loader

សម្តេច ហ៊ុន​ សែន គ្រោងផ្តល់នូវកិច្ចគាំពារស្ត្រីកសិករមានផ្ទៃពោះគឺដូចកម្មការិនីដែរ

ក្រុងភ្នំពេញ៖  នៅព្រឹកថ្ងៃទី ២០ ធ្នូ ឆ្នាំ ២០១៧ នេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចុះទៅសួរសុខទុក្ខ កម្មករកម្មការនី ជាង ១ ម៉ឺននាក់ នៅតំបន់ទួលពង្រ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។ សម្តេច បានលើកឡើងនៅចំពោះមុខកម្មករកម្មការិនី ថា សម្តេចនឹងផ្តល់គម្រោងកិច្ចគាំពារស្រ្តីកសិករដែលមានផ្ទៃពោះ ជាអាទិភាពដូចកម្មការិនីដែរ។

​ករណីនេះ អ្នកជំនាញផ្នែកស្រ្តីបង្ហាញថា​ នេះជាចំណែកមួយយ៉ាងល្អក្នុងការលើកកម្ពស់ស្រ្តី។

ស្តាប់សម្លេងលោក សេរី វឌ្ឍនៈ 

នៅក្នុងឱកាសនោះ សម្តេចបានលើកឡើងនៅចំពោះមុខ និងកម្មករកម្មការនី ជាង ១ ម៉ឺននាក់ពីគម្រោងគាំពារជាអាទិភាពដល់ស្រ្តីមានផ្ទៃពោះជាកសិករដោយពិនិត្យសុខភាព និង សម្រាលកូនដោយឥតគិតថ្លៃ។

សម្តេចបានពន្យល់ថា តាមស្ថិតិក្រសួងសុខាភិបាលគឺក្នុងមួយឆ្នាំៗ ស្រ្តីកសិករដែលសម្រាលកូនមានជាង ៣០ ម៉ឺននាក់នៅទូទាំងប្រទេស។ បើគិតរឿងចំណាយគឺរដ្ឋនឹងត្រូវចាយប្រហែលខ្ទង់ ៣០ លានដុល្លាតែប៉ុណោ្ណះ។ បែបនេះទើបធ្វើឲ្យប្រមុខរដ្ឋាភិបាលពិចារណាលើគម្រោងកិច្ចគាំពារស្រ្តីកសិករនៅទូទាំងប្រទេស ឱ្យទទួលបានសេវាសង្គមកិច្ចពីរដ្ឋ​គឺដូចកម្មការិនីដែរ។

សម្តេច ហ៊ុន សែន៖ ដែលជាកម្មវិធីអាទិភាពក្នុងគោលនយោបាយគាំពារសង្គមកិច្ច នៅពេលដែលចាប់ផ្តើម ប្រកាសអនុវត្តន៍នយោបាយគាំពារសង្គម។ ខ្ញុំបានលើកយកបញ្ហាស្រ្តីមានផ្ទៃពោះ មកពិចារណាហើយងាយនិងអនុវត្តន៍ ។រឿងនេះយើងកំពុងពិនិត្យមើលទៅទូទាំងប្រទេស រាប់ទាំងកសិករផង តើអាចទៅរួចឬអត់? ព្រោះក្នុងចំណោមកម្មការិនីទាំង ក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធក្នុងមួយឆ្នាំ គឺរដ្ឋបានចាយអស់ ១០ លានដុល្លា ហើយបើនិយាយពីស្ថិតិពីក្រសួងសុខាភិបាលវិញគឺមានអ្នកកូនខ្ចី តែ ៣០ ម៉ឺននាក់ទេ​ បើសិនចាយវិញប្រហែល៣០ លានដុល្លា អញ្ជឹងបញ្ហានេះនឹងត្រូវពិចារណាឡើងវិញពេលក្រោយតាមរយៈ កំណើនសេដ្ឋកិច្ច។

គោលនយោបាយថ្មីរបស់រដ្ឋាភិបាល  ដែលអនុគ្រោះការបង់ថ្លៃសេវាព្យាបាលចំពោះស្រ្តីមានផ្ទៃពោះនិងសម្រាលកូន គឺកម្មការិនី ស្ត្រីគ្រូបង្រៀន និង ស្ត្រី ក្រុមប្រឹក្សាឃុំ សង្កាត់មេភូមិដោយសម្រាល កូនមួយបាន ៤០ម៉ឺនរៀល និង សម្រាលម្ដងកូនពីរនាក់បាន ៨០ម៉ឺនរៀល។ចំណែកស្ត្រីបំរើការងាររដ្ឋ បើសម្រាលកូនមួយនឹងទទួលបា្រក់ឧបត្ថម្ភ ៨០ម៉ឺនរៀល។

អ្នកស្រី ធីតា ឃិះ នាយិកានៃអង្គការសីលកាដែលធ្វើការផ្នែកស្រ្តី បានបង្ហាញពីសេចក្តីត្រេកអរជំនួសស្ត្រី កសិករ។ អ្នកស្រីបានបង្ហាញទស្សនៈថា នេះជាទង្វើមួយ ដែលលើកកម្ពស់ស្រ្តី យ៉ាងល្អ នៅក្នុងគោលនយោបាយការគាំពារស្រ្តីទូទាំងប្រទេស។ តែយ៉ាងណាអ្នកស្រី មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែបង្កើតគម្រោងនេះ​ឲ្យបានជាក់លាក់ ។

អ្នកស្រីធីតា ឃិះ៖ ខ្ញុំគិតថាវាជារឿងដែលល្អដែលរដ្ឋាភិបាលធ្វើរឿងនេះ ចាស៎! ព្រោះអាហ្នឹងវាស្រដៀងទៅនិង​ប័ណ្ណក្រីក្រដែរ​ ក៏ប៉ុន្តែ រដ្ឋាភិបាលគួរតែពិនិត្យនិងធ្វើយ៉ាងណាឲ្យមានគណកម្មាធិការរៀបចំឲ្យច្បាស់លាស់ឲ្យមានការធានាត្រឹមត្រូវ ឲ្យប្រាកដថាបាន ហើយបើមិនបានថាមកពីមូលហេតុអ្វី។

គោលនយោបាយគាំទ្រសង្គមកិច្ចនេះ ត្រូវបានមើលឃើញថា ជាផែនការមួយ របស់រដ្ឋាភិបាលដែល បាញ់ឆ្ពោះទៅរការបោះឆ្នោតសភាឆ្នាំ២០១៨៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អតីតជនផ្ដាច់ការនៅហ្សិមបាវ៉េ៖សូមកុំយកសពខ្ញុំកប់នៅវិមានវីរៈជន ព្រោះខ្ញុំខ្លាចគេថាខ្ញុំក្បត់​ជាតិ

ជនបដិវត្តន៍ម្នាក់ដែលក្រោយមកក្លាយជនផ្ដាច់ការគឺ[...]

តើវត្តមានឯកអគ្គរដ្ឋទូតថ្មីអាមេរិក អាចជាការផ្ដល់លក្ខណៈនៃការវិលមកវិញរបស់លោកសមរង្ស៊ីដែរឬទេ?

សហរដ្ឋអាមេរិកទើបមានឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួន[...]

មរណភាពនួនជា បន្សល់ទុកនូវភាពមិនច្បាស់លាស់នៃយុត្តិធម៌ជនរងគ្រោះ

ទោសជាប់ពន្ធនាគារអស់មួយជីវិតរបស់អតីតមេដឹកនាំកំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត