុំទាន់ស្រកទឹកនៅឡើយនោះទេ។

ពលរដ្ឋបន្តសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានមានកិច្ចអន្តរាគមន៍រំដោះទឹកពីផ្ទះរបស់ពួកគេឲ្យបានឆាប់រហ័ស៕

អត្ថបទដោយ៖ ពោ គឹមសេង យុវជនស្រុកបារាយណ៍

អាជ្ញាធរកំពុងចុះកាយនិងរំដោះទឹកជន់ពលរដ្ឋ
ការកាយដាក់លូភ្លាមៗ បន្ទាប់ពីកិច្ចអន្តរាគមន៍របស់រដ្ឋបាលស្រុកឈូក

Share

Image
Image
Image