en     km
en     km

ទស្សនៈសង្គមស៊ីវិល៖ការបិទរោងចក្រយ៉ាងតិចចំនួន១០គឺជាការធ្វេសប្រហេសរបស់ក្រសួងពាក់ព័ន្ធ

Share

ក្រុងភ្នំពេញ៖នៅរយៈពេលថ្មីៗនេះរោងចក្រយ៉ាងតិចចំនួន១០ត្រូវបានបិទដែលបញ្ហានេះធ្វើឲ្យកម្មករកម្មការិនីជាច្រើនផ្ទុះការតវ៉ាដូចជាបិទផ្លូវជាដើម។ស្របពេលនេះដែរសង្គមស៊ីវិលបានបង្ហាញពីទស្សនៈស្រដៀងគ្នាថាការដែលរោងចក្រយ៉ាងតិចចំនួន១០ត្រូវបានបិទនេះគឺជាការថ្វេសប្រហេសរបស់ក្រសួងការងារ។តែរដ្ឋមន្ត្រី ការងារ និយាយថារដ្ឋាភិបាលមិនបណ្ដោយឱ្យខូចផលប្រយោជន៍របស់កម្មករនោះទេ។

ស្តាប់សំឡេង លោក សេរីវឌ្ឍនៈរាយការណ៍ពីព័ត៌មាននេះ៖ 

កាលពីថ្ងៃទី៩ខែមីនាឆ្នាំ២០១៨ក្រុមហ៊ុនមួយដែលមានឈ្មោះថាចាន់ពុទ្ធាខូអិលធីឌីបានឆ្លៀត​ឱកាសដឹកជញ្ជូនរបស់របរដូចជាម៉ាស៊ីននិងសម្ភារៈចេញពីរោងចក្រខណៈដែលកម្មករកម្មការិនីឈប់សម្រាកចំថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ៨មីនាដែលការណ៍នេះធ្វើឲ្យកម្មករកម្មការិនីផ្ទុះការតវ៉ា។

តែរយៈពេលចុងក្រោយនេះ យ៉ាងតិចណាស់រោងចក្រចំនួន១០ត្រូវបានបិទដែលការបិទនេះត្រូវបានប្រមុខរដ្ឋាភិបាលសម្តេចហ៊ុនសែនបានមានប្រសាសន៍ថាគឺបណ្តាលមកពីម្ចាស់រោងចក្រលេងល្បែងស៊ីសងដែលធ្វើឲ្យក្រុមហ៊ុនរបស់ខ្លួនប្រឈមមុខនឹងភាពក្ស័យធន់ដូចនេះ។

តែបែបនេះក្ដី លោកអាត់ធន់ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (ស៊ីខៅឌូ)បានបង្ហាញទស្សនៈតាមរយៈអ្នកសារព័ត៌មានវិទ្យុស្រ្តីថាការដែលក្រុមហ៊ុនចំនួន១០នេះត្រូវបានបិទគឺបណ្តាលមកពីកង្វះការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ។លោកមានប្រសាសន៍បន្តថាកត្តាមួយចំនួនគឺអាចបណ្តាលមកពីកត្តាដែលក្រុមហ៊ុនខ្លះចង់គេចវេសក្នុងការបង់ប្រាក់អតីតភាពដល់បុគ្គលិករបស់ខ្លួនឬបណ្តាលមកពីការលេងល្បែងស៊ីសងដែលធ្វើឲ្យក្រុមហ៊ុនទាំងនោះប្រឈមមុខនឹងការក្ស័យធន់ជាដើម។

សំឡេង លោក អាត់ធន់៖

តែយ៉ាងណាប្រធានសហជីពរូបនេះក៏បង្ហាញទស្សនៈថាវាអាចបណ្តាលមកពីកត្តាសម្ពាធនយោបាយពីសំណាក់សហគមន៍អឺរ៉ុបមកលើកម្ពុជាដែលធ្វើឲ្យអ្នកវិនិយោគមួយចំនួនមានការរាថយព្រោះថាការប្រសិនបើគ្មានអ្នកទិញក៏គ្មានអ្នកផលិត។

ស្រដៀងគ្នានឹងការលើកឡើងរបស់លោកអាត់ធន់អ្នកវិភាគបញ្ហាសង្គមលោកបណ្ឌិតមាសនីក៏យល់ស្របនឹងចំនុចខ្លះផងដែរ។លោកបណ្ឌិតថាការដែលរោងចក្រយ៉ាងតិចចំនួន១០ត្រូវបានបិទនេះគឺវាអាចមកពីកត្តាល្បែងស៊ីសងដូចនឹងប្រសាសន៍របស់សម្តេចហ៊ុនសែន។តែលោកបញ្ជាក់ថាកត្តាមួយចំនួនទៀតដូចជាកត្តានយោបាយក្នុងស្រុកធ្វើឲ្យមានសម្ពាធពីសហគមន៍អន្តរជាតិដែលបែបនេះហើយធ្វើឲ្យកម្ពុជាប្រឈមមុខទៅនឹងហានិភ័យក្នុងការបាត់បង់អ្នកវិនិយោគិនហើយធ្វើឲ្យមានការបិទរោងចក្រ។

សំឡេង លោក មាសនី៖ 

យ៉ាងណាក៏ដោយឆ្លើយតបទៅនឹងការបិទរោងចក្រទាំង៩នេះរដ្ឋមន្រ្តីក្រសួងការងារលោកអ៊ិតសំហេងបានបញ្ជាក់ថាក្រសួងការងារនឹងចុះទៅពិនិត្យដោយផ្ទាល់ទាំង៩រោងចក្រនោះហើយនឹងលក់របស់របរណាដែលជាលទ្ធិភាពក្នុងការសងទៅកាន់កម្មករកម្មការនី។លោកថាមិនធ្វើខូចផលប្រយោជន៍របស់កម្មករនោះទេ។

សំឡេង លោក អ៊ិត សំហេង៖

សូមបញ្ជាក់ថាសម្តេច ហ៊ុន សែន បានបញ្ជារដោយផ្ទាល់មាត់ទៅក្រសួងពាក់ព័ន្ធ ឲ្យចុះដោះស្រាយបញ្ហាក្រុមកម្មករជាបន្ទាន់ បន្ទាប់ពីថៅកែរោងចក្រកាត់ដេរនានាបានរត់ចោល ដោយបានប្រកាសផ្តល់ថវិកាជាង ៤លានដុល្លាទៅកម្មករ ដើម្បីទូទាត់សំណង។

សេចក្តីជូនដំណឹងចុះថ្ងៃទី១មីនា បានឲ្យដឹងថា ក្រសួងនឹងយកថវិកាបុរេប្រទានជាង ៤​លាន ៥៧​ម៉ឺន​ដុល្លារ​ ទៅដោះស្រាយសំណងជូនកម្មករបម្រើការងារនៅរោងចក្រចំនួន ៩ មានកម្មករសរុប ៤ ១៤៦នាក់ ដែលថៅកែបិទទ្វារោងចក្រ​រត់ចោល។

តាមសមាគមរោងចក្រកាត់ដេរ  រោងចក្រនៅទូទាំងប្រទេសមាន ជាង៦០០រោងចក្រ មានកម្មករ ជាង៨០ម៉ឺននាក់ ក្នុងនោះមានកម្មការិនី ជាង៧០ម៉ឺននាក់៕

 

 

 

 

Share

Image
Image
Image