en     km
en     km

នាយកដ្ឋានពេទ្យការងារកម្ពុជាស្នើកូរ៉េយកចិត្តទុកដាក់ដល់សុខុមាលភាពពលករកម្ពុជា

Share

ភ្នំពេញ៖ ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: លោក ឡេង តុង បានស្នើទៅភាគីកូរ៉េ ឱ្យជួយយកចិត្តទុកដាក់ឱ្យបានខ្ពស់ដល់សុខមាលភាពពលកម្មករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសកូរ៉េ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

តាមការចុះផ្សាយនេះបញ្ជាក់ថា ការស្នើបែបនេះធ្វើឡើងក្នុងជំនួបជាមួយគណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងការងារកូរ៉េ នៅថ្ងៃទី ១២ ខែធ្នូ ម្សិលមិញ នៅនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ។

កិច្ចជំនួបនេះ ធ្វើឡើងដើម្បីពិភាក្សាអំពីយន្តការនៃការពិនិត្យសុខភាពពលករកម្ពុជា មុននឹងចេញទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ។

លោក ឡេង តុង មានប្រសាសន៍ថា សុខភាពគឺជាបញ្ហាសំខាន់ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ ជាពិសេសពលករដែលទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ។ ដូច្នេះទើបលោកស្នើឱ្យភាគីកូរ៉េមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាភាពរបស់ពលករកម្ពុជាទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េផងដែរ។

យ៉ាងណាមិញ ភាគីកូរ៉េបង្ហាញការគាំទ្រចំពោះកិច្ចសហការជាមួយនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:កម្ពុជា ក្នុងការពិនិត្យសុខភាពពលករ និងរៀបចំជាប្រព័ន្ធ ដើម្បីឱ្យកាន់តែមានភាពងាយស្រួលក្នុងការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ។

របាយការណ៍បូកសរុបការងាររបស់ក្រសួងកាងារកាលពីខែមីនាបញ្ជាក់ថា ក្រសួងបានផ្ដល់សេវាជួយស្វែងរកការងារនៅកូរ៉េសម្រាប់ឆ្នាំ ២០១៩ មានចំនួនជាងបួននាក់៕

 

Share

Image
Image
Image