en     km
en     km

ស្ថានទូតកម្ពុជាអំពាវនាវឱ្យពលរដ្ឋខ្មែររស់នៅជប៉ុនប្រុងប្រយ័ត្នបាតុភូតផ្ទុះភ្នំភ្លើង Sakurajima

Share

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចេញផ្សាយកាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញបានឱ្យដឹងថា ភ្នំភ្លើង Sakurajima មានសកម្មភាពផ្ទុះកក្រើកដែលកម្អែលរបស់ភ្នំភ្លើងហោះឡើងលើអាកាសមានកម្ពស់ខ្ពស់ៗ។
តាមរយៈសេចក្តីជូនដំណឹង ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន អំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សា និងបម្រើការងារនៅក្បែរទីតាំងនោះ ត្រូវប្រុងប្រយ័ត្នខ្ពស់ ព្រោះអាចបង្កហានិភ័យកើតឡើងជាយថាហេតុចំពោះការផ្ទុះភ្នំភ្លើងខាងលើ។

 

រូបភាពពីស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន

 

 

រូបភាពពីCNN

សូមបញ្ជក់ថា ភ្នំភ្លើង Sakurajima ស្ថិតនៅខណ្ឌ Arimura និងផ្នែកខ្លះនៃខណ្ឌ furusato នៃខេត្ត Kagoshimaប្រទេសជប៉ុន។ តាមសេចក្តីរាយការពីស្ថានទូតខ្មែរ គ្រោះធម្មជាតិផ្ទុះភ្នំភ្លើងនេះ បានបង្ខំឱ្យប្រជាជនចំនួន៥១ នាក់រស់នៅក្បែរនោះចាកចេញទៅរកទីកន្លែងមានសុវត្ថិភាព។
បើតាមសារព័ត៌មាន NHK ប្រចាំទីក្រុង Kagoshima បានឱ្យដឹងថា អាជ្ញាធរបានជម្លៀសប្រជាជនចំនួន ៣៣ នាក់ពីផ្ទះរបស់ពួកគេទៅកាន់ទីតាំងមានសុវត្ថិភាពមួយ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង